ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​ភ្លាម សុំ​លែង​ភ្លែត ព្រោះ​តែ​កូន​កំលោះ

6 ឆ្នាំ មុន

«Daily Mail»​ របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សា​យថា ភាព​ចលាចល​មួយ​កើតឡើង​នៅ​ក្នុង​ពិធី​រៀប​ការកូន​កំលោះ​-​ក្រមុំ​មួយគូ​នៅ​ភូមិ ​Chandwa ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា ។ កូនក្រមុំ​នាង​

«Daily Mail»​ របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សា​យថា ភាព​ចលាចល​មួយ​កើតឡើង​នៅ​ក្នុង​ពិធី​រៀប​ការកូន​កំលោះ​-​ក្រមុំ​មួយគូ​នៅ​ភូមិ ​Chandwa ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា ។ កូនក្រមុំ​នាង​ Rubana Parveen អាយុ​១៨​ឆ្នាំ រៀប​ការ​ជាមួយ​កូនកំលោះ​ Muntaj Ansari អាយុ​២៦​ឆ្នាំ ។

ក្រោយ​ពី​ពិធី​មង្គលការ​បាន​ចប់​តែ​៣​ម៉ោង​ប៉ុណ្ណោះ​កូនកំលោះ ​Muntaj ​ទាមទារ​បណ្ណាការ​យ៉ាងច្រើន និង​សុំ​ឱ្យ​ឪពុកក្មេក​ទិញ​ម៉ូតូ​តម្លៃ​ថ្លៃ​ឱ្យ​ខ្លួន ។ កាលពីមុន​ឪពុក​របស់​កូនក្រមុំ​ដែល​ជា​ម្ចាស់​សណ្ឋាគារ​បាន​ប្រគល់​បណ្ណាការ​ដល់​ខាង​ប្រុស រួម​ទាំង​ទិញ​ម៉ូតូ​ថ្មី​ឱ្យ ប៉ុន្តែ​គេ​មិន​ពេញចិត្ត និង​សុំ​ទិញ​ម៉ូតូ​ស៊េរី​ខ្ពស់ ។ ដោយសារ​រឿង​នោះ​ពួក​គេ​ទាស់សម្តី​គ្នា​រហូត​កើតរឿង​ចលាចល​ឡើង ។

អ្នកស្រុក​ម្នាក់​ឱ្យ​ដឹង​ថា ពួក​គេ​ព្យាយាម​លួងលោម​ឱ្យ​កូនកំលោះ​ទប់ចិត្ត រួម​ទាំង​ស្ងប់ចិត្ត​លើ​គ្រឿង​បណ្ណាការ​ដែល​បាន​ទទួល ប៉ុន្តែ​គេ​មិន​ព្រម នៅ​តែ​គំរាម​ថា ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​មិន​នាំ​ប្រពន្ធ​ទៅ​ជាមួយ ។

កូនក្រមុំ​ដោយ​ស៊ូទ្រាំ​មិន​បាន ក៏​សម្រេចចិត្ត​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​កាត់ក្តី ហើយដោយ​មានការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​ផង នាង​ក៏​ប្រកាស​សុំ​លែងលះ ។ បុរស​ជា​ឪពុក​របស់​កូនក្រមុំ​បញ្ជាក់​ថា ក្រុម​គ្រួសារ​របស់ ​Muntaj​ ត្រូវ​សង​បណ្ណាការ​ទាំងអស់​មក​វិញ ។

អ្នកស្រុក និង​ភ្ញៀវ​ដែល​ចូលរួម​ស៊ូទ្រាំ​នឹង​អំពើ​របស់​កូនកំលោះ​មិន​បាន ក៏​ចាប់​រូបគេ​ និង​បងប្រុស​ដាក់ទោស ដោយ​ចង​កម្រងផ្កា​ជា​ស្បែកជើង​ព្យួរ​នៅ​នឹង​ក ព្រមទាំង​ស្លាក​សរសេរ​ថា «​ខ្ញុំ​លោភ​លន់​គ្រឿង​បណ្ណាការ​» ។ មិនតែប៉ុណ្ណោះ​ចាប់​កោរសក់​ទៀត​ផង ។

ឪពុក​របស់​នាង ​Rubana ​មិន​បាន​បណ្តោយ​ឱ្យ​កូន​ខ្មាស់​គេ​ទេ គឺ​បាន​ទាក់ទង​បុរស​ម្នាក់​ទៀត​នៅ​ក្នុងភូមិ​ឱ្យ​ចូល​រៀប​ការ​ជាមួយ​កូនស្រី​របស់​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ។

ឪពុក​កូនក្រមុំ​និយាយ​ថា​ «​ខ្ញុំ​គ្មាន​ការ​ខកចិត្ត​លើ​រឿង​ដែល​កើតឡើង​ទេ ហើយ​ក៏​ត្រេកអរ​ដែល​កូនស្រី​មិន​បាន​រួមរស់​នឹង​បុរស​ល្មោភ​ទ្រព្យសម្បត្តិ​បែប​នេះ ។ កូនស្រី​ខ្ញុំ​សប្បាយ​រីករាយ​បាន​រៀប​ការ​ជាមួយ​បុរស​ផ្សេង ។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​អ្នក​ទាំង​២​មាន​សេចក្តីសុខ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​នេះ​» ៕