អស្ចារ្យ​! គ្រាន់តែ​ធ្វើ​ចឹ​ង​ក្មេង​បាត់​យំ​ភ្លាម


អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​ទារិកា​ម្នាក់​បាន​បង្ហាញ​ពី​វិធី​ធ្វើ​ឲ្យ​ទារក​បាត់​យំ​មួយ​រំពេច​។ ពិតជា​មិន​សរសើរ​មិន​បាន !

វា​គឺ​ពិតជា​សាមញ្ញ ហើយ​ស្រួល​មែនទែន​។ តែ​យើង​ពិតជា​គួរ​អរគុណ​ដល់ លោក Daniel Eisenman ណាស់ ដែល​បាន​ចែករំលែក​វិធី​ដ៏​ល្អ​នេះ​ដល់​មាតាបិតា​លើ​ពិភពលោក​។

អ្វី​ដែល​លោក Daniel ធ្វើ គឺ​គ្រាន់តែ​ស្រែក «​អរ​…………….» ដោយ​ធ្វើ​សម្លេង​ឲ្យ​ថេរ និង​ឲ្យ​បាន​យូរ រហូត​ទាល់តែ​ក្មេង​បាត់​យំ​។ មាន​អ្នកខ្លះ​ថា ការ​ធ្វើ​ដូចនេះ​ហាក់បីដូចជា​សម្លេង​ធម៌​។
មាន​ទ្រឹស្តី​មួយ​លើក​ឡើង អះអាង​ពី​មូលហេតុ​ខាងលើ​ថា ការ​ធ្វើ​សម្លេង​បែប​នេះ គឺ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​សម្លេង​នៅ​ក្នុង​ស្បូន​របស់​ម្តាយ ដែល​លឺ​ខ្លាំង និង​ថេរ​។

ទោះបីជា​មាន​ទ្រឹស្តី​នេះ​ក៏​ដោយ ក៏​មាន​អ្នកខ្លះ​ប្រាប់​ថា វា​គ្មាន​ប្រសិទ្ធភាព​ដល់​កូន​របស់​ពួក​គេ​ទេ​។

បើ​ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់ ស្រួល​យក​ទៅ​អនុវត្តន៍​ផ្ទាល់ សូម​ទស្សនា​វី​ឌី​អូ​ខាងក្រោម​ដោយ​មេត្រី​។ ប្រសិនបើ​មាន​ប្រសិទ្ធភាព ឬ គ្មាន​ប្រសិទ្ធភាព សូម​ចូលរួម​បញ្ចេញមតិ​នៅ​ក្នុង Comment ទាំងអស់​គ្នា​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ