ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ស្រែកយំ ស្ត្រី​ម្នាក់​ឈប់​ម៉ូតូ​ទៅ​មើល​ក៏​ឃើញ​ទារក​ដ៏​កំសត់​ច្រក​ថង់​ខ្មៅ​ប្លុង​ចោល​ក្នុង​ព្រៃ

1 ឆ្នាំ មុន
  • សៀមរាប

ទារក​ដ៏​កម្សត់​ម្នាក់​ទើបនឹង​កើត ត្រូវ​បាន​ឪពុក​ម្តាយ​មិន​ស្គាល់​អត្តសញ្ញាណ​យក​មក​ប្លុង​ចោល​ក្នុង​ព្រៃ​ទាំង​យប់ ប៉ុន្តែ​សំណាងល្

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទារក​ដ៏​កម្សត់​ម្នាក់​ទើបនឹង​កើត ត្រូវ​បាន​ឪពុក​ម្តាយ​មិន​ស្គាល់​អត្តសញ្ញាណ​យក​មក​ប្លុង​ចោល​ក្នុង​ព្រៃ​ទាំង​យប់ ប៉ុន្តែ​សំណាងល្អ​បាន​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​ធ្វើការ ក៏​ប្រទះ​ឃើញ រួច​ក៏​យក​មក​ផ្ទះ និង​បាន​រាយការណ៍​ប្រាប់ សមត្ថកិច្ច ដើម្បី​យក​ទារក​ដ៏​កម្សត់​រូប​នេះ​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​បន្ត​ពី​ឪពុក​ម្ដាយ​របស់​គេ​វិញ បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២១​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​អូរ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

បើ​តាម​សាក្សី​បាន​និយាយ​រៀបរាប់​ប្រាប់​ថា ទារក​ដ៏​កម្សត់​ម្នាក់​ត្រូវ​បាន​ឪពុក​ម្តាយ​យក​មក​ប្លុង​ចោល​នៅ​ក្នុង​ព្រៃ បើ​កុំ​តែ​ស្ត្រី​ចិត្តធម៌​ម្នាក់​ចេញពី​ធ្វើការ បានឮ​សំឡេង​ក្មេង​យំ ក៏​ឈប់​ម៉ូតូ​ដើរ​រក​មើល ស្រាប់តែ​ប្រទះ​ឃើញ​ទារក​នៅ​ក្នុង​ថង់​ខ្មៅ ហើយ​កំពុង​តែ​ស្រែកយំ​កងរំពង​ព្រៃ​តែ​ម្នាក់ឯង គួរ​ឱ្យ​អាណិត​ខ្លាំង​ណាស់ បន្ទាប់​មក​ស្ត្រី​រូប​នោះ​ក៏​យក​ទារក​កម្សត់​ទៅ​ផ្ទះ​តែ​ម្តង​។

បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក លឹ​ម សម្បត្តិ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បានឱ្យ​ដឹង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថា ស្ត្រី​ឈ្មោះ សិន មក​រា អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀម រាប បាន​រាយការណ៍​មក​សមត្ថកិច្ច​យើង​ថា គាត់​បាន​ចេញពី​ធ្វើការ​នៅ​រី​សត ផ្លូវ​កែវ សា​រ៉ា​ន់ ហើយ​ក៏​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ជិះ​ដល់​ត្រង់​ចំណុច​ខាងលិច​ឆៀង​ខាងត្បូង​ព្រៃ​ដំរី ស្ថិត​នៅ​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ក៏​ស្រាប់តែ​លឺ​សម្លេង​ក្មេង​ស្រែកយំ​តែ​ម្តង នៅ​ពេល​លឺ​ដូច​នោះ​រូប​នាង​ក៏​បាន​ឈប់​ម៉ូតូ ហើយ​បើកភ្លើង​ទូរស័ព្ទ រួច​ដើរទៅ​រក​មើល ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ទារក​ម្នាក់​ដែល​ទើបនឹង​កើត (​ជា​កូនប្រុស​) នៅ​នឹង​ថង់​ខ្មៅ​ចំហ​រមាត់​ក្រោម​ដើម​ត្រាច ដោយ​មិនដឹង​ថា អ្នក​ណាយ​កមក​ទុក​ចោល​តាំងពី​ពេល​ណា​នោះ​ទេ ដោយ​ឃើញ​ដូច្នេះ​រូប​នាង​ក៏​បាន​យក​ទារក​រូប​នោះ​មក​ផ្ទះ​តែ​ម្តង​ទៅ ហើយ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​យើង​ភ្លាម​ៗ​ដែរ​។

បច្ចុប្បន្ន​ទារក​ដ៏​កម្សត់​រូប​នេះ ត្រូវ​បាន​ស្ត្រី​ចិត្តធម៌​ខាងលើ យល់ព្រម​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ឱ្យ​ដូច​ជា​កូនបង្កើត​របស់​ខ្លួន​ហើយ​។ ចំណែក​ពលរដ្ឋ​វិញ ក៏​បាន​លើក​ឡើង​ថា ឪពុក​ម្ដាយ​អី​ក៏​ចិត្តខ្មៅ​ម្ល៉េះ ខំ​ពរ​ពោះ​ជាង​៩​ខែ រួច​បង្កើតកូន​មក បែរជា​មិន​ចិញ្ចឹម​បីបាច់​ថែរក្សា ហើយ​យក​មក​បោះចោល​ក្នុង​ព្រៃ​គួរ​ឱ្យ​សង្វេគ​យ៉ាង​ដូច្នេះ​។ ពលរដ្ឋ​បន្ត​ថា ឪពុក​ម្ដាយ​បែប​នេះ មិន​ស្មើនឹង​សត្វ​តិ​រិ​ច្ឆា​.​ន​ផង ព្រោះ​សត្វ​ចេះ​ថែរក្សា​កូន​វា​បាន​យ៉ាង​ល្អ រហូត​ធំធាត់​ដឹងក្តី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ