ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ឆោឡោ​ទាំង​ព្រឹក​ក្រោយ​ពី​ប្រទះ​ឃើញ​…(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៧ នៅ​មុន​នេះ​បន្តិច​មានការ​ផ្អើល​ឆោឡោ​

រាជធានី​ភ្នំពេញ ៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៧ នៅ​មុន​នេះ​បន្តិច​មានការ​ផ្អើល​ឆោឡោ​មួយ​បាន​កើតឡើង​ក្រោយ​ពី​មាន​ហេតុការណ៍​ប្រទះ​ឃើញ​សព​មួយ​ត្រូវ​បាន​គេ​ដុត​ឆេះ​ខ្ទេច​មើល​មិន​យល់ ។

បើ​តាម​ប្រភព​ពី​ភ្នាក់ងារ​ព័ត៌មាន​របស់​កោះសន្តិភាព​បានឱ្យ​ដឹង​ថា ហេតុការណ៍​ដែល​គេ​ប្រទះ​ឃើញ​សព​ដែល​ត្រូវ​បាន​គេ​ដុត​នេះ​គឺ​ស្ថិត​ក្នុងភូមិ​អង្គ សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ ។ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា សព​ខាងលើ​មានឈ្មោះ ណូ​ន សំណាង ហៅ​តូ អាយុ​៣៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ម៉ៃ និង​មានកូន​៣​នាក់​ក្នុង​បន្ទុក ។ ជន​រង​គ្រោះ​មាន​ទីលំនៅ​ក្នុងភូមិ​ស្លែង​គង់ ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​នៅ​លើ​ទួល​គុម្ព​ឬ​ស្សី​ដែល​ស្ថិត​ក្នុង​ទីតាំង​ខាងលើ ហើយ​នៅ​ជុំវិញ​បរិវេណ​នោះ​ផង​ដែរ​ក៏​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Hyundai ពាក់​ស្លាក​លេខ ភ្នំពេញ 3D-8343 ដែល​ជា​រថយន្ត​របស់​ជន​រង​គ្រោះ​ខាងលើ​ដែល​ជា​រថយន្ត​ដឹង​ក្រណាត់ និង​មាន​ធុងសាំង​មួយ​នៅ​ក្បែរ​នោះ​ផង​ដែរ ដែល​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើករថយន្ត​ដើម្បី​ធ្វើការ​ដឹក​ក្រណាត់​ដាក់​ឱ្យ​គេ​តាំងពី​ម៉ោង​៦​ព្រឹក​ដោយ​មាន​ប្រពន្ធ​មក​ជាមួយ ប៉ុន្តែ​ដោយឡែក​ប្រពន្ធ​បាន​ត្រលប់​ទៅ​ផ្ទះ​មុន​ដើម្បី​ចូលរួម​ពិធី​ហេ​ជំ​នួន ។ តាម​សេចក្តីសន្និដ្ឋាន​ចំពោះ​ករណី​ខាង​លើ​នេះ គឺ​អាច​ជា​អំពើរ​ឃាតកម្ម​រួច​យក​សព​ទៅ​ដុត​កម្ទេច​ចោល ៕