ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ភ្ជួរ​ដី ​ស្រាប់តែ​ប៉ើងផុសចេញ​ពី​ក្នុងដី​ស្ទើរ​លស់​ព្រលឹង

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អ្នក​បើក​ត្រាក់ទ័រ​ភ្ជួរ​ចំការ​ម្នាក់​ភ័យ​ស្ទើរ​លស់​ព្រលឹង បន្ទាប់​ពី​គាត់​ភ្ជួរ​ដី​ប៉ះ​គ្រាប់​មីនតោន​មួយ​គ្រាប់​ប៉ើង​ផុស​ចេញពី​ក្នុង​ដី​កាលពី​រសៀល​ថ្ងៃ​ទី​៣ ឧសភា នៅ​ក្នុង​ដីចំការ​របស់

ខេត្តបាត់ដំបង ៖ អ្នក​បើក​ត្រាក់ទ័រ​ភ្ជួរ​ចំការ​ម្នាក់​ភ័យ​ស្ទើរ​លស់​ព្រលឹង បន្ទាប់​ពី​គាត់​ភ្ជួរ​ដី​ប៉ះ​គ្រាប់​មីនតោន​មួយ​គ្រាប់​ប៉ើង​ផុស​ចេញពី​ក្នុង​ដី​កាលពី​រសៀល​ថ្ងៃ​ទី​៣ ឧសភា នៅ​ក្នុង​ដីចំការ​របស់​គាត់​ដែល​ស្ថិត​នៅ​ចំណុច​ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ហើយ​បាន​រាយការណ៍​ភ្លាម​ៗ​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ។

សមត្ថកិច្ច​បាន​រាយការណ៍​ថា កសិករ​ម្នាក់​ឈ្មោះ យ៉​យ យុ​ត្ត បាន​បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ​របស់​ខ្លួន ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​មីនតោន​មួយ​គ្រាប់​ផុស​ចេញពី​ក្នុង​ដី​ធ្វើ​ឱ្យ​គាត់​ភ័យ​ស្ទើរ​លស់​ព្រលឹង ។

សេចក្ដីរាយការណ៍​បាន​បញ្ជាក់​ថា គ្រាប់​មីន​នោះ​នៅ​មានគុណ​ភាព ហើយ​បាន​ប៉ើង​តាម​ផាល​ត្រាក់ទ័រ តែបើ​ត្រាក់ទ័រ​បើក​កិន​ប្រាកដជា​ផ្ទុះ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជា​មិន​ខាន ។ អ្នកបើកបរ​ត្រាក់ទ័រ​ពិតជា​សំណាង​មែនទែន ។

បើ​តាម​ការ​បំភ្លឺ​ពី​លោក​យ៉​យ យុ​ត្ត បាន​និយាយ​ថា ដីចំការ​របស់​គាត់​ធ្លាប់​ភ្ជួរ​ដាំ​ដំណាំ​រាល់​ឆ្នាំ តែ​មិន​ធ្លាប់​ជួប​ប្រទះ​គ្រាប់​មីន​បែប​នេះ​ទេ លុះ​ចាប់ផ្ដើម​ភ្ជួរ​ពេល​នេះ ស្រាប់តែ​ចេញ​គ្រាប់​មីនតោន​ពី​ក្នុង​ដី​តែ​ម្ដង ។ គាត់​បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​កំពុង​ភ្ជួរ​គាត់​បាន​ប្រទះ​ឃើញ​គ្រាប់​នោះ​ប៉ើង​ផុស​ចេញពី​ក្នុង​ដី​ធ្វើ​ឱ្យ​គាត់​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​ក៏​បញ្ឈប់​សកម្មភាព​ភ្ជួរ​ភ្លាម និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ​ដែរ ដើម្បី​ឱ្យ​ជួយ​ពិនិត្យ និង​ដោះស្រាយ ។

ទោះជា​យ៉ាងណា បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ប្រទះ​ឃើញ​គ្រាប់​មីនតោន​ដ៏​គ្រោះថ្នាក់​នេះ​អាជ្ញាធរ​បាន​រាយការណ៍​ប្រាប់​អង្គភាព​កម្ចាត់​មីន​«​ហេ​ឡូ​ត្រាស​»​ដែល​នៅ​តំបន់​នោះ​ឱ្យ​ជួយ​អន្តរាគមន៍​ចុះ​មក​ពិនិត្យ និង​ចាត់វិធានការ​ភ្លាម​ៗ​ដែរ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ពិនិត្យ​មន្ត្រី​កម្ចាត់​មីន បាន​យក​គ្រាប់​មីន​នោះ​ចេញពី​កន្លែង​កើតហេតុ ដើម្បី​រៀបចំ​កម្ទេច​ចោល​ហើយ៕