ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​នឹង​មិន​បង់ប្រាក់​100​ប៊ី​លាន​ផោន​សម្រាប់​ការ​ចាក​ចេញពី​EU​ទេ

6 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ សហភាព​អឺរ៉ុប​(EU) បាន​ព្រមាន​ដល់​ប្រទេស​អង់គ្លេស​ថា ការ​ដកខ្លួន​ចេញពី​សហភាព​នេះ នឹង​បង្ក​ឲ្យ​មានការ​ចំណាយ​ច្រើន​ណាស់ ។

លោក​Michel Barnier ប្រធាន​អ្នក​ចរចា​របស់

ចក្រភព​អង់គ្លេស ៖ សហភាព​អឺរ៉ុប​(EU) បាន​ព្រមាន​ដល់​ប្រទេស​អង់គ្លេស​ថា ការ​ដកខ្លួន​ចេញពី​សហភាព​នេះ នឹង​បង្ក​ឲ្យ​មានការ​ចំណាយ​ច្រើន​ណាស់ ។

លោក​Michel Barnier ប្រធាន​អ្នក​ចរចា​របស់​EU​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​មនុស្ស​មួយ​ចំនួន​បាន​បង្កើត​ជា​រូបភាព​មួយ​ថា Brexit នឹង​មិន​មានការ​ប៉ះពាល់​ដល់​ជីវិត​របស់​ពួក​យើង​ទេ ហើយ​ថា ការ​ចរចា​នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ឆាប់រហ័ស និង​មិន​មាន​ផល​ប៉ះពាល់ ។ ប៉ុន្តែ​វា​មិន​ដូច​បែប​នេះ​ទេ »​។

មានការ​រាយការណ៍​មក​ថា ប្រទេស​អង់គ្លេស​អាច​នឹង​ជួបនឹង​ការ​បង់ប្រាក់​ដល់​ទៅ​១០០​ប៊ី​លាន​ផោន ឬ​១០៩​ប៊ី​លាន​ដុល្លារ ដើម្បី​ចាក​ចេញពី​EU ។
ប៉ុន្តែ​ចំនួន​នេះ​ត្រូវ​បាន​បដិសេធ​ភ្លាម​ៗ​ដោយ​លោក David Davis លេខាធិការ​ផ្នែក Brexit របស់​ចក្រភព​អង់គ្លេស ។

លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​តាម​វិទ្យុ​មួយ​ថា ៖ «​វា​បាន​កើន​ពី​៥០​ប៊ី​លាន​ផោន ទៅ ៦០​ប៊ី​លាន​ផោន ទៅ​១០០​ប៊ី​លាន​ផោន ។ ខ្ញុំ​ដឹង​ថា នោះ​មិនមែន​ជា​ចំនួន​ពិតប្រាកដ​ទេ » ។

ប្រទេស​ជា​សមាជិក​របស់ EU ត្រូវ​បង់ប្រាក់​សម្រាប់​ថវិកា​រួម​មួយ​ដែល​ផ្តល់​ប្រាក់​សម្រាប់​គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ កម្មវិធី​សង្គម ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ការ​ផ្តល់​ឧបត្ថម្ភ​ធន​ដល់​កសិករ និង​ប្រាក់​ចូល​និវត្តន៍​សម្រាប់​មន្ត្រី​EU​ជាដើម ។ 

អ្នក​ចរចា​ពេល​នេះ​ត្រូវ​កំណត់​ចំនួន​ដែល​ប្រទេស​អង់គ្លេស​ត្រូវ​បង់​ដើម្បី​ដោះស្រាយ​កិច្ចសន្យា​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជាមួយនឹង EU ។

ក្រុម​អ្នក​ជំនាញការ​Bruegel បាន​គណនា​ថា​ការ​បង់ប្រាក់​ដំណាក់កាល​ដំបូង​របស់​ចក្រភព​អង់គ្លេស​អាច​នឹង​ស្មើ​១០៩​ប៊ី​លាន​ផោន​ឬ​ស្មើនឹង​១១៩​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ៕