ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បរទេស​ផ្សាយថា «ផលិតផល​ក្លែងក្លាយ» តោះ​ស្តាប់គាត់ឆ្លើយតបវិញ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​រកស៊ី​ស្របច្បាប់​ មាន​ទាំង​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​ផងដែរនោះ បានធ្វើឱ្យ​អ្នកនាង​គង់ ច័ន្ទ​ស្រី​មុំ​ និង​ស្វាមី​​ផ្ទុះប្រតិកម្មខ្លាំងដោ​យមិន​សប្បាយចិត្ត​ ​ក្រោយ​លេចឮ​ព័ត៌មាន​ថា ​គឺ​ផលិតផល​ជា​ច្រើនសុទ្ធតែ​ក្លែងក្លាយ​ ​ដោយ​រឿងនេះ​​មិន​មែន​​​​ជា​ការ​ពិត ​ទើបអ្នកនាងនិងស្វាមី ធ្វើការ​​ចេញ​មុខ​ស្រាយ​​​ជា​សាធា​រណៈ​យ៉ាងបន្ទាន់​មួយ ។

រាជធានីភ្នំពេញ ៖ ដោយ​រកស៊ី​ស្របច្បាប់​ មាន​ទាំង​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​ផងដែរនោះ បានធ្វើឱ្យ​អ្នកនាង​គង់ ច័ន្ទ​ស្រី​មុំ​ និង​ស្វាមី​​ផ្ទុះប្រតិកម្មខ្លាំងដោ​យមិន​សប្បាយចិត្ត​ ​ក្រោយ​លេចឮ​ព័ត៌មាន​ថា ​គឺ​ផលិតផល​ជា​ច្រើនសុទ្ធតែ​ក្លែងក្លាយ​ ​ដោយ​រឿងនេះ​​មិន​មែន​​​​ជា​ការ​ពិត ​ទើបអ្នកនាងនិងស្វាមី ធ្វើការ​​ចេញ​មុខ​ស្រាយ​​​ជា​សាធា​រណៈ​យ៉ាងបន្ទាន់​មួយ ។

តារា​ស​ម្តែង​គង់ ច័ន្ទ​ស្រី​មុំ​ ដែល​គ្រប់គ្នាដឹងហើយ​ថា ​​​បាន​រកស៊ី​ទាក់ទង​​មុខ​ជំនាញ​លក់​ក្រែម​ ម្ស៉ៅ​ ទឹកអប់​​ពេញ​និយម​ ដោយ​​មាន​អ្ន​ក​គាំទ្រ​​ជា​បន្ត​បន្ទាប់ ​រហូត​ដល់​ថ្នាក់​ត្រៀម​​រំលេច​បើក​ផែនការ​ពង្រីក​មុខរបរ​ថ្មី​ៗ​មួយ​ពីរ​ទៀត ​ក្នុង​ចុងឆ្នាំ​នេះ​ផង​ដែរ​ ។​

អ្វី​ដែល​​បង្ក​ការ​ភ្ញាក់ផ្អើល​គិត​ថា ​ខូច​មុខមាត់​គាត់ គឺកាលពី​ពេល​ថ្មី​ៗ​នេះ​ ​​មាន​ព័ត៌មាន​ចេញផ្សាយ​ថា ​ផលិតផល​សម្រស់​ជា​ច្រើន ​ត្រូវ​បាន​គេ​ចាប់​​ទុក ​ព្រោះ​ក្លែងក្លាយ​ដោយ​ទាំង​ការ​ភាន់​ច្រឡំ​ មាន​រូបភាព​របស់​ផលិតផល​ MOMO​ ជា​របស់​ស្រី​មុំ​ឃើញ​ក្នុង​នោះ ​។លើស​​ពី​នេះ​ មាន​សារព័ត៌មាន​របស់​បរទេស​បាន​លើកយក​បញ្ហា​នេះ​មក​ផ្សាយ ​ព្រមទាំង​បណ្តាញសារ​ព័ត៌មាន​អន​ឡាញ ​ក្នុងស្រុក​មក​បាន​​ចេញ​ចំណងជើង​ ​ពាក់​ព័​ន្ធ​នឹង​ហាង​គង់ ច័ន្ទ​ស្រី​មុំ​ ផ្ទុះ​ការ​លក់​ផលិតផល​ក្លែងក្លាយ​ ទាំង​សាមីខ្លួន​មិនដឹង​ឡើយ​ ព្រោះ​មាន​អាជ្ញា​ប័ណ្ណ​ត្រឹមត្រូវ​ បញ្ជាក់​ពី​ភាព​ស្របច្បាប់​ ។​

ក្រោយ​ចេញ​ព័ត៌មាន​ផ្សាយ​ទាំង​បរទេស​និង​វ៉េប​​សាយ​ក្នុងស្រុក​មួយ​មក​ អ្នកនាង​គង់ ច័ន្ទ​ស្រី​មុំ​ និង​ស្វាមី ​​បាន​ប្រញាប់​មករ​លាស់​ខ្លួន​ទាមទារ​ភាព​ស្អាតស្អំ​ និង​ចេញ​មុខ​មក​ធ្វើ​សន្និសីទ​សារព័ត៌មាន​ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ឧសភា ​ស្ថិតក្នុង​ហាង​​ផ្ទាល់​របស់​នាង ​​នៅ​តាម​បណ្តោយ​ផ្លូវ​ត្រសក់ផ្អែម​តែ​១សាខា​គត់​ ហើយ​ថែម​ទាំង​ប្តី​ប្រ​ព​ន្ឋ​តារា​១​គូ​នេះ​ មាន​ទាំង​លិខិតផ្លូវការ​ផ្សេង​ៗ​មក​ឲ្យ​អ្នកកាសែត​បានដឹង​ជា​ភស្តុ​តាង​កុំ​ឲ្យ​អ្នកទិញ​ជា​អតិថិជន​របស់​ពួក​គេ​ព្រួយបារម្ភ​ ឬ​មិន​ទាន់​ដឹង​រឿង​ច្បាស់​តាម​គេឯង​នោះ​ ។

​រៀបរាប់​ទាំង​​លម្អិត​ លោក​គឹ​ម សីហា​ បាន​ឲ្យ​ដឹង​​ថា​ «នៅ​ថ្ងៃនេះ​យើង​ទាំង​ពីរ​នាក់​ បាន​ធ្វើ​ស​ន្និសីទ​សារ​ព័ត៌មាន​ ដើម្បី​ឱ្យ​មហាជន​បានដឹង​ ពិសេស​អតិថិជន​របស់​ម៉ូ​ម៉ូ​បាយស្រី​មុំ​ ឲ្យ​បានដឹង​ទាក់ទិន​និង​ព័ត៌មាន​ដែល​សរសេរ​លើក​ឡើង​ថា​ ផលិត​ដែល​ក្លែង​ក្លែង​ចំនួន​៣៨​តោន​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ ។