ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​បើក​អាជីវកម្ម​លើក​ស្លាក​យីហោ​ជា​អក្សរ​ចិន សង្ស័យ​អត់​ច្បាប់

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មហាជន​បាន​រិះគន់​យ៉ាង​ខ្លាំង​ៗ​ថា ជនបរទេស​បាន​បើក​មជ្ឈមណ្ឌល​ផ្សារ និង​ផ្ទះសំណាក់​លើកស្លា​ក​យីហោ​ជា​អក្សរ​ចិន ដែល​មាន​ន័យ​ថា ផ្សារ​ម៉ុ​កបាយ

ខេត្តស្វាយរៀង ៖ មហាជន​បាន​រិះគន់​យ៉ាង​ខ្លាំង​ៗ​ថា ជនបរទេស​បាន​បើក​មជ្ឈមណ្ឌល​ផ្សារ និង​ផ្ទះសំណាក់​លើកស្លា​ក​យីហោ​ជា​អក្សរ​ចិន ដែល​មាន​ន័យ​ថា ផ្សារ​ម៉ុ​កបាយ សង្ស័យ​ថា គ្មាន​ច្បាប់​អនុញ្ញាត ហើយ​អាជ្ញាធរ​ក៏​មិន​អើពើ​បណ្តោយ​ឲ្យ​ជនបរទេស​ដាក់​ស្លាក​យីហោ ជា​អក្សរ​ចិន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​ឆ្លងកាត់ ឃើញ​ផ្សារ​ម៉ុ​កបាយ ជា​អក្សរ​ចិន​នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ដែល​ជា​រដ្ឋបាល​ក្រុង​បា​វិត​។ បើ​តាម​មន្ត្រី​នគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ឧសភា​២០១៧ វេលា​ម៉ោង​៨​ព្រឹក​មាន​ជនបរទេស​លើក​ស្លាក​យីហោ មជ្ឈមណ្ឌល​ផ្សារ និង​ផ្ទះសំណាក់ ជា​អក្សរ​ចិន មាន​ន័យ​ថា ម៉ុ​កបាយ ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ មាន​សមត្ថកិច្ច​ណា អើពើ​ឡើយ ជា​ពិសេស​មជ្ឈមណ្ឌល ផ្សារ និង​ផ្ទះសំណាក់​របស់​ជនបរទេស​នេះ គឺ​នៅ​ជាប់​ផ្លូវជាតិ​លេខ​១ ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត មិន​គួរ​អនុញ្ញាត​ឲ្យ​ជនបរទេស លើក​ស្លាក​យីហោ ជា​ភាសារ​បរទេស​ឡើយ គឺ​ត្រូវ​តែ​ដាក់​ស្លាក​យីហោ​ជា​អក្សរ​ជាតិខ្មែរ នៅ​ពីលើ​អក្សរ​បរទេស​នៅ​ពីក្រោម​ទើប​ត្រឹមត្រូវ​។

ក៏​ប៉ុន្តែ​អ្វី​ដែល​មានការ​ព្រួយ​បារ​ម្ម​ណ៍​នោះ​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល ផ្សារ និង​ផ្ទះសំណាក់​ជនបរទេស​នេះ​ស​ង្ស​យ័​ថា​អត់​មានច្បាប់​។ បើ​តាម​បុគ្គលិក​សាងសង់​អគារ​មជ្ឈមណ្ឌល​ផ្សារ និង​ផ្ទះសំណាក់ ម៉ុ​កបាយ​នេះ​ឲ្យ​ដឹង​ថា អគារ​នេះ មាន​បន្ទប់​ទំហំ​៤​ម៉ែត្រ​បួន​ជ្រុង ខាងក្រោម​ធ្វើ​ជា​តូប​លក់ដូរ និង​មាន​បន្ទប់ ទឹក​បង្គន់​អនាម​យ័ និង​កន្លែង​ចម្អិន​អាហារ ឡៅតឿ​ខាងលើ​ធ្វើ​ជា​បន្ទប់ដេក​រស់នៅ ដោយ​ជួល​ក្នុង​មួយ​ខែ​តម្លៃ​២​ពាន់​ដុល្លារ និង​មាន​បន្ទប់​លក់​ផ្តាច់ តាម​អតិថិជន​ត្រូវការ ក៏​ប៉ុន្តែ​ការ​លក់​ផ្តាច់​នេះ​មិនដឹង​ថា​លក់​តម្លៃ​ប៉ុន្មាន​នោះ​ទេ​។ ហើយ​ក៏​ពុំ​ដឹង​ថា​ក្នុង​មជ្ឈមណ្ឌល​ម៉ុ​កបាយ​នេះ​មាន​ប៉ុន្មាន​បន្ទប់​ដែរ គ្រាន់តែ​ដឹង​ថា​ទី​១-​គឺ​កាស៊ីណូ​ម៉ុ​កបាយ ប៉ែក​ខាងក្រោយ ផ្ទះសំណាក់ ,​មណ្ឌល​កម្សាន្ត និង​ស្ប៉ា ទី​២-​បែក​ខាងលិច​ជា​កន្លែង​លើក​ស្លាក​យីហោ​ថ្មី​ជា​អក្សរ​ចិន​នេះ គឺ​ផ្សារ និង​ផ្ទះសំណាក់​សម្រាប់​ជួល និង​លក់​ផ្តាច់ ហើយ​បច្ចុប្បន្ន សាងសង់​ពុំ​ទាន់​ហើយ​រួចរាល់​ផង​(​គឺ​ផ្ទះ​ជួរ​ជុំវិញ​សង់​រួច​ហើយ​អគារ​កណ្តាល​សង់​ហើយ​៧០​ភាគរយ​)​មាន​ជនបរទេស​មក​កក់​យក​អស់ហើយ និង​មាន​ជនបរទេស ចូល​រស់នៅ​បណ្តើ​ៗ​ជា​ច្រើន​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន ទើប​មានការ​ព្រួយបារម្ភ ហើយ​បាន​ផ្តល់​ព័ត៌មាន​ដល់​អ្នកកាសែត​ឲ្យ​ជួយ​ចុះ​ផ្សាយ​ដើម្បី​ឲ្យ​ថ្នាក់​ជាតិ​បានដឹង និង​ពិនិត្យ​ក្រែង​មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​មក​ស្នាក់​នៅ​ខុសច្បាប់​។

ទាក់ទិន​ករណី​នេះ​ដែរ​លោក ចាន់ មុន្នី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម សំណង់​និង​សុរិយោដី​ខេត្ត ទទួល​បន្ទុក​បច្ចេកទេស​សំណង់​សុរិយោដី​បាន​ឲ្យ​ដឹង​ថា បញ្ហា​ច្បាប់​សាងសង់​ផ្សារ និង​ផ្ទះសំណាក់ ម៉ុ​កបាយ របស់​ក្រុមហ៊ុន​ឌី​អូ​ប៊ី​ន ជី​អេ​ហ្វ្ស អេ អ៊ិ​ន​ជី មានច្បាប់​អនុញ្ញាត​រួច​ហើយ ដែល​មាន​ប្រធាន​ក្រុមហ៊ុន​ឈ្មោះ យូ វ៉ឹ​ង​យុង ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ក្រុមហ៊ុន​កាស៊ីណូ​ម៉ុ​កបាយ​បាន​ស្នើ​សុំ​ឲ្យ​កូនប្រុស​ជា​អ្នកគ្រប់គ្រង​។ លោក ចាន់ មុន្នី​បន្ត​ទៀត​ថា បញ្ហា​ផ្សារ និង​ផ្ទះសំណាក់​ម៉ុ​កបាយ​នេះ ក្រុមហ៊ុន​បាន​សុំ​ច្បាប់​សាងសង់​លើ​ផ្ទៃដី​ទំហំ ៣,០០០​ម៉ែត្រការ៉េ គឺ​សង់​ជា​ស្តង់ មាន​អាគារ​០៦​ល្វែង ឬ​០៦​ជួរ ក្នុង​១​ជួរ​មាន​១០​ស្តង់ សរុប​៦០​ស្តង់ និង​មាន​អាគារ​ចំ​កណ្តាល​មួយ​អាគារ ធ្វើ​ជា​ស្បា​រ និង​តូប​លក់ដូរ​។ ក្រុមការងារ​មន្ត្រី​ជំនាញ​បាន​ចុះ​សិក្សា​បោះបង្គោល ជា​ប្លង់​ដឺ​មាស់ ឲ្យ​ក្រុមហ៊ុន​ដំណើរការ​សាងសង់​រួច​ហើយ ក៏​ប៉ុន្តែ​មានការ​យឺតយ៉ាវ ដោយ​មន្ត្រី​ជំនាញ​កំពុង​រៀបចំ​បទដ្ឋាន​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ និង​បង់​សេវា​ចូល​រដ្ឋ រួចរាល់​។

ក៏​ប៉ុន្តែ​ក្រុមហ៊ុន​បាន​ស្នើ​សុំ​សាងសង់​បណ្តើ​ៗ គឺ​ស្ថិត​នៅ​ក្នុង​ខ្សែ​ភ្នែក​របស់​មន្ត្រី​ជំនាញ​ពិនិត្យ​លើ​បច្ចេកទេស​ជា​ប្រចាំ​។ បើ​តាម​ច្បាប់​គតិ​យុ​ត្ត​មានច្បាប់​អនុញ្ញាត​សាងសង់​ទើប​ឲ្យ​សាងសង់ ក៏​ប៉ុន្តែ​មន្ទីរ​សុរិយោដី ជួយ​សម្រួល​ដល់​អ្នក​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍន៍​ក្នុង​ខេត្ត​ទើប​អនុញ្ញាត​ឲ្យ​ដំណើ​ការ​សាងសង់​បណ្តើរ រត់​ច្បាប់​បណ្តើរ និង​កំពុង​កែតម្រូវ​ឲ្យ​ត្រូវ​តាម​ច្បាប់​គតិយុត្តិ​។ ហើយ​ច្បាប់​អនុញ្ញាត និង​បញ្ជូន​ទៅ​ឯកឧត្តម​អភិបាលខេត្ត​ពិនិត្យ និង​សម្រេច​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។​ចំណែក​ក្រុមហ៊ុន​លើក​ស្លាក​យីហោ ជា​អក្សរ​ចិន គឺ​សូម​ឲ្យ​អាជ្ញាធរ​ក្រុង​បា​វិត​ពិនិត្យ និង​សម្របសម្រួល​ដាក់​ជា​អក្សរ​ជាតិខ្មែរ​តាម​គោល​ការ​ច្បាប់ និង​ដាក់​អក្សរ​បរទេស​ពីក្រោម​វិញ​។ រីឯ​បញ្ហា​ដី​សាងសង់​គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ស្របច្បាប់ ការ​ជួល​ជា​សិទ្ធិ​របស់​ម្ចាស់ទ្រព្យ ហើយ​ប្រ​សិន​មាន​លក់​ផ្តាច់​ទៅ​ជនរ​បទេស​នោះ​លោក​មិន​បានដឹង​ទេ លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ពិនិត្យ​លើ​កិច្ចសន្យា ជួល​ឬ​លក់​ផ្តាច់​នោះ​។ ហើយ​បើ​មានការ​ស្នាក់​នៅ​ជនបរទេស​ត្រូវ​សុំ​ទៅ​សមត្ថកិច្ច​នគ​បាល និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​សុំ​ស្នាក់​នៅ​ពីព្រោះ​ពាក់​ព​ន្ធ័​ច្បាប់​អន្តោប្រវេសន៍​៕