យី! មានបន្ទប់ជួលបែបនេះដែរ
សារព័ត៌មានបរទេសកាលពីពេលថ្មីៗកន្លងមកផ្សាយថា មានសេចក្តីប្រកាសដាក់ជួលបន្ទប់ជាច្រើននៅចក្រភពអង់គ្លេស សំដៅលើនារីដោយមិនចាំបាច់បង់ថ្លៃជួល ប៉ុន្តែត្រូវរួមរ័កជាមួយម្ចាស់ជាថ្នូរ ។

ការឃោសនាជួលបន្ទប់ដូចជា «ស្វែងរកមិត្តនៅផ្ទះរួមគ្នាចំពោះស្ត្រីដែលស្រឡាញ់ការសប្បាយ», «មានបន្ទប់សម្រាប់និស្សិតស្រីនៅក្បែរមហាវិទ្យាល័យ ធ្វើជាមិត្តដោះដូរផលប្រយោជន៍ និងជារបស់អ្នកនៅគ្រប់ពេល ប្រសិនបើយើងព្រមព្រៀងលើលក្ខខណ្ឌមួយ» និង «បន្ទប់ស្នាក់នៅរយៈពេលខ្លី គ្មានការបង់ថ្លៃជួល ប្រសិនបើព្រមព្រៀងប៉ះពាល់លើខ្លួនប្រាណ ឬអាចរួមរ័កបាន រួមទាំងការជួយការងារផ្ទះតិចតួច» … ។
នៅចក្រភពអង់គ្លេសការឃោសនា ឬការប្រកាសជួលផ្ទះកំពុងមានកំណើនខ្ពស់ ពិសេសរូបភាពជួលបន្ទប់ ឬផ្ទះនៅរួមគ្នាជាមួយបុរសម្ចាស់ផ្ទះ ជាឱកាសឆ្លៀតរកផលប្រយោជន៍ពីបណ្តានិស្សិតគ្មានប្រាក់គ្រប់គ្រាន់ក្នុងការបង់ថ្លៃផ្ទះ តាមរយៈការកាត់កងថ្លៃជួលជាការរួមរ័ក ។
កញ្ញាវ៉ុននី ម៉យ អ្នកកាសែតជនជាតិអង់គ្លេសអាយុ២៩ឆ្នាំ សង្កេតឃើញការឃោសនាក្នុងរូបភាពបែបនោះ មានការរីករាលដាលនៅទូទាំងប្រទេស ។ នាងនិយាយថា «ខ្ញុំមានអារម្មណ៍ភិតភ័យយ៉ាងខ្លាំង ដែលបានឃើញការឃោសនាដាក់ជួលបន្ទប់ជាថ្នូរនឹងការរួមរ័កស្ទើរតែគ្រប់ទំព័រកាសែតនៅទូទាំងប្រទេស» ៕
ចែករំលែកព័តមាននេះ