ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​ចំណាយ​លើ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដែល​ដំឡើង​នៅ​កូរ៉េ​ខាងត្បូង

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ បន្ទាប់​ពី​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ បាន​ចោទ​ជា​សំនួ​រថា តើ​អ្នក​ណា​គួរតែ​រ៉ាប់រង​ការ​ចំណាយ​សម្រាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​ដែល​បាន​ដំឡើង​នៅ​កូរ៉េ​ខាងត្បូង​នោះ

ប្រទេស​កូរ៉េ​ខាងត្បូង ៖ បន្ទាប់​ពី​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ បាន​ចោទ​ជា​សំនួ​រថា តើ​អ្នក​ណា​គួរតែ​រ៉ាប់រង​ការ​ចំណាយ​សម្រាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​ដែល​បាន​ដំឡើង​នៅ​កូរ៉េ​ខាងត្បូង​នោះ នាយក​ផ្នែក​សន្តិសុខ​ជាតិ​របស់​អា​មេ​រិ​កបាន​និយាយ​ថា ខ្លួន​នឹង​ទទួល​រ៉ាប់រង យ៉ាង​ហោច​ណាស់​ក៏​ក្នុង​ពេល​បច្ចុប្បន្ន​ដែរ ។

យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ពី​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា លោក H.R. McMaster អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​នៅ​សេត​វិមាន​(White House)​បាន​ប្រាប់​ដល់​ភាគី​ខាង​កូរ៉េ​ខាងត្បូង​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​រ៉ាប់រង​ការ​ចំណាយ​ទាក់ទិន​នឹង​ប្រព័ន្ធ​នេះ ។

លោក McMaster បាន​ឆ្លើយ​តប​នឹង​ការ​ប្រ​កូក​ប្រកាស​ពី​លោក​ត្រាំ​កាលពី​ស​ប្តា​ហ៍​មុន​ជាមួយនឹង​កូរ៉េ​ខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​ក្នុង​អាស៊ី​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក ។

ការ​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល (THAAD)​នេះ មិន​បាន​ធ្វើ​ឲ្យ​ជនជាតិ​កូរ៉េ​ខាង ត្បូង​សប្បាយចិត្ត​ទេ និង​បាន​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​ប្រទេស​នេះ​ជាមួយ​ចិន​ផង​ដែរ ។

ក្រសួងការពារជាតិ​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា ប្រទេស​នេះ​នឹង​ផ្តល់​ជា​ដី ប៉ុន្តែ​មិន​ចូលរួម​ក្នុង​ការ​រ៉ាប់រង​លើ​ការ​ចំណាយ​សម្រាប់​ប្រព័ន្ធ​នេះ​ទេ ដែល​បង្កើត​ឡើង​ដើម្បី​ការពារ​ការ​វាយប្រហារ​ពី​កូរ៉េ​ខាងជើង ។

លោក McMaster បាន​ផ្តល់​ការ​ធានា​សា​ជា​ថ្មី​ដល់​លោក​Kim Kwan-jin នាយក​ផ្នែក​សន្តិសុខ​ជាតិ​របស់​កូរ៉េ​ខាងត្បូង​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​ដែល​ខុស​ពី​សម្តី​របស់​លោក​ត្រាំ ។ ប៉ុន្តែ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយនឹង​Fox News លោក McMaster បាន​និយាយ​ថា លោក​មិន​មាន​និយាយ​ដូច្នេះ​ឡើយ ។

លោក​បាន​និយាយ​ថា​៖« មិនមែន​បែប​នោះ ទេ ។ អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​ភាគី​ខាង​កូរ៉េ​ខាងត្បូង គឺ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​នៅ​តែ​បន្ត​អនុម័ត លុះត្រាតែ​មានការ​ចរចា​ឡើង​វិញ​ណាមួយ ។ ពួក​យើង​នឹង​គោរព​តាម​ពាក្យ​សម្តី​របស់​ពួក​យើង »​។

លោក​បាន​បន្ត​ថា រដ្ឋាភិបាល​លោក​ត្រាំ​មាន​គម្រោង​ចរចា​ឡើង​វិញ​លើ​ទំនាក់ទំនង​ផ្នែក​យោធា​របស់​សហរដ្ឋអាមេរិក ជាមួយ​កូរ៉េ​ខាងត្បូង និង​ជាមួយ​សម្ព័ន្ធមិត្ត​ទាំងអស់​របស់​ពួក​យើង ប៉ុន្តែ​ក្រសួងការពារជាតិ​របស់​កូរ៉េ​ខាងត្បូង​មិន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ត្រលប់​ទៅ​កាន់ការ​ចរចា​លើ​បញ្ហា​THAAD វិញ​ទេ ។

ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ជួយ​ដល់​ការ​ចំណាយ​សម្រាប់​កង​យោធា​អា​មេ​រិ​ក​ដែល​មាន​ប្រមាណ​២៨.៥០០​នាក់​ក្នុង​កូរ៉េ​ខាងត្បូង​រួច​មក​ហើយ ដោយ​ចួ​ល​រួម​ជិត​៨៨៩​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ ។
កិច្ច​ព្រម​ពៀង​នា​ពេល​បច្ចុប្បន្ន នឹង​ផុតកំណត់​នា​ចុងឆ្នាំ​២០១៨​ខាង​មុខ ហើយ​ការ​ចរចា​លើ​ការ​បន្ត​ជា​ថ្មី ត្រូវ​បាន​គិត​ថា នឹង​ចាប់ផ្តើម​ក្នុងអំឡុងពេល​ចុងឆ្នាំ​នេះ​ផង​ដែរ ៕