ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Manchester United កំពុង​រៀប​ជើង​ធើ​ស៊ី Celta Vigo នៅ​យប់​នេះ

6 ឆ្នាំ មុន

បិសាច​ក្រហម Manchester United នឹង​ស្វែងរក​នូវ​លទ្ធផល​វិជ្ជមាន​នៅ​ពេល​ពួក​គេ​ទៅ​សួរសុខទុក្ខ​ម្ចាស់ផ្ទះ Celta Vigo

បិសាច​ក្រហម Manchester United នឹង​ស្វែងរក​នូវ​លទ្ធផល​វិជ្ជមាន​នៅ​ពេល​ពួក​គេ​ទៅ​សួរសុខទុក្ខ​ម្ចាស់ផ្ទះ Celta Vigo ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​នៃ​ក្របខ័ណ្ឌ Europa League វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ យប់​នេះ ។ ខាងក្រោម​នេះ​ជា​កូនក្រុម​របស់​លោក Jose Mourinho ដែល​គ្រូទាយ​បាល់​គិត​ថា​នឹង​ចូល​លេង​សម្រាប់​ការ​ប្រកួត​នេះ​គឺ​: អ្នកចាំទី​:  Sergio, Romero បាន​លេង​នៅ​ក្នុង​ជុំ​មុន​ទាំងអស់ នៃ​ក្របខ័ណ្ឌ Europa League ដូច្នេះ​គេ​រំពឹង​ថា កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​នឹង​ត្រូវ​បាន​ផ្តល់​ឱ្យ​នូវ​ស្រោមដៃ​លេខ​មួយ​ជំនួស​ឱ្យ David  De Gea ។

ខ្សែការពារ : លោក Mourinho កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​កីឡាករ​រង​របួស​ច្រើន ។ ដូច្នេះ​កីឡាករ​ដែល​លោក​អាច​នឹង​ដាក់​លេង​ក្នុង​តំបន់​ការពារ​ប្រឈម​មុខ​នឹង​ក្រុម Celta Vigo នោះ​មាន Eric Bailly, Chris Smalling និង Phil Jones ។ Bailly ត្រូវ​បាន​ដាក់​ឱ្យ​ចូល​លេង​វិញ​ពេល​ក្រុម​បិសាច​ក្រហម​បើកទ្វារ​ទទួលភ្ញៀវ​ក្រុម Swansea កាលពី​ចុង​ស​ប្តា​ហ៍​មុន​ដូច្នេះ​គួរតែ​រក្សា​ទុក​គាត់​នៅ​កន្លែង​ដដែល​ខណៈ​ពេល Smalling អាច​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ចូល​លេង​វិញ​ដូច​គ្នា​បន្ទាប់​ពី​កីឡាករ​កូត​ឌី​វ័​រ​រូប​នេះ​ជា​ពីរ​បួស​ជង្គង់​ដែល​ធ្វើ​ឱ្យ​គាត់​អវត្តមាន​ចាប់តាំងពី​ខែមីនា មក​ម្ល៉េះ​។ Antonio Valencia គួរតែ​លេង​នៅ​ស្លាប​ស្ដាំ​ក្រោយ​ពី​សម្រាក​កាលពី​ថ្ងៃអាទិត្យ ខណៈ Matteo Darmian ត្រូវ​បាន​កំណត់​ឱ្យ​ចូល​លេង​នៅ​ស្លាប​ឆ្វេង​ជំនួស​កីឡាករ Luke Shaw  ដែល​ត្រូវ​សម្រាក​រហូត​ចប់​រដូវ​កាល​នេះ​ជាមួយនឹង​ការ​រង​របួស​ជើង​។

ខ្សែបម្រើ​: កីឡាករ Paul Pogba ខ្សែបម្រើ​ឆ្នើម​ជនជាតិ​បារាំង​ទំនង​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​លេង​វិញ​នៅ​យប់​នេះ​បន្ទាប់​ពី​ខកខាន​ចូល​លេង​ពីរ​ប្រកួត​ចុង​ក្រោយ​។ Michael Carrick ទំនងជា​ត្រូវ​សម្រាក​ជំនួស​ដោយ​កីឡាករ Marouane Fellaini ។ កីឡាករ Ander Herrera អាច​ឡើង​ជំនួស​កន្លែង​កីឡាករ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ​វិញ​។ ខ្សែប្រយុទ្ធៈ  Wayne Rooney ដែល​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម​បិសាច​ក្រហម​តាម​រយៈ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​អាច​នឹង​ស្ថិត​ក្នុង​តំណែង​កីឡាករ​បម្រុង​នៅ​យប់​នេះ​។  Marcus Rahsford ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជំនួស​កន្លែង​កីឡាករ Zlatan Ibrahimovic ដែល​រង​របួស ខណៈ Anthony Martial អាច​រក្សា​កន្លែង​របស់​គាត់​ក្នុង​តំណែង​ប្រយុទ្ធ ។​កីឡាករ Juan Mata ដែល​មិន​ត្រូវ​បាន​ដាក់​ឱ្យ​ចូល​លេង​ប្រឆាំង​នឹង​ក្រុម Swansea ក្នុង​ការ​ប្រកួត​លើក​ចុង​ក្រោយ​អាច​នឹង​ដាក់​ឱ្យ​ចូល​លេង​ជំនួស Henrikh Mkhitaryan នៅ​តង់​ទី​២ ។ ខាងក្រោម​នេះ​គឺជា​ទម្រង់​លេង​របស់​ក្រុម​Manchester United :