ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ ​UFO ឆ្លងកាត់​ស្ថានីយ​អវកាស

6 ឆ្នាំ មុន

Express ផ្សាយ​ថា វត្ថុ​មួយ​មាន​រាង​មូល​បាន​ហោះ​កាត់​ស្ថានីយ​អវកាស​អន្ដរជាតិ ក្រោយមក​បាត់​ស្រមោល ។ ប្រភព​មួយ​ចំនួន​សន្និដ្ឋាន​ថា អាច​ជា​ថាសហោះ ឬ​«UFO» របស់​មនុស្ស​ភព​ផ្សេង តែ​អ្នកជំនាញ​សន្និដ្ឋាន​ថា

Express ផ្សាយ​ថា វត្ថុ​មួយ​មាន​រាង​មូល​បាន​ហោះ​កាត់​ស្ថានីយ​អវកាស​អន្ដរជាតិ ក្រោយមក​បាត់​ស្រមោល ។ ប្រភព​មួយ​ចំនួន​សន្និដ្ឋាន​ថា អាច​ជា​ថាសហោះ ឬ​«UFO» របស់​មនុស្ស​ភព​ផ្សេង តែ​អ្នកជំនាញ​សន្និដ្ឋាន​ថា អាច​ជា​ពន្លឺ​មួយ​ដែល​បញ្ចាំង​មក ។

រូបភាព​ចម្លែក​នោះ​បង្ហាញ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​របស់ ​NASA មាន​រាង​មូល​ទ្រវែង អណ្ដែត សន្សឹម​ៗ​លើ​លំហ​អវកាស​ពណ៌​ខ្មៅ ក្រោយមក​បាត់​ស្រមោល​ពី​ម៉ា​ស៊ីន​ថត​NAZA ។

លោក​Scott-C-Waring ជា​អ្នករុករក​មនុស្ស​ពិភព​ផ្សេង​និយាយ​ថា «UFO» បាន​បំបាំងកាយ​មួយ​ផ្នែក ធ្វើ​ឱ្យ​ចាំង​ពន្លឺ​ក្លាយជា​វត្ថុ​ចម្លែក​មួយ ដោយ​មនុស្ស​ជា​ច្រើន​ពិបាក​ប៉ាន់​ប្រមាណ ។

លោក​Waring និង​អ្នក​ស្រាវជ្រាវ​UFO ដទៃ​ទៀត បាន​ប្រទះ​ឃើញ​វត្ថុ​ហោះ​ភ្លឺ​ថ្លា មិន​អាច​បញ្ជាក់​ពី​លក្ខណៈ​បាន និង​មាន​អំណះអំណាង​ថា NAZA បើក​មើល​ជា​ច្រើន​លើក បដិសេធ​ថា​គ្មាន​មនុស្ស​​ពិភព​ផ្សេង​នៅ​ទីនោះ​ទេ ។ លើស​ពី​នេះ​NAZA មិន​បាន​បង្ហាញ​ការ​យល់​ឃើញ​អ្វី​មួ​​យ និង​បាន​បដិសេធ​ថា មិន​ធ្លាប់​បិទ​បាំង ឬ​មាន​តឹកតាង​ណាមួយ​ទាក់ទិន​នឹង​UFO ឬ​មនុស្ស​ពិភព​ផ្សេង។ ចំណែក​អ្នកជំនាញ​ពី​ស្ថានីយ​អវកាស​បញ្ជាក់​ថា វត្ថុ​ថ្លា​ដែល​បង្ហាញ​ក្នុង​វី​ដេ​អូ​ឃ្លី​ប គ្រាន់តែ​ជា​ពន្លឺ​ចាំង​ជះ​លើ​ផ្នែក​មួ​ួ​យ​របស់​គ្រោង​យាន​ស្ថានីយ​អវកាស​អន្ដរជាតិ​ប៉ុណ្ណោះ ៕