ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ដូ​ណា​ល់ ត្រាំ ដក​ពាក្យ​សម្តី​វិញ​ទាក់ទង​នឹង​ចិន​ទម្លាក់​តម្លៃ​ប្រាក់​យន់

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ កាលពី​មួយ​ខែ​មុន ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ដាក់​ឈ្មោះ​ឲ្យ​ប្រទេស​ចិន​ថា​ជា «​ជើងឯក​ផ្នែក​ទម្លាក់​តម្លៃ​ប្រាក់ » ។ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​លោក​បែរជា​និយាយ​ផ្សេង​ទៅ​វិញ ។

សហរដ្ឋ​អា​មេ​រិ​ក ៖ កាលពី​មួយ​ខែ​មុន ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ដាក់​ឈ្មោះ​ឲ្យ​ប្រទេស​ចិន​ថា​ជា «​ជើងឯក​ផ្នែក​ទម្លាក់​តម្លៃ​ប្រាក់ » ។ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​លោក​បែរជា​និយាយ​ផ្សេង​ទៅ​វិញ ។

លោក​ត្រាំ​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា ៖ « តាំងពី​ខ្ញុំ​បាន​ចាប់ផ្តើម​ឈរឈ្មោះ ពួក​គេ​មិន​បាន​ទម្លាក់​តម្លៃ​ប្រាក់​ដើម្បី​ជំរុញ​ដល់​ការ​នាំ​ចេញ​ទេ »​។

សម្តី​នេះ​គឺ​ផ្ទុយ​នឹង​សម្តី​របស់​លោក ពេល​ដែល​លោក​ឈរឈ្មោះ​ជា​បេក្ខជន ដោយ​លោក​បាន​ចោទប្រកាន់​ប្រទេស​ចិន​ម្តង​ហើយ​ម្តងទៀត​ថា ប្រទេស​នេះ​បាន​ទម្លាក់​តម្លៃ​ប្រាក់​យន់​ដោយ​ចេតនា​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​ការ​នាំ​ចេញ ខណៈ​ដែល​សហរដ្ឋអាមេរិក​ជួប​ប្រទះ​ការ​ខាតបង់ ។

លោក​បាន​សន្យា​ថា រតនាគារ​ជាតិ​នឹង​ដាក់​ឈ្មោះ​ជា​ផ្លូវការ​ដល់​ប្រទេស​ចិន​ថា ជា​អ្នក​ទម្លាក់​តម្លៃ​ប្រាក់​នា​ថ្ងៃ​ទី​មួយ នៃ​ការ​ឡើង​កាន់​តំណែង​របស់​លោក​ផង​ដែរ ។

ប៉ុន្តែ​លោក​បាន​បរាជ័យ​ក្នុង​ការ​គោរព​តាម​ពាក្យ​សន្យា ដោយ​លោក​បាន​អះអាង​ថា ប្រទេស​ចិន​បាន​បញ្ឈប់​ការ​ទម្លាក់​តម្លៃ​ប្រាក់ ព្រោះតែ​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក ក៏​នៅ​មាន​កំហុស​ដែរ។

លោក Chi Lo ឧត្តម​សេដ្ឋវិទូ​ម្នាក់​មក​ពី ស្ថាប័ន BNP Paribas បាន​និយាយ​ថា ប្រទេស​ចិន​បាន​បង្កើត​ទីផ្សារ​រូបិយប័ណ្ណ​សា​ជា​ថ្មី​តាំងពី​លោក​ដូ​ណា​ល់ ត្រាំ ឡើង​កាន់​តំណែង​មក ។

ក្នុង​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៤​និង​ដើមឆ្នាំ​នេះ ប្រទេស​ចិន​បាន​ចំណាយ​ប្រាក់​១​ទ្រី​លាន​ដុល្លារ​ក្នុង​ការ​ជំរុញ​ដល់​ប្រាក់​យន់ ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​មានការ​អន់​ថយ ហើយ​ប្រាក់​ជា​ច្រើន​ត្រូវ​បាន​ចាក់​ចូល​ទៅ​ក្នុង​ប្រទេស ។ ប្រសិនបើ​មិន​មានការ​លូកដៃ​ពី​រដ្ឋាភិបាល​ទេ សេដ្ឋវិទូ​បាន​និយាយ​ថា ប្រាក់​យន់​ចិន ប្រហែលជា​អាច​នឹង​ធ្លាក់​ចុះ​ច្រើន​ជាង​នេះ​ទៀត ហើយ​អាច​នឹង​បង្ក​ឲ្យ​មានការ​ជ្រួលច្របល់​ក្នុង​ទីផ្សារ​ពិភពលោក ។

លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ទី​២១ ខែមេសា កន្លង​មក​ថា ប្រទេស​ចិន​បាន​បញ្ឈប់​ការ​ទម្លាក់​តម្លៃ​ប្រាក់​របស់​ពួក​គេ​ហើយ​ពេល​ដែល​លោក​ឡើង​កាន់​តំណែង ។

លោក Julian Evans-Pritchard សេដ្ឋវិទូ​នៅ​ស្ថាប័ន Capital Economics បាន​និយាយ​ថា​៖ « ខ្ញុំ​គិត​ថា​អ្វី​ដែល​លោក​ត្រាំ​ចង់​និយាយ​នោះ​គឺ​តម្លៃ​ប្រាក់​យន់​មាន​ស្ថិរភាព​ឡើង​វិញ បើ​ធៀប​នឹង​តម្លៃ​ប្រាក់​ដុល្លារ បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​អស់​ជិត​២​ឆ្នាំ ។ លោក​ដូច​ជា​ចង់​និយាយ​ថា វា​កើតឡើង ព្រោះតែ​លោក​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន ប៉ុន្តែ​យើង​មិន​ទាន់​មាន​ភ័ស្តុតាង​ណាមួយ​ដែល​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​នៃ​គោលនយោបាយ​អត្រា​ប្តូរ​ប្រាក់​របស់​ប្រទេស​ចិន​ទេ​តាំងពី​ការ​បោះ​ឆ្នោត​របស់​លោក​ត្រាំ​មក »៕