ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​សរសើរ​មិន​បាន​! ចំពោះ​ការ​វះកាត់​នេះ

6 ឆ្នាំ មុន

ចិន​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ឯកទេស ដែល​គ្រោង​នឹង​ធ្វើការ​វះកាត់​ផ្ស៊ាំ​ក្បាលមនុស្ស បាន​ធ្វើការ​វះកាត់​សាកល្បង​ទៅ​លើ​សត្វ​កណ្តុរ​។ ជា​លទ្ធផល

ចិន​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ឯកទេស ដែល​គ្រោង​នឹង​ធ្វើការ​វះកាត់​ផ្ស៊ាំ​ក្បាលមនុស្ស បាន​ធ្វើការ​វះកាត់​សាកល្បង​ទៅ​លើ​សត្វ​កណ្តុរ​។ ជា​លទ្ធផល កណ្តុរ​មួយ​ក្បាលមាន​ក្បាល​ដល់​ទៅ​ពីរ​។ ក្បាល​ពីរ ខ្លួន​តែ​មួយ​!

កាលពីមុន​វេជ្ជបណ្ឌិត​ខាងលើ ត្រូវ​បាន​គេ​រិះគន់​ពី​ការ​វះកាត់​សាកល្បង​ទៅ​លើ​សត្វ​ស្វា​។ តែ​លើក​នេះ លោក​ធ្វើការ​វះកាត់​ទៅ​លើ​សត្វ​កណ្តុរ​វិញ​ម្តង​។

លោក​វេជ្ជបណ្ឌិត Sergio Ganavero បាន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​មានការ​ភ្ញាក់ផ្អើល​នឹង​ការ​សាកល្បង​របស់​លោក ដែល​ធ្វើ​ឲ្យ​សត្វ​កណ្តុរ​មាន​ក្បាល​ដល់​ទៅ​ពីរ​។

ដោយ​ធ្វើការ​ជាមួយនឹង​លោក​វេជ្ជបណ្ឌិត Xioping Ren លោក​វេជ្ជបណ្ឌិត Canavero បាន​ប្រាប់​ពិភពលោក​ថា កណ្តុរ​ដែល​មាន​ធ្វើការ​ត​ក្បាល​ពីរ​អាចរ​ស់បាន​ជាង​៣៦​ម៉ោង​។

ពួក​គេ​បាន​ធ្វើការ​កត់ត្រា​ទៅ​លើ​គ្រប់យ៉ាង​ដែល​បាន​កើតឡើង​ទៅ​លើ​សត្វ​កណ្តុរ​ដែល​បាន​ធ្វើការ​វះកាត់​រួច​។ វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​ក្បាល​របស់​កណ្តុរ​មួយ​ផ្សេង អាច​ទៅ​ជាប់​នឹង​ក្បាល​របស់​កណ្តុរ​មួយ​ផ្សេង​ទៀត​។

ជាមួយនឹង​ការ​វះកាត់​បាន​ជោគជ័យ​ទៅ​លើ​សត្វ​កណ្តុរ​ខាងលើ លោក​វេជ្ជបណ្ឌិត​នឹង​ឈាន​ជើង​ទៅ​ការ​វះកាត់​ផ្ស៊ាំ​ក្បាលមនុស្ស​នៅ​ថ្ងៃ​ខាង​មុខ​៕