ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​នាង​គ្រ​ត​ថ្ងៃ​រៀប​ការ​រំឭក​គុណ​ឪពុក​ម្តាយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​អ្នក​នាង​គ្រ​ត​បាន​រៀបចំ​ពិធី​មង្គលការ​កូនប្រុស​ច្បង​ជាមួយ​កូនក្រមុំ​ជា​និស្សិត​ភាសា​អង់គ្លេស ។ អ្នក​នាង​គ្រ​ត​រំភើប​រីករាយ​ណាស់ ក្នុង​ពិធីហែជំនូន​កាលពី​ថ្ងៃ​

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​អ្នក​នាង​គ្រ​ត​បាន​រៀបចំ​ពិធី​មង្គលការ​កូនប្រុស​ច្បង​ជាមួយ​កូនក្រមុំ​ជា​និស្សិត​ភាសា​អង់គ្លេស ។ អ្នក​នាង​គ្រ​ត​រំភើប​រីករាយ​ណាស់ ក្នុង​ពិធីហែជំនូន​កាលពី​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​តាម​បណ្តោយ​ផ្លូវ​វត្ត​អង្គ​តា​មិ​ញ ។

អ្នក​នាង​គ្រ​ត​មានកូន​ពីរ​នាក់ គឺ​ប្រុស​មួយ ស្រី​មួយ ។ ចំពោះ​កូនប្រុស​ច្បង​ដែល​រៀប​ការ​នេះ​ឈ្មោះ​នូ ស៊ី​ជុន ជា​ប៉ូលិស និង​កូនប្រសា​ឈ្មោះ​ហុង ស្រី​វណ្ណ ជា​និស្សិត​ឆ្នាំ​ទី​៤​នៃ​សាកលវិទ្យាល័យ IFL ផ្នែក​ភាសាបរទេស ។ អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា​រយៈពេល​ពីរ​-​បី​ឆ្នាំ​មក​ហើយ ។

ពិធី​មង្គលការ​នោះ​រៀបចំ​ពិធីជប់លៀង​ពេល​ល្ងាច​នៅ​វិមាន​ចរណៃ​ក្បែរ​ផ្សារ​ដើម​គ រាជធានី​ភ្នំពេញ​ដោយ អញ្ជើញ​ភ្ញៀវ​កិត្តិយស​ប្រមាណ​ជាង​៧០០​នាក់ ។

លោក​នូ ស៊ី​ជុន ជា​កូនកំលោះ​ក្នុង​ទឹកមុខ​ញញឹម​រីករាយ​និយាយ​ថា «​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​បំពេញ​តួនាទី​ក្រាប​ក្បាល​ដល់​កន្ទេល​ឲ្យ​អ្នក​ម្តាយ​គ្រ​ត​ក្នុង​ពិធី​រៀប​ការ​នេះ ជូន​គាត់​ដោយ​ដឹង​ថា គាត់​និង​លោកប៉ា​មាន​ផលវិបាក​ច្រើន​ណាស់​ក្នុង​ការ​ខំ​បីបាច់​ថែរក្សា​កូន​ឲ្យ​បាន​ល្អ ប្រៀនប្រដៅ​ឱ្យ​រៀនសូត្រ​ចេះ​ដឹង និង​ធ្វើ​ជា​មនុស្ស​ល្អ​ក្នុង​សង្គម ។ បើ​ទោះជា​ពួក​គាត់​នឿយហត់​បែប​ណា​សុខចិត្ត​ទ្រាំ​ចិញ្ចឹម​កូន​រហូត​បាន​រៀប​ការ សូម​អរគុណ និង​ការ​ស្រឡាញ់​ពួក​យើង ។

ខ្ញុំ​សន្យា​ថា នឹង​យក​គំរូ​អ្នក​មានគុណ​ទាំង​ពីរ​ធ្វើ​ជា​វិធី​ដោះស្រាយ​ក្រោយ​ពេល​មាន​មែក  ធាង ។ ទោះជា​មាន​ឧស​គ្គ​អ្វី​ក៏​ដោយ​ខ្ញុំ​សន្យា​ថា​ថែរក្សា​ចំណងប្រាំប្រការ​នេះ​រហូត​តទៅ​ដល់​ចាស់ រៀង​ៗ​ខ្លួន និង​អរគុណ​ដល់​ភរិយា ឪពុក​ម្តាយក្មេក​ដែល​បាន​ផ្តល់​ការ​អាណិត​ស្រឡាញ់​ពួក​យើង​ទាំង​ពីរ​ផ្សំផ្គុំ​គ្នា​ជា​គូ​អនាគត » ៕