ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេតុង​ច្រាំង​ទន្លេ​ធ្វើ​ហើយ​បាក់​ៗ​បី​លើក​ហើយ ពលរដ្ឋ​ព្រួយបារម្ភ​ខា្ល​ចបាក់​ដល់​ផ្ទះ​របស់​ពួក​គាត់

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ច្រាំង​ទន្លេមេគង្គ​ត្រង់​ចំណុច​ភូមិ​ចុង​ថ្នល់​ទី​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម បាន​បាក់​ជាង​១​ខែ​មក​ហើយ គឺ​ការ​បាក់​នោះ​កាន់តែ​មាន​ទំហំ​ធំ​ឡើង​ៗ

ខេត្តកំពង់ចាម ៖ ច្រាំង​ទន្លេមេគង្គ​ត្រង់​ចំណុច​ភូមិ​ចុង​ថ្នល់​ទី​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម បាន​បាក់​ជាង​១​ខែ​មក​ហើយ គឺ​ការ​បាក់​នោះ​កាន់តែ​មាន​ទំហំ​ធំ​ឡើង​ៗ រហូត​ដល់​បាក់​ទាំង​ផ្លូវ​ក្រាល​កៅស៊ូ​ទៀត ដែល​ធ្វើ​ឲ្យ​ផ្លូវ​កាន់តែ​មាន​លក្ខណៈ​រាង​តូច​ជាង​មុន​។ ហើយ​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ក៏​ត្រូវ​ជួប​ការ​លំបាក​ថែម​ទៀត ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​មាន​ក្តី​កង្វល់​ខ្លាច​ទឹកទន្លេ ឡើង​មក​បាក់​ដល់​ផ្ទះ​របស់​គាត់ និងបង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ផង​ដែរ​។ ស្ត្រី​ឈ្មោះ លី សៀ​ក អាយុ​៤២​ឆ្នាំ មានផ្ទះ​ជាប់មាត់​ទន្លេ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ២០១៧​ថា របាំង​បេតុង​ច្រាំង​ទន្លេ​មុខ​ផ្ទះ​ដែល​គាត់​នៅ​នោះ​បាន​បាក់​បន្តិច​ម្តង​ៗ តែ​ចុង​ក្រោយ​នេះ​ពេល​មាន​ភ្លៀង​ធ្លាក់​បង្អុរ​ចុះ​មក​ក៏​បាន​ហូរ​ច្រោះ​ដី​ផ្លូវ​ថែម​ទៀត ហើយ​បាន​បង្ក​ឲ្យ​គាត់​មានការ​ភិតភ័យ និង​ការ​បាក់​ច្រាំង​នោះ​ខ្លាច​ចេះ​តែ​បាក់​បន្ត​មក​ដល់​ផ្ទះ​ឈើរ​បស់បង​គាត់ ដែល​បាន​ឲ្យ​ស្នាក់​នៅ​មើល​ការ​ខុស​ត្រូវ​នោះ​។

ស្ត្រី​ឈ្មោះ លី សៀ​ក ប្រាប់​បន្ត​ថា បើ​គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា នេះ ជាង​១​ខែ​ហើយ​នូវ​តែ​មិន​ទាន់​ឃើញ​មាន​ស្ថាប័ន​ណាមួយ​ចុះ​មក​ជួសជុល​នូវឡើយ​ទេ ព្រោះថា​ដល់​រដូវវស្សា​ទឹកទន្លេ​បាន​ចាប់ផ្តើម​ឡើង​មក​បន្តិច​ម្តង​ៗ​ហើយ​។ ត្រង់​កន្លែង​បាក់​នោះ មាន​ពលរដ្ឋ​បាន​យក​ឈើ​ទៅ​ដោត​ជា​សញ្ញា និង​បាន​ដាក់​ភ្លើង​សញ្ញា​ភ្លឺ​នៅ​ពេល​យប់​ទៀត ក្រែង​មាន​អ្នកដំណើរ​ណា​មក​ពី​ទី​ឆ្ងាយ ជិះ​មិន​បាន​ប្រុង​ប្រយ័ត្ន​នឹង​ត្រូវ​ធ្លាក់​រណ្តៅ​ដី​នោះ​បង្ក​គ្រោះថ្នាក់​។ កន្លែង​បាក់​នេះ​កន្លង​មក​បាន​ធ្វើការ​ជួសជុល​៣​លើក​ហើយ​តែ​គាត់​ឃើញ​ថា មិន​បាន​ប៉ុន្មាន​បាន​បាក់​ខូចខាត​ទៅ​វិញ មិនដឹង​មក​ពី​មូលហេតុ​អ្វី​ដែរ​។ លោកយាយ​ឈ្មោះ អៀង ភា​ង អាយុ​៧៧​ឆ្នាំ នៅ​ភូមិ​ចុង​ថ្នល់​ទី​១ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ច្រាំង​ទន្លេ​ត្រង់​ចំណុច​មុខ​ផ្ទះ​របស់​គាត់​នេះ​បាន​បាក់​រហូត​ដល់​ទៅ​៣​លើក ហើយ​ជាមួយ​នោះ​គាត់​មាន​ក្តី​កង្វល់​ខ្លាចតែ​នៅ​ក្នុង​រដូវវស្សា​ខាង​មុខទឹក​ឡើង​មក​អាច​នឹង​បណ្តាល​ឲ្យ​បាក់​បន្ថែម​ទៀត ប្រសិនណាបើ​មិន​ប្រ​ញាប់​ជួសជុល​ឲ្យ​បាន​ទាន់​ពេលវេលា​ទេ​នោះ​។

ស្រួល​មិន​ស្រួល​ច្រាំង​បាក់​បន្តិច​ម្តង​ៗ​មក​ដល់​ផ្ទះ​របស់​គាត់​ហើយ​ដី​ខ្លី​ផង មិនដឹង​ជា​ទៅ​រក​ដី​មកពីណា​នៅ​ទៀត​ឡើយ សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួស​ជួសជុល​ឲ្យបាន​លឿន និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ចាប់តាំងពី​ច្រាំង​បាក់​មកនេះ​គាត់​មិន​ដែល​បានឃើញ​មានពលរដ្ឋ​ណា​ម្នាក់​ជិះ​យានយន្ត​ធ្លាក់​រណ្តៅ​ទេ​។ លោកស្រី គឹ​ម​ឈី​ន មេ​ភូមិ​ចុង​ថ្នល់​ទី​១ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា បញ្ហា​បាក់​ច្រាំង​ទន្លេ​នៅ​ក្នុងភូមិ​របស់​លោក​មាន​មាន​៣​លើក​មក​ហើយ រួម​ទាំង​លើក​ក្រោយ​នេះ​ប្រវែង​ប្រហែល​៥០​ម៉ែត្រ ក៏​បាន​ស​សេរ​របាយការណ៍​ទៅ​ដល់​អាជ្ញាធរ​សង្កាត់​បឹង​កុក អាជ្ញាធរ​ក្រុង បានដឹង​ជ្រួតជ្រាប និង​បាន​ថែម​ទាំង​ចុះ​មក ពិនិត្យ​មើល​ថែម​ទៀត​លោក​អភិបាលខេត្ត​ក៏​បាន​អ​ញ្ចើ​ញ​ចុះ​មក​ដែរ ។ រូប​លោក​កំពុង​តែ​ព​ន្លឿ​ន​លើ​កិច្ចការ​ទាំងនេះ ដើម្បី​ឲ្យ​ក្រុមការងារ​ចុះ​មក​ជួសជុល​ទាន់​ពេលវេលា  ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ពលរដ្ឋ​មានការ​ភ័យ​ខ្លាច​៕