ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌មានសុំបង្ហាញភស្តុ​តាង​​​លើ​​នាង​ ដេ​នី​ ក្វា​ន់

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រដ្ឋ​ម​ន្ត្រី​ក្រសួង​ព័ត៌មាន ​លោក​ខៀវ កា​ញ៉ា​រី​​ទ្ធ បាន​​ស្នើ​សុំ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ ​ឱ្យ​​ប​បង្ហាញ​នូវ​ភស្តុ​តាង​​ច្បាស់មួយ​ ជុំវិញ​ការ​ដាក់​បំរាម​​​ហាមឃាត់​​ដល់​តារា​​សម្តែង កញ្ញា ​ដេ​នី ក្វា​ន់ ដែល​មិន​ឱ្យ​ប្រឡូក​ក្នុង​សិ​ល្បៈរយៈ​ពេល​មួយ​​ឆ្នាំ​

រាជធានីភ្នំពេញ ៖ រដ្ឋ​ម​ន្ត្រី​ក្រសួង​ព័ត៌មាន ​លោក​ខៀវ កា​ញ៉ា​រី​​ទ្ធ បាន​​ស្នើ​សុំ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ ​ឱ្យ​​ប​បង្ហាញ​នូវ​ភស្តុ​តាង​​ច្បាស់មួយ​ ជុំវិញ​ការ​ដាក់​បំរាម​​​ហាមឃាត់​​ដល់​តារា​​សម្តែង កញ្ញា ​ដេ​នី ក្វា​ន់ ដែល​មិន​ឱ្យ​ប្រឡូក​ក្នុង​សិ​ល្បៈរយៈ​ពេល​មួយ​​ឆ្នាំ​នោះ ​។ ការ​ស្នើ​សុំ​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន  ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លិខិត​មួយ​ច្បាប់​​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ ​ដាក់​ជូន​ក្រសួង​ព័ត៌មាន ដើម្បី​ពិនិត្យ និង​កិច្ច​សហការ​ហាមឃាត់​ដល់​បណ្តា​ស្ថានីយទូរទស្សន៍ និង​អាជីវករ ​ដែល​មាន​មុខរបរ​​ពាក់ព័ន្ធ និង​វិស័យ​សិ​ល្បៈវប្បធម៌​ ឱ្យ​​ផ្អាក​ទទួលយក​តារា​កញ្ញា ដេ​នី ក្វា​ន់ ចូលរួម​សម្តែង​។

ដោយ​ភ្ជាប់​ទៅ​នឹង​លិខិត​មួយ​នេះ ​លោក​រដ្ឋមន្ត្រីខៀវ កា​ញ៉ា​រិ​ទ្ធ បាន​បង្ហោះ​សារ​ដោយ​ខ្លី​ថា «ខ្ញុំ​មិន​ដែល​ស្គាល់​នាង​​ទេ ហើយ​ក៏​មិន​ឈឺ​ក្បាល​រឿង​នាង​ស្លៀកពាក់​នៅ​ក្រៅ​ឆាក​ដែរ តែ​ការ​ហាមឃាត់​ការ​សម្តែង​របស់​នាង ត្រូវ​មាន​ភស្តុ​តាង​ច្បាស់លាស់ ​ក្រោយ​ការ​ណែនាំ​ហើយ​»​។ តាម​រយៈ​សារ​ ដែល​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បង្ហោះ​នា​ពេល​នេះ ​គឺ​មាន​ន័យ​ថា លោក​ចង់​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈបង្ហាញ​នូវ​ភស្តុ​តាង​ជាក់លាក់​ណាមួយ​មក​កាន់​ក្រសួង​ ដែល​ជា​ការ​ដាក់បន្ទុក​​ដល់​តារា​សម្តែង​នាង ដេ​នី ក្វា​ន់​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ និង​ជា​អ្នកនាំពាក្យ​ក្រសួង​លោក ថៃ​ន​រះ សត្យា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា យោបល់​លោក​រដ្ឋមន្ត្រី ខៀវ កា​ញ៉ា​រីទ្ធ គឺជា​យោបល់​ផ្ទាល់ខ្លួន​របស់​លោក​ប៉ុណ្ណោះ ក្នុង​ន័យ​ដើម្បី​ឱ្យ​​ខាងយើង​ខិតខំ​ធ្វើ​ការងារ​បន្ត ដើម្បី​ជា​ឧទាហរណ៍​មួយ សម្រាប់​កូនចៅ​របស់​យើង​ដែល​ទទួល​ការ​ប្រទេច​ប្រដា​ស់​សារ​ហើយ បាន​យើង​ប្រតិកម្ម​តាម​ក្រោយ ​។​​