ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខភាព​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា​នៅ​តែ​ល្អ​ប្រសើរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សុខភាព​ក្នុង​វិស័យ​វាយ​ណ​ភ័​ណ្ឌ​កាត់ដេរ និង​ស្បែកជើង​នៅ​តែ​មាន​កំណើន​ល្អ​ប្រសើរ ដោយសារ​ការ​កើនឡើង​នូវ​ការ​នាំ​ចេញ និង​វត្តមាន​រោងចក្រ​បើក​ថ្មី​ៗ​នៅ​កម្ពុជា ។
រដ្ឋមន្ដ្រីក្រសួង​ការងារ និង​

រាជធានី​ភ្នំពេញ ៖ សុខភាព​ក្នុង​វិស័យ​វាយ​ណ​ភ័​ណ្ឌ​កាត់ដេរ និង​ស្បែកជើង​នៅ​តែ​មាន​កំណើន​ល្អ​ប្រសើរ ដោយសារ​ការ​កើនឡើង​នូវ​ការ​នាំ​ចេញ និង​វត្តមាន​រោងចក្រ​បើក​ថ្មី​ៗ​នៅ​កម្ពុជា ។
រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អុ​ិ​ត សំ​ហេង បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១ ឧសភា ថា វិស័យ​កាត់ដេរ​កម្ពុជា នឹង​មាន​កំណើន​ប្រសើរ​នៅ​ឆ្នាំ​នេះ ទោះបីជា​ការ​កំណត់​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន​សម្រាប់​កម្មករ​ក៏​ដោយ ។ វិស័យ​នេះ​បាន​ផ្ដល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​សរុប​៧៥​ម៉ឺន​នាក់ ដោយ​ផ្តល់​ចំណូល​សរុប​ដល់​កម្មករ​២​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ។

លោក​ថ្លែង​ថា ៖ « បើ​គិត​ទាំង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ កម្មករនិយោជិត​ម្នាក់​ៗ​អាច​ទទួល​បាន​ប្រាក់​ចំណូល​ពី​១៧០​ដុល្លារ​អា​មេ​រិ​ក ទៅ​១៨១​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ » ។

ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ និង​ស្បែកជើង​កម្ពុជា​តែងតែ​រក្សា​បាន​កំណើន​ប្រចាំឆ្នាំ​ពីរ​ខ្ទង់​ជាប់​ៗ​គ្នា​កាលពី​ឆ្នាំ​មុន​ៗ ដែល​ធ្វើ​ឲ្យ​អ្នកជំនាញ​លើក​ឡើង​ថា សម្ពាធ​នៃ​ការ​ប្រកួតប្រជែង​ពី​គូប្រជែង​ថ្មី​ក្នុង​តំបន់ នឹង​បន្ទាប​អត្រាកំណើន​មក​នៅ​ត្រឹម​មួយ​ខ្ទង់​វិញ ពោល​គឺ​ក្រោម​១០​ភាគរយ​ក្នុង​មួយ​ឆ្នាំ ។

លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ថ្លែង​ថា សុខភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​កម្ពុជា នៅ​តែ​មាន​ភាពល្អ​ប្រសើរ ដោយសារ​ការ​មក​ដល់​រោងចក្រ​ថ្មី​ៗ​ពី​ប្រទេស​វៀតណាម និង​អ្នក​វិនិយោគ​ដទៃ​ទៀត ដែល​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​មាន​ភាព​រីក​ចម្រើន​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​នេះ ។ លោក​បន្ត​ថា ការ​លុប​ចោល​នូវ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក​(TPP)​របស់​សហរដ្ឋអាមេរិក ក្រោម​រដ្ឋបាល​ប្រ​ធានា​ធិ​បី​លោក​ដូ​ណា​ល់ ត្រាំ បាន​ធ្វើ​ឲ្យ​រោងចក្រ​មួយ​ចំនួន​ដែល​ចាកចេញ បាន​ត្រលប់​មក​កម្ពុជា​វិញ​។

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​លោក វ៉ា​ន់ ស៊ូ​អៀង បាន​ឲ្យ​ដឹង​ថា វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា​ស្ថិត​ក្នុង​ដំណើរការ​ល្អ បើ​ទោះបីជា​ប្រតិបត្តិ​ករ​កំពុង​ប្រឈម​ការ​កើនឡើង​នៃ​ថ្លៃ​ពលកម្ម​ក៏​ដោយ ប៉ុន្តែ​អត្រាកំណើន​នៃ​វិស័យ​ស្នូល​របស់​សេដ្ឋកិច្ច​កម្ពុ​ជាមួយ​នេះ នឹង​ទាប​ជាង​មុន ខណៈ​ដៃគូ​ប្រកួត​ថ្មី​ដូច​ជា​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​បង់​ក្លា​ដែ​ស កំពុង​តែ​វិវត្តន៍​ខ្លាំង​ឡើង ។

GMAC មាន​ក្រុមហ៊ុន​សមាជិក​៦០០ ជាមួយនឹង​តម្លៃ​នាំ​ចេញ​ចំនួន​៦,៨​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦ កើនឡើង​៩​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ តម្លៃ​នេះ​ធ្លាក់​ចុះ​ពី​កំណើន​ពីរ​ខ្ទង់ កាលពី​ឆ្នាំ​កន្លង​ទៅ ។

លោក​ថ្លែង​ថា គិត​មក​ទល់​ពេល​នេះ មាន​រោងចក្រ​ថ្មី​ចំនួន​១៨​ដែល​បាន​ចុះបញ្ជីរ​ដើម្បី​ដំណើរការ​ផលិត​កាបូប និង​សម្ភារ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​រោងចក្រ​សរុប​បាន​កើន​ដល់​២៧​រោងចក្រ ។ ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ចាប់ផ្តើម​សាងសង់​រោងចក្រ​ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ៕