ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីជន​ជាតិចិន​ម្នាក់ និង​បុរស​វៀតណាម​ម្នាក់ ត្រូវ​ចាប់​បញ្ជូន​ទៅ​សាលាដំបូង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​កណ្តាល ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ឧសភា ២០១៧​នេះ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​កណ្តាល ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ឧសភា ២០១៧​នេះ បាន​បញ្ជូន​ជនជាតិ​ចិន​ម្នាក់ និង​វៀតណាម​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​បាន​ជាប់​ពាក់​ពន្ធ​បទល្មើស​នាំ​គ្រឿងសម្អាង​ចូល​មក​លក់​នៅ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។ ជនជាប់សង្ស័យ​ម្នាក់​ឈ្មោះ ចិន សុខា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ជនជាតិ​វៀតណាម រស់នៅ​រកស៊ី​ស្រុក​ខ្មែរ និង​ម្នាក់​ឈ្មោះ CHEN JiNHUA ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន​។

តាម​សម្ដី​សមត្ថ​កិ​ច្វ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ មេ​សា ២០១៧ នៅ​រាជធានី​ភ្នំពេញ ដែល​បាន​នាំ​ផលិតផល​ជា​គ្រឿងសម្អាង គ្រប់​ប្រភេទ​ពី​ប្រទេស​ជិតខាង មក​លក់​នៅ​លើ​ទីផ្សារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ច្បាប់​អនុញ្ញាត (​ពោល​គឺ​ផលិតផល​ជា​ច្រើន​ប្រភេទ​នោះ ជា​ផលិតផល​ពិត​មិន​ក្លែងក្លាយ​ទេ គ្រាន់តែ​មិន​បាន​បង់ពន្ធ​នាំ​ចូល​) ហៅ​ថា​គេចពន្ធ​។ សមត្ថកិច្ច​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ខាងលើ​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕