ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​កាត់​ក្បាល​តម្រូវ​មួក ត្រូវ​បាន​ទទួលស្គាល់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រសួងមហាផ្ទៃ​បាន​សម្រេច​យក​ដំណើរ​សុំ​តម្កល់​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ​ស្តី​ពី​ការ​ធ្វើ​សមាជ​វិសាមញ្ញ​ហើយ​នៅ​ថ្ងៃ​ទី​៣ ខែឧសភា​។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រសួងមហាផ្ទៃ​បាន​សម្រេច​យក​ដំណើរ​សុំ​តម្កល់​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ​ស្តី​ពី​ការ​ធ្វើ​សមាជ​វិសាមញ្ញ​ហើយ​នៅ​ថ្ងៃ​ទី​៣ ខែឧសភា​។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផ្ញើ​ទៅ​កាន់​លោក យឹ​ម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែឧសភា ថា បាន​ទទួលយក​សំណើរ​ស្តី​ពី​សំណើរ​សុំ​តម្កល់​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សមាជ​វិសាមញ្ញ​គណបក្ស​បាន​ធ្វើ​វិសោធនកម្ម​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ កន្លង​មក ។

ការ​ទទួលយក​សំណើរ​របស់​បក្ស​ប្រឆាំង​នេះ ត្រូវ​បាន​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ឲ្យ​ដឹង​ថា យោង​តាម​ព្រះរាជក្រម​លេខ ជ​ស​/​រកម​១១៩៧/០៧ ចុះ​ថ្ងៃ​ទី​១៨​ខែ វិច្ឆិកា ឆ្នាំ​១៩៩៧  ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​ព្រះរាជក្រម​លេខ​ន​ស​/ រកម​. ០៣១៧.០០៣ ចុះ​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៧  ដែល​ប្រកាស​ឲ្យ​ប្រ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ លិខិត​លេខ​៥៨៦​ស​ជ​ណ ចុះ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៧ របស់​ក្រសួងមហាផ្ទៃ  និង​លិខិត​៤២៨/១៧ គ​.​ស​.​ជ ចុះ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ របស់​គណបក្ស​សង្គ្រោះ​ជាតិ ។