ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ…!!! លោកពិតជាកំណាច​​ឃោរឃៅ​ពេក​​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​សោះ ដែល​លោក​មឿ​ន វ​ណ្ណា ជា​អ្នក​ថត​ភាពយន្ត​ល្បី​ម្នាក់ បែរជា​ជួប​គ្រោះ​អកុសល រហូត​បាត់​បង់ជីវិត ដោយសា​ត្រូវ​រន្ទះ​ដ៏​ឃោរឃៅ​បា.ញ់ប្រហារ​គាត់​ស្លា.ប់​បែប​នេះ ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ស្រឡាំងកាំង រហូត​ដាក់​អារម្មណ៍​ទទួល​

រាជធានី​ភ្នំពេញ ៖ ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​សោះ ដែល​លោក​មឿ​ន វ​ណ្ណា ជា​អ្នក​ថត​ភាពយន្ត​ល្បី​ម្នាក់ បែរជា​ជួប​គ្រោះ​អកុសល រហូត​បាត់​បង់ជីវិត ដោយសា​ត្រូវ​រន្ទះ​ដ៏​ឃោរឃៅ​បាញ់ប្រហារ​គាត់​ស្លាប់​បែប​នេះ ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ស្រឡាំងកាំង រហូត​ដាក់​អារម្មណ៍​ទទួល​យក​​មិន​បាន ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​ខណៈ​ពេល​កំពុង​ថត កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ ឧសភា ដែល​ថត​រឿង​របស់​អ្នកស្រី​ពាន់ ភួង​បុប្ផា ស្ថិត​នៅ​ភ្នំ​បាសិត ។ អ្នក​កាន់​កាមេរ៉ា លោក​មឿ​ន វ​ណ្ណា បាន​ទទួលមរណភាព បង្ក​ឱ្យ​រំជើបរំជួល​យ៉ាង​ខ្លាំង នៅ​ក្នុង​ពិភព​សិល្បៈ ។

តារា​សម្ដែង​ភាគច្រើន សុទ្ធតែ​បាន​ប្រ​កូ​ស​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ពី​ការ​ស្ដាយស្រណោះ ខណៈ​ដែល​មរណភាព​របស់​លោក បាន​ក្លាយជា​រឿង​សោកស្តាយ​ពី​អ្នកសិល្បៈ​ដែល​តារា​សិល្បៈ​ជជែក​គ្នា ក្ន្ង​ង​ស្ថានភាព​រន្ធត់​។ កញ្ញា​ញឹ​ម ចាន់​ថន និយាយ​ថា លោក​វ​ណ្ណា គឺជា​អ្នក​ថត​ដែល​មាន​ជំនាញ​ច្បាស់លាស់ និង​បាន​បម្រើ​ជាមួយ​ផលិតកម្ម​ខ្មែរ​មេគង្គ ដែល​ក្រៅពី​ថត​អោយ​ខ្មែរ​មេគង្គ​លោក​ក៏​ទទួល​កាន់​កាមេរ៉ា​អោយ​បណ្ដា​ក្រុមហ៊ុន និង​ផលិតកម្ម​ដទៃ​ផង​ដែរ ។

នាង​ថា តារា​សម្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគតិច​ណាស់ ដែល​មិន​ស្គាល់​លោក​វ​ណ្ណា ដោយសារ​តែ​លោក​កាន់​ការងារ​ជា​អ្នក​ថតកុន​ច្រើន​ឆ្នាំ​មក​ហើយ​មុន​ពេល​ទទួលមរណភាព ។ លោក​បាន​ស្លាប់​ក្នុង​ពេល​ទៅ​ថត​រឿង​ឱ្យ​ផលិតកម្ម​ថោ​ន​នៅ​ភ្នំ​បាសិត កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ឧសភា ដោយសារ​តែ​លោក​បន្ត​ថត​ក្នុង​ពេល​ធ្លាក់​ភ្លៀង​តិច​ៗ ។ មាន​តែ​លោក​ម្នាក់ឯង​ប៉ុណ្ណោះ ដែល​បាន​ទទួលមរណភាព ដោយ​​ក្រុមការងារ​ផ្សេង​ពួក​គេ​ត្រឹមតែ​សន្លប់​ប៉ុណ្ណោះ  ក្នុង​ពេល​រន្ទះបាញ់​វាយប្រហារ ។
 
អ្នក​នាង​ខាត់ សុ​ឃី​ម និយាយ​ថា ជា​រឿង​តក់ស្លុត​ណាស់ ដែល​មនុស្ស​ម្នាក់​ត្រូវ​ស្លាប់​ដោយសារ​រន្ទះ ដោយសារ​មិន​បានដឹង​មុន​ថា​ភ្លៀង​​ដែល​បាន​ធ្លាក់​ចុះ​ស្រិច​ៗ​ប៉ុណ្ណឹង​សោះ នឹង​មាន​រន្ទះបាញ់​មក​រំខាន​។ អ្នក​នាង​ថា​ខ្លួន​ស្លុតចិត្ត​ណាស់​ចំពោះ​មរណភាព​របស់​លោក​មឿ​ន វ​ណ្ណា ហើយ​អ្នក​នាង​ក៏​កាន់តែ​មាន​អារម្មណ៍​ភ័យ​ញ័រ​ផង​ដែរ ដោយសារ​តែ​កាល​ចូល​ឆ្នាំ​ស្វាមី​របស់​អ្នក​នាង និង​ក្រុមការងារ​ក៏​កាន់​កាមេរ៉ា​ថត​កណ្ដាល​ភ្ញៀ​ង​ផង​ដែរ ដោយ​មិន​បាន​គិតដល់​រឿង​ហ្នឹង​។

លោក​សុ​ភេ​ន អ្នកដឹកនាំ​កម្មវិធី «​ចង់​ក្លាយជា​តារា​»​របស់​ទូរទស្សន៍​អប្សរា​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​បុក បង្ហាញ​ការ​សោកស្តាយ​ជា​ពន់ពេក ការ​បាត់បង់​លោក​វ​ណ្ណា ដែល​ជា​អ្នកជំនាញ​ថត​ដ៏​ពូកែ​ម្នាក់ ។ ក្រៅពី​នោះ មាន​លោក​ម៉េ​ង ប៊ុ​ន​ឡូ កញ្ញា​នៅ សូ​នី​តា លោក​​អ៊ុ​ក សុភ​ក្រ័​រិ​ទ្ឋ​សុខ​តែ​សោកស្តាយ​ចំពោះ​រឿង​នេះ​នឹង​សម្តែង​នូវ​អារម្មណ៍​អាឡោះអាឡ័យ​ជា​ច្រើន ។