ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​រង​ការ​ប្រមា​.​ថ​មិន​អោយ​តម្លៃ តែ​ស្រី​ស្អាត អ៊ិ​ន ល​ក្ខិ​ណា នៅ​តែ​តាំងចិត្ត​ធ្វើ​រឿង​មួយ​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​ជា​កញ្ញាឯក​លំដាប់​រង​ទី​១ កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា ឆ្នាំ​២០២១ (Miss Grand Cambodia 2021) អ៊ិ​ន ល​ក្ខិ​ណា បាន​បង្ហាញ​មហិច្ឆតា​របស់​ខ្លួន ដោយ​ចង់​ក្លាយជា​ស្ត្រី​ម្នាក់​តំណាង​អោយ​ប្រទេស​កម្ពុជា ទៅ​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ បើ​ទោះបីជា​នាង

រាជធានី​ភ្នំពេញ ៖ អតីត​ជា​កញ្ញាឯក​លំដាប់​រង​ទី​១ កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា ឆ្នាំ​២០២១ (Miss Grand Cambodia 2021) អ៊ិ​ន ល​ក្ខិ​ណា បាន​បង្ហាញ​មហិច្ឆតា​របស់​ខ្លួន ដោយ​ចង់​ក្លាយជា​ស្ត្រី​ម្នាក់​តំណាង​អោយ​ប្រទេស​កម្ពុជា ទៅ​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ បើ​ទោះបីជា​នាង​ធ្លាប់​រង​ការ​ប្រមា​.​ថ និង​មិន​អោយ​តម្លៃ​ចំពោះ​គោលដៅ​របស់​នាង​នា​ពេល​នេះ​ក៏​ដោយ​។

តារា​កូនកាត់​វ័យ​ប្រមាណ​២០​ឆ្នាំ​រូប​នេះ បាន​លើក​ឡើង​ថា នាង​នឹង​មិន​បញ្ឈប់​ក្តី​ស្រមៃ​របស់​ខ្លួន​ឡើយ ដរាបណា​នាង​នៅ​មិន​ទាន់​បាន​ធ្វើ​វា​អោយ​អស់ពី​សមត្ថភាព ហើយ​នាង​ក៏​មិន​ចុះចាញ់ និង​អស់សង្ឃឹម​នូវ​ពាក្យ​ដែល​បាន​រិះគន់​មក​លើ​រូប​នាង​នោះ​ដែរ​។

ស្រី​ស្អាត អ៊ិ​ន ល​ក្ខិ​ណា បាន​អះអាង​ថា ដរាបណា​ខ្ញុំ មិន​ទាន់​បាន​ជោគជ័យ​ទេ គឺ​ខ្ញុំ​មិ​បញ្ឈប់​ក្ដី​ស្រមៃ​ខ្លួន​ឡើយ ខ្ញុំ​ធ្លាប់​មាន​ក្ដី​ស្រមៃ​ថា ខ្ញុំ​ចង់​ក្លាយជា​ស្ដ្រី​ម្នាក់​ដែល​តំណាង​អោយ​ប្រទេស​ជាតិ​ខ្លួន អាច​និយាយ​បាន​ថា វា​ជា​ក្ដី​ស្រមៃ​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​»​។ នាង​ថា «​មាន​មតិ​មួយ​ចំនួន​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា វា​មិន​សាក​សម​នឹង​អ្នក​ទេ ឬ​ជា​ក្ដី​ស្រមៃ​មួយ​ដែល​មិន​អាច​ទៅ​រួច ប៉ុន្ដែ​អ្នក​ត្រូវ​តែ​ស្រមៃ​ថា វា​អាច​ទៅ​រួច មិន​ថា​អ្នក​ដទៃ​បោះសម្ដី​មក​លើ​អ្នក​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​មាន​អ្វី​ដែល​អ្នក​ចង់​ធ្វើ កុំ​ខ្វល់​ពី​សម្ដី​ដែល​អ្នក​ដទៃ​គិត​អី គ្រាន់តែ​អ្នកមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ទៅ​វា​នឹង​ប្រសើរ បើ​អ្នក​ជោគជ័យ ឬ​មិន​ជោគជ័យ យ៉ាង​ហោច​ណាស់ ក៏​អ្នក​មិន​ស្ដាយក្រោយ​ចំពោះ​គ្រប់យ៉ាង​ដែល​អ្នក​បាន​ឆ្លងកាត់​ដែរ​»​។

នាង​បន្ថែម​ថា «​វា​ប្រសើរ​ជាង​អ្នក​មិន​បាន​ធ្វើ រួច​ចាំ​ស្ដាយក្រោយ​តាម​ក្រោយ ប្រសិនបើ​អ្នកមាន​បំណង​នឹង​បោះចោល​ក្ដី​សុ​បិ​ន្ដ​របស់​ខ្លួនឯង ព្រោះតែ​គិត​ថា វា​មិន​សាក​សម ហើយ​ឈោង​មិន​ដល់ សូមអ្នក​ទាំងអស់​គ្នា​គិត​ឡើង​វិញ ទោះ​យឺតយ៉ាវ​យ៉ាងណា ក៏​នៅ​តែ​ទៅ​មុខ​1%​សម្រាប់​ខ្ញុំ គឺ​វា​មាន​តម្លៃ​បំផុត ទោះ​ដឹង​លទ្ធផល​បែប​ណា ក៏​ខំប្រឹង ព្រោះ​ខ្ញុំ​បាន​តាំងចិត្ត​ថា មក​ទី​នេះ ដើម្បី​ប្រទេស​ជាតិ​ខ្ញុំ​»​។

ជា​ការ​កត់សម្គាល់ ម្ចាស់​ជ័យ​លា​ភី​គ្រង​មកុដ Miss Supranational Cambodia ២០២១ គឺ​កញ្ញា អ៊ិ​ន ល​ក្ខិ​ណា បាន​ក្លាយជា​ស្ត្រី​ដំបូង​គេ ដែល​តំណាង​ឲ្យ​កម្ពុជា ក្នុង​ការ​ចេញ​ទៅ​ប្រកួត Miss Supranational ២០២១ លើ​ឆាក​អន្តរជាតិ​នា​ឆ្នាំ​២០២២​នេះ នៅ​ប្រទេស​ប៉ូ​ឡូញ​។ ប៉ុន្តែ​រហូត​មក​ទល់​នា​ពេល​នេះ នាង​នៅ​មិន​ទាន់​បាន​ចាកចេញ​ទៅ​ប្រកួត​នៅ​កម្មវិធី​ខាងលើ​នេះ​នៅឡើយ​ទេ ដែល​កន្លង​មក បញ្ហា​នេះ​ត្រូវ​បាន​នាង​លើក​ឡើង​ថា ដោយសារ​រអាក់រអួល​រឿង VISA ដោយសារ​ប្រទេស​កម្ពុជា មិន​មាន VISA ទៅ​ប្រទេស​ប៉ូ​ឡូញ​នេះ​ឡើយ ដោយ​តម្រូវ​ឲ្យ​នាង​ទៅ​កាន់​ប្រទេស​ថៃ​ជា​មុន​សិន​។ យ៉ាងណា ដំណឹង​ពី​ការ​ទៅ​ចូលរួម​ប្រកួត​កម្មវិធី​ខាងលើ​ពី អ៊ិ​ន ល​ក្ខិ​ណា នា​ពេល​នេះ បាន​បន្ត​ស្ងប់ស្ងាត់​រហូត​មក​ដល់​នា​ពេល​នេះ ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ