ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​ទារ​ភាស៊ី​៣​កន្លែង ត្រូវ​អាជ្ញាធរ​ស្រុក​ចុះ​រុះរើ​ដើម្បី​បញ្ចប់​បញ្ហា​ជាមួយ​អ្នក​រត់​តាក់ស៊ី

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ដោយ​មានការ​ឯកភាព​ពី​លោក​អភិបាលស្រុក លោក​ឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការ​នគរបាល​ខេត្ត និង​លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត

ខេត្តកំពង់ចាម ៖ ដោយ​មានការ​ឯកភាព​ពី​លោក​អភិបាលស្រុក លោក​ឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការ​នគរបាល​ខេត្ត និង​លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​សម្រេច​ឲ្យ​រុះរើ​តូប​៣
កន្លែង​ក្នុង​នោះ​មាន ទី​១-​កន្លែង​ទំនាស់​នៅ​ភូមិ​ច្រ​ណោ​ម ឃុំ​បុសខ្នុរ ទី​២-​ភូមិ​អូរ​ក្រ​វ៉ា​ន់ ឃុំ​ចម្ការអណ្តូង ទី​៣-​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទាប ស្រុក​ចម្ការលើ​។ ក្រោយ​ពី​មាន​ទំនាស់​កើត​ចេញពី​ការ​យក​តម្លៃ​លើ
ស​សៀវភៅ​បន្ទុក​នោះ​។ លោក ខេ​ង ស្រេង អធិការ​នគរបាល​ស្រុក​ចម្ការលើ ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២ ឧសភា ២០១៧​នេះ​ថា ៖ ដោយសារ​តែ​ទំនាស់​កើត​ចេញពី​ការ​យក​តម្លៃលើស​សៀវភៅ​បន្ទុក ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​កំណត់​នោះ គឺ​អ្នក​រត់​តាក់ស៊ី​បាន​ឲ្យ​តែ ៥.០០០​រៀល ចំណែក​អ្នក​ទារ​ភាស៊ី​ទារ​ដល់​១១.០០០​រៀល បាន​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា ដល់​ទៅ​ប្រើ​អំពើ​ហិង្សា​កន្លង​ទៅ​ថ្មី​ៗ​នេះ ជាមួយ​នោះ​ក្រុម​អ្នក​រត់​តាក់ស៊ី​បាន​នាំ​គ្នា​បិទផ្លូវ​ជាតិ​លេខ​៧១A ថែម​ទៀត​។

លោក ខេ​ង ស្រេង អធិការ​នគរបាល​ស្រុក​ចម្ការលើ​ប្រាប់​បន្ត​ថា ក្រោយ​ពី​កម្លាំង​របស់​សមត្ថកិច្ច​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា ២០១៧ រថយន្ត​តូច​ធំ​បាន​បន្ត​ធ្វើ​ដំណើរ​ជា​ធម្មតា​វិញ​ផង​ដែរ​។ ហើយ​អ្នក​ទារ​ភាស៊ី​៣​នាក់ ត្រូវ​បាន​ហៅ​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចម្ការលើ ចំពោះ​ជម្លោះ​ដែល​បាន​កើតឡើង​ភាគី​ទាំង​សងខាង​មិន​បាន​ប្តឹងផ្តល់​គ្នា​នោះ​ទេ​។ ក្នុង​ពេល​ពល​ល្ងាច​ថ្ងៃ​ដដែល​លោក​អភិបាលស្រុក​បាន​ហៅ​អ្នក​រត់​តាក់ស៊ី មក​ប្រជុំ​នៅ​សាលាស្រុក​ចម្ការលើ ដោយ​បាន​លើក​ឡើង​ពី​សំណើ​មាន ១-​សំណូមពរ​ឲ្យ​យក​ភាស៊ី​ទៅ​តាម​សៀវភៅ​បន្ទុក ២-​ឲ្យ​រុះ​រោង​ចាំ​ទារ​លុយ​នៅ​ភូមិ​ច្រ​ណោ​ម​ចេញ​។ ហើយ​អ្វី​ដែល​លោក ខ្លូត ចិន្តា អភិបាលស្រុក បាន​សន្យា​ជាមួយនឹង​បងប្អូន​អ្នក​រត់​តាក់ស៊ី បាន​ទទួលយក​សំណើ​ទាំងនោះ រហូត​ម​ដល់​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា បាន​ហៅ​តំណាង​ក្រុម​អ្នក​ទារ​ភាស៊ី​មក​ធ្វើការ​សម្របសម្រួល​ហើយ​ក៏​បាន​យល់ព្រម​ឲ្យ​រុះរើ​រោង​នៅ​ភូមិ​ច្រ​ណោ​ម ឃុំ​បុសខ្នុរ​ចេញ​នា​ព្រឹក​ដដែល​នោះ​។

ចំណែក​ទីតាំង​២​កន្លែង​ទៀត  ដែល​មាននៅ​ភូមិ​អូរ​ក្រ​វ៉ា​ន់ ឃុំ​ចម្ការអណ្តូង និង​ភូមិ​ថ្នល់​បែក ឃុំ​ស្វាយ​ទាប ស្រុក​ចម្ការលើ ត្រូវ​បាន​ឲ្យ​រុះរើ​ចេញ​ទាំងអស់ ព្រោះថា​កន្លែង​ទាំង​អស់នេះ​គឺ​ម្ចាស់​តែ​ម្នាក់​ទេ​។ អ្នក​ភូមិ​ច្រ​ណោ​ម ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ទីតាំង​រោង​ដែល​គេ​ចាំ​ទារ​ភាស៊ី​ពី​រថយន្ត​ដឹក​អ្នកដំណើរ​ដោយ​បាន​ធ្វើ​ឡើង​ជាប់​នឹង​ផ្លូវជាតិ​លេខ​៧១A ចាប់តាំងពី​ពេល​ដែល​គាត់​បានឃើញ​មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ធ្លាប់​ទាំង​បានឃើញ​ដុំ​ថ្ម​ហោះ​មក​កាត់មុខ​ផ្ទះ​របស់​គាត់​ថែម​ទៀត ដំបូង​ៗ​មានការ​ភិតភ័យ​ទំនាស់​ទារ​ភាស៊ី​។ តែ​ក្រោយ​ៗ​មក​លុះ​ពេល​ដែល​ស៊ាំ​ទៅ​ក្លាយទៅជា​ធម្មតា​ទៅ​ហើយ រោង​នេះ​ទើបត្រូវ​បានឃើញ​អាជ្ញាធរ​ចុះ​រុះរើ​នៅ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា ២០១៧ នេះ​ទេ​៕