ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​អាហ្វ្រិក​ដែល​លេបថ្នាំ​ញៀន​ក្នុង​ពោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០២ ឧសភា បាន​ប្រកាស​ផ្តន្ទាទោស​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់​ដាក់គុក​អស់​១​ជីវិត និង​ពិន័យ​ប្រាក់​ចូល​ជា​ថវិការដ្ឋ​ចំនួន​

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០២ ឧសភា បាន​ប្រកាស​ផ្តន្ទាទោស​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់​ដាក់គុក​អស់​១​ជីវិត និង​ពិន័យ​ប្រាក់​ចូល​ជា​ថវិការដ្ឋ​ចំនួន​៤​លាន​រៀល ពាក់​ព័ន្ធ​លេបថ្នាំ​ញៀន​ក្នុង​ពោះ​ចូល​មក​ប្រទេស​កម្ពុជា ។

ហើយ​កាលពី​ថ្ងៃ​ទី​១០ មេ​សា បាន​បើក​សវនាការ​លើ​សំណុំរឿង​ជនជាតិ​អា​ហ្រិ្វ​ក​ខាងត្បូង​ម្នាក់ ពាក់ព័ន្ធ​លេបថ្នាំ​ញៀន​ក្នុង​ពោះ​ចូល​មក​កម្ពុជា ។ ក្រោយ​ពី​បញ្ចប់​សវនាការ​ចៅក្រម​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ក្នុ​សំណុំរឿង​នេះ​ទៅ​ថ្ងៃ​ទី​០២ ខែឧសភា ខាង​មុខ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជនជាប់ចោទ​ឈ្មោះ BOTHA JACOBUS DAIE ភេទ​ប្រុស អាយុ​៣០​ឆ្នាំ លិខិតឆ្លងដែន​លេខ A05010854 ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៦ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ។ ក្នុង​ពេល​ចាប់ខ្លួន​សមត្ថកិច្ច​បាន​រឹបអូស​គ្រឿងញៀន​កូ​កា​អីុ​ន​ចំនួន​៤២​ដុំ មាន​ទម្ងន់​សរុប​៥៨៧,១០​ក្រាម ដែល​លេប​ចូល​ក្នុង​ពោះ​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល ។  ពេល​ចាប់ខ្លួន​ថ្ងៃ​ទី​២៣ កញ្ញា ២០១៦ សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​៨​ដុំ​នៅ​រុំ​ជាប់​ខ្លួន ហើយ​សមត្ថកិច្ច​បាន​នាំ​ជនជាប់ចោទ​ទៅ​ស្គេ​ន​នៅ​មន្ទីរពេទ្យ ស្រាប់តែ​ឃើញ​គ្រឿងញៀន​រហូត​ដល់​៤២​ដុំ​ទៀត ហើយ​ថ្នាំ​ញៀន​ដែល​ចាប់​យក​ជា​ប្រភេទ កូ​កា​អីុន ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​១៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ៕