ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​អ្វីខ្លះ​រារាំង​ដល់​ការ​បំពេញការងារ​ប្រចាំ​ថ្ងៃ ?

6 ឆ្នាំ មុន

មាន​កត្តា​ជា​ច្រើន​ដែល​រារាំង​ដល់​ការ​បំពេញការងារ​ប្រចាំ​ថ្ងៃ តើ​អ្នកមាន​វិធីសាស្ត្រ​ចាត់ការ​វា​ដូច​ម្តេច​ខ្លះ ?

១-​ការ​ប្រជុំ ៖
ការ​ប្រជុំ​អាច​ធ្វើ​ឲ្យ​ខាត​ពេលវេលា បើសិនជា​គ្រប់គ្រង​វា​មិន​បាន​ល្អ ។ អ្នកចូលរួម​ប្រជុំ​មិន​បាន​ធ្វើ​កិច្ចការ

មាន​កត្តា​ជា​ច្រើន​ដែល​រារាំង​ដល់​ការ​បំពេញការងារ​ប្រចាំ​ថ្ងៃ តើ​អ្នកមាន​វិធីសាស្ត្រ​ចាត់ការ​វា​ដូច​ម្តេច​ខ្លះ ?

១-​ការ​ប្រជុំ ៖
ការ​ប្រជុំ​អាច​ធ្វើ​ឲ្យ​ខាត​ពេលវេលា បើសិនជា​គ្រប់គ្រង​វា​មិន​បាន​ល្អ ។ អ្នកចូលរួម​ប្រជុំ​មិន​បាន​ធ្វើ​កិច្ចការ មិន​ចាប់អារម្មណ៍​ការ​ប្រជុំ ឬ​មានការ​ជជែក​ក្រៅ​ប្រធានបទ បែក​អូរ​ហូរ
ស្ទឹង ដែល​ធ្វើ​ឲ្យ​ការ​ប្រជុំ​អូស​បន្លាយពេល មិន​បាន​សរុប​លទ្ធផល ហើយ​ថែម​ទាំង​ខាត​ពេលវេលា​ធ្វើការ​ដទៃ​ទៀត ដែល​មិន​ទាន់​រួចរាល់​ផង​ដែរ ។
ដំណោះស្រាយ ៖ កំណត់​របៀបវារៈ​ប្រជុំ​យ៉ាង​ច្បាស់លាស់​តាំងពី​ពេល​ចាប់ផ្តើម និង​បញ្ចប់​ការ​ប្រជុំ​ឲ្យ​ត្រូវ​ពេលវេលា ។ វា​ធ្វើ​ឲ្យ​ការ​ប្រជុំ​មាន​កំណត់ និង​វត្ថុបំណង​ច្បាស់លាស់ ហើយ​សំដៅ​ឆ្ពោះ​តែ​បុគ្គល​ចាំបាច់​ប៉ុណ្ណោះ ។

២-​អីុ​ម៉ែ​ល ៖
ពេល​កំពុង​បំពេញការងារ អ្នក​អាច​ត្រូវ​កាត់​ចង្វាក់​ដោយសារ​ការ​ផ្តល់​ព័ត៌មាន​ពី​ការ​ផ្ញើ​អុ​ី​ម៉ែ​ល​ចូល​នៅ​មុខ​កុំព្យូទ័រ ឬ​សំឡេង​ប្រាប់​ពី​ទូរស័ព្ទ​ដៃ​ជា​និច្ច ។

ដំណោះស្រាយ ៖ បិទ​ការ​ផ្តល់​ដំណឹង​អីុម៉ែ​ល ហើយ​កំណត់ពេល​មើល​អុ​ី​ម៉ែ​ល ដូច​ជា ពេល​ព្រឹក ឬ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ។ ក្រៅពី​ពេលវេលា​ខាងលើ​នេះ អ្នក​នឹង​បាន​តាំងចិត្ត​ធ្វើ​ការងារ​ដោយ​គ្មាន​ការ​រំខាន ។

៣-​ទូរស័ព្ទ ៖
បញ្ហា​ទូរស័ព្ទ​រោទ៍ គឺជា​រឿង​មួយទៀត​ដែល​គេច​មិន​ផុត ។ នៅ​ពេល​ទូរស័ព្ទ​រោទ៍​ខ្លាំង អ្នកដឹង​ថា មាន​មនុស្ស​ត្រូវការ​ជជែក​ជាមួយ ដូច្នេះ អ្នក​ត្រូវ​បាន​កាត់​ចង្វាក់​ធ្វើ​ការងារ​ដើម្បី​មក​ទទួល​ទូរស័ព្ទ​នោះ ។

ដំណោះស្រាយ ៖ អាច​ទៅ​រួច​ដោយ​លំបាក​ក្នុង​ការ​យក​ទូរស័ព្ទ​ចេញ ។ អ្នក​អាច​ជ្រើសរើស​ស្នើ​ឲ្យ​មិត្តភក្តិ​រួមការ​ងារ​ជួយ​ទទួល​ទូរស័ព្ទ​ជំនួស ក្នុង​ករណី​ចាំបាច់​ត្រូវ​បង្កើន​ល្បឿន​ការងារ​ឲ្យ​រួចរាល់ ឬ​បើ​ធ្វើ​មិន​បាន​ទេ គួរតែ​ផ្តល់​ដំណឹង​ដល់​មនុស្ស​ទូរស័ព្ទ​មក​ថា យើង​ជាប់​ការងារ ហើយនឹង​តេ​ត្រឡប់​ទៅ​វិញ​ពេល​ក្រោយ ។

៤-​បណ្តាញ​សង្គម ៖
បណ្តាញ​សង្គម​ដូច​ជា Facebook, Twitter ឬ Instagram អាច​ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ឲ្យ​បែរ​ចេញពី​ការងារ​ដោយ​ងាយ ដោយសារ​ទទួល​ការ​ផ្តល់​ដំណឹង​ថា មាន​មនុស្ស Comment ឬ Like រូប​របស់​អ្នក ។

ដំណោះស្រាយ ៖ នៅ​ពេល​ដឹង​ថា ដល់​ពេល​បំពេញការងារ គឺ​ត្រូវ​តាំងចិត្ត​ធ្វើការ ។ ដូច្នេះ មុន​នឹង​ធ្វើការ នៅ​ពេល​ថ្ងៃត្រង់ ឬ​បន្ទាប់​ពី​សម្រាក​ពី​ការងារ អ្នក​អាច​លេង​បណ្តាញ​សង្គម​បាន​យ៉ាង​ពេញលេញ និង​កុំ​បើក​វា​មើល​នៅ​ម៉ោង​ការងារ​ទៀត ឬ​មិន​ដូច្នោះ​ទេ អាច​បិទ​សំឡេង​រោទ៍​ផ្តល់​ដំណឹង​ក្នុង​ទូរស័ព្ទ​ដៃ ខណៈ​ពេលធ្វើការ ។

៥-​ស្មា​ត​ហ្វូ​ន ៖
ខណៈ​ស្មា​ត​ហ្វូ​ន គឺជា​មណ្ឌល​រួម​សម្រាប់​កិច្ចការ​ផ្សេង​ៗ ទាំង​ប្រើ​ក្នុង​ការ​ទទួល​ទូរស័ព្ទ ឆែក​អីុម៉ែ​ល លេង​បណ្តាញ​សង្គម រួម​ទាំង​លេង​ហ្គេ​ម ដូច្នេះ វា​ជា​ផ្លូវ​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ឲ្យ​ងាក​ចេញពី​ការងារ​ដោយ​ងាយ ។

ដំណោះស្រាយ ៖ បិទ​សំឡេង បិទ​ការ​ញ័រ​របស់​ទូរស័ព្ទ​ដៃ ដើម្បី​កាត់​បន្ថយ​ការ​រំខាន​ពី​ការ​រោទ៍​ផ្តល់​ដំណឹង app អីុ​ម៉ែ​ល និង​ហ្គេ​ម​ទាំងអស់ ។

៦-​មិត្ត​រួមការ​ងារ ៖
មិត្ត​រួមការ​ងារ​អាច​ចូល​មក​រក​អ្នក​បាន​គ្រប់ពេលវេលា ទាក់ទង​នឹង​រឿង​ការងារ ឬ​ជជែក​រឿងរ៉ាវ​ទូទៅ​ដោយ​ផ្ទាល់មាត់ ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​ស្តាប់ ។

ដំណោះស្រាយ ៖ ជា​រឿង​ពិបាក​ដែល​នឹង​បិទ​ផ្លា​ក «​ហាម​រំខាន​» ឬ​កំណត់ពេល​ដែល​អ្នក​មិន​ត្រូវការ​ការ​រំខាន ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ជ្រាប​។ វិធី​ល្អ គួរ​ប្រាប់​មិត្តភក្តិ​យ៉ាង​សុភាព​ថា យើង​ត្រូវ​ធ្វើការ​ឲ្យ​រួចរាល់​សិន និង​មិន​អាច​ជជែក​ពេល​នេះ​ឡើយ ។

៧-​ខ្វល់ខ្វាយ ៖
មិន​ថា​រឿង​ការងារ សម្ព័ន្ធភាព មាសប្រាក់ ឬ​រឿង​ផ្សេង​ទៀត ដែល​កំពុង​រំខាន​ចិត្ត​របស់​អ្នក រមែង​ជា​ឧបសគ្គ​ក្នុង​បំពេញ​ធ្វើការ ។

ដំណោះស្រាយ ៖ គុណវិបត្តិ​របស់​ភាព​ខ្វល់ខ្វាយ គឺ​វា​កើតឡើង​មក​ហើយ​ពិបាក​នឹង​កម្ចាត់​ចេញពី​ខួរក្បាល​ណាស់ ។ អ្វី​គួរ​ធ្វើ គឺ​តាំង​សតិ ហើយ​ដាក់​វា​ទៅ​ម្តុំ​សិន កុំ​ចាត់​ទុក​វា​ជា​រឿង​សំខាន់ ហើយ​ព្យាយាម​គិតតែ​រឿង​ការងារ​ប៉ុណ្ណោះ ។

ពាក្យ​ណែនាំ​ចុង​ក្រោយ គឺ​កុំ​ចាត់​តារាង​ការងារ​ចង្អៀត​រហូត​ដល់​រឹត​ខ្លួន​ខ្លាំង​ពេក ឬ​អ្នក​រីករាយ​ហើយ​ទើប​ប្រញាប់​បង្កើន​ល្បឿន​ការងារ បណ្តាល​ឲ្យ​តឹង​ខួរក្បាល និង​អ្វី​ផ្សេង​ៗ​នៅ​ក្បែរ​ខ្លួន ក្លាយជា​ឧបសគ្គ​ដល់​ការងារ ៕