ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ប្រតិកម្ម​! អ្នក​សិល្បៈ២​ដួង​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ ក្រោយ​ឆាត​ទៅ Instagram របស់​ព្រះ​អង្គ​ម្ចាស់​ព្រុយ​ណេ ដោយ​ប្រើ​ភាសា​មិន​សមរម្យ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​នាម​ជា​កូន​ខ្មែរ ជា​ប្រជាពលរដ្ឋ​ខ្មែរ ច្បាស់​ណាស់​ត្រូវ​តែ​និយាយ​ភាសា​សមរម្យ និង​ឲ្យ​សម​តម្លៃ​ជា​កូន​ខ្មែរ ដាច់ខាត​មិន​គួរ​ប្រើប្រាស់​ពាក្យពេចន៍​អសុរោះ មិន​សមរម្យ ឬ​អា​.​ស​អាភា​.​ស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​សង្គម​ជាតិ​ឡើយ ជា​ពិសេស​

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​កូន​ខ្មែរ ជា​ប្រជាពលរដ្ឋ​ខ្មែរ ច្បាស់​ណាស់​ត្រូវ​តែ​និយាយ​ភាសា​សមរម្យ និង​ឲ្យ​សម​តម្លៃ​ជា​កូន​ខ្មែរ ដាច់ខាត​មិន​គួរ​ប្រើប្រាស់​ពាក្យពេចន៍​អសុរោះ មិន​សមរម្យ ឬ​អា​.​ស​អាភា​.​ស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​សង្គម​ជាតិ​ឡើយ ជា​ពិសេស​ការ​បើកចំហរ​ជា​សារ​ធារ​ណៈ​នៅ​លើ​បណ្ដាញ​សង្គម​នានា ឬ​ឆ្លើយឆ្លង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រព័ន្ធ​ចែករំលែក មិន​គួរ​ឲ្យ​មាន​ភាសា​មិនល្អ​ទាំងនេះ​ជា​ដាច់ខាត​។

យ៉ាងណាមិញ​ថ្មី​ៗ​នេះ វី​ដេ​អូ​មួយ​ត្រូវ​បាន​បែកធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​ជា​ការ​បង្ហាញ​នៅ​រាល់​ពាក្យ​សម្ដី​មិន​សមរម្យ និយាយ​ជា​ភាសា​អា​.​ស​អាភា​.​ស របស់​លោក ដេ​វីត ដែល​ជា​ពិធីករ​ល្បីល្បាញ​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើការ​ឆាត​ទៅ​កាន់​អា​ខោ​ន​អ៊ី​ន​ស្តា​ក្រាម​ផ្ទាល់ខ្លួន (Account Instagram private ) របស់​ព្រះ​អង្គ​ម្ចាស់ Abdul Mateen ព្រះរាជ​បុត្រា​របស់​ព្រះ​ចៅ​ស៊ុ​ល​តង់ ព្រះ​មហា​ក្សត្រ​ប្រទេស​ព្រុយ​ណេ ដា​រូ​សា​ឡឹម ដោយ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​អា​.​ស​អាភា​.​ស​ជា​ខ្លាំង​។

តាម​រយៈ​វី​ដេ​អូ​នេះ យើង​មិន​អាច​លើកយក និង​ដកស្រង់​ពាក្យ​សម្ដី​ចេញពី​មាត់​របស់​លោក ដេ​វីត ដែល​ជា​ពិធីករ​ល្បីឈ្មោះ​នោះ​មក​និយាយ​បាន​ឡើយ ព្រោះ​រាល់​ពាក្យ​សម្ដី​សុទ្ធតែ​ជា​ភាសា​អា​.​ស​អាភា​.​ស អសុរោះ មិន​សមរម្យ និង​សម​តម្លៃ​ជា​កូន​ខ្មែរ​ឡើយ​។

វី​ដេ​អូ​រឿងរ៉ាវ​ខាងលើ គឺ​ត្រូវ​បាន​បែកធ្លាយ​តាម​រយៈ​អ្នក​នាង គង់ ចាន់​ស្រី​មុំ ដែល​ជា​តារា​សម្ដែង​ស្រី​រៀមច្បង និង​ល្បីឈ្មោះ​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា ដោយ​តារា​ស្រី​រូប​នេះ បាន​ធ្វើការ​យក​វី​ដេ​អូ​មិន​សមរម្យ​ខាងលើ ទៅ​បង្ហោះ​ក្នុង Story នៅ​លើ​ប​បណ្ដាញ​សង្គម Instagram ផ្ទាល់ខ្លួន​។

ទន្ទឹម​នឹង​នេះ វី​ដេ​អូ​របស់​ក្រុម​តារា​ល្បី​ៗ​ខាងលើ ក៏​ត្រូវ​បាន​មហាជន​ថតចម្លង​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត​យ៉ាង​ភ្លូកទឹកភ្លូកដី​នៅ​លើ​បណ្ដាញ​សង្គម​នានា ដូច​ជា Tik Tok និង Facebook ជាដើម​។ ក្នុង​ការ​ចែករំលែក​បន្ត​នេះ មហាជន​មិន​បាន​សម្ដែង​ការ​សប្បាយចិត្ត ដូច​ក្រុម​តារា​សម្ដែង​ខាងលើ​ឡើយ តែ​ពួក​គាត់​បាន​ចែករំលែក​ភ្ជាប់​ជាមួយ​សំ​ណេ​រ​បង្ហាញ​ការ​ហួសចិត្ត និង​ខឹងសម្បា​យ៉ាង​ខ្លាំង​។

ជា​ការ​ពិត​ណាស់ ទ​ង្វើ​មិន​សមរម្យ​ដែល​ប្រើ​ពាក្យ​អសុរោះ​របស់​ក្រុម​តារា​សម្ដែង និង​ត្រូវជា​ពិធីករ​ដ៏​ល្បីឈ្មោះ​ខាងលើ​នេះ កំពុង​ផ្ទុះ​ប្រតិកម្ម និង​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម រហូត​មានការ​ស្នើ​សុំ​ទៅ​កាន់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឲ្យ​ជួយ​ត្រួតពិនិត្យ​មើល​រាល់​ពាក្យ​សម្ដី​អា​.​ស​អាភា​.​ស មិន​សមរម្យ មិន​គប្បី ដែល​ហ៊ាន​និយាយ​មិន​ខ្លាច​រអា​ទៅ​កាន់​ព្រះ​អង្គ​ម្ចាស់ Abdul Mateen ព្រះរាជ​បុត្រា​របស់​ព្រះ​ចៅ​ស៊ុ​ល​តង់ ព្រះមហាក្សត្រ​ប្រទេស​ព្រុយ​ណេ ដា​រូ​សា​ឡឹម និង​មានការ​ស្នើ​សុំ​ឲ្យ​មាន​វិធានការ​ក្ដៅ​ៗ​ទៅ​លើ​ក្រុម​តារា​សម្ដែង​ខាងលើ​ផង​ដែរ​។

ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ​នេះ មាន​មហាជន​ជា​ច្រើន​បាន​បញ្ចេញ​មតិយោបល់​ថា «​ហេតុ​អ្វី ក្រសួង​ពាក់ព័ន្ធ​អត់​មាន​អើរ​ពើរ​ចំពោះ​បុគ្គល​អស់ទាំង​នេះ​ខ្លះ​ទេ? ក្នុង​នាម​គេ ជា​បុត្រ​ក្សត្រ ហើយ​យាង​មក​ខ្មែរ​ក្នុង​នាម​ជា​មិត្ត ហេតុ​អ្វី​ក៏​ពួក​អស់​យើង​ដែល​តាម​មើលទៅ​សុទ្ធតែ​អ្នករៀន​បាន​ខ្ពង់ខ្ពស់ តែ​ហេតុ​អី​មិន​យក​អា​ចំណេះដឹង​ដែល​ខំរៀន​ហ្នឹង​មក​គិត​មុន​ធ្វើ និង​និយាយ​បំពាន​បែប​នេះ? សាក​គិត​ខ្លះ​មើល គេ​មាន​ដែល​ធ្វើ​អី​ដាក់​ប្រទេស​យើង​អោយ​មិន​ពេញចិត្ត​ដែរ​ទេ? សូ​ម្បី​តែ​នាយក​រដ្ឋមន្ដ្រី​នៅ​តែ​មានការ​គោរព និង​អោយ​តម្លៃ​ដល់​ទ្រង់ និង​ធ្វើ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​។ ចុះ​ម៉េច​យើង​មក​បញ្ច្រាស់ទិស​បែប​នេះ ដឹង​ទេ​ថា មើល​ងា​.​យ​ស្ដេច​គេ​ស្មើនឹង​មើល​ងា​.​យ​ប្រទេស​គេ​ទាំងមូល យក​ខួរ​មក​គិត​ផង កុំ​ពេល​គេ​ហៅ​អប់រំ​ឆ្លើយ​ថា ជា​កំហុស​អ​ចេតនា​អោយ​សោះ មាន​ខួរក្បាល​តែ​មិន​ប្រើ ចង់​ល្បី​ខុស​រឿង ប្រយ័ត្ន​មាន​បញ្ហា ដោយសារ​មាត់​ចោលម្សៀត​របស់​អ្នកឯង​»​។

អ្នកខ្លះ​ក៏​លើក​ទ្បើ​ង​ថា «​ទ​ង្វើ​របស់​បុគ្គល​ខាងលើ​នេះ បើ​នៅ​ព្រុយ​ណេ​វិញ អាច​នឹង​មានទោស​ប្រ​.​ហារ​ជីវិត ពីព្រោះ​ប្រទេស​ព្រុយ​ណេ គឺ​មិន​អនុញ្ញាត​អោយ​មានការ​ស្រលាញ់​ភេទ​ដូច​គ្នា​នោះ​ទេ ប្រទេស​ព្រុយ​ណេ​ចេញ​ច្បាប់​ទោស​ប្រ​.​ហារ​ជីវិត​ទៅ​លើ​បុគ្គល​រួម​ភេ​.​ទ​នឹង​ភេ​.​ទ​ដូច​គ្នា ឬ​គប់​ដុំ​ថ្ម​លើ​ជន​ផិតក្បត់ និង​កា​.​ត់ដៃ​កា​.​ត់​ជើង​ទៅ​លើ​ចោរ​ដែល​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ