ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! ចាប់ពីថ្ងៃទី១៦ ដល់២២ វិច្ឆិកានឹងមានភ្លៀងធ្លាក់លាយឡំបាតុភូតផ្គរ រន្ទះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់​ថ្ងៃ​ទី​១៦ ដល់​២២ វិច្ឆិកា​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​បាតុភូត​ផ្គរ រន្ទះ​។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៦- ២២…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់​ថ្ងៃ​ទី​១៦ ដល់​២២ វិច្ឆិកា​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​បាតុភូត​ផ្គរ រន្ទះ​។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៦- ២២ ខែវិច្ឆិកា ឆ្នាំ​២០២២ របស់​ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ថា ក្នុង​មួ​យស​ប្តា​ហ៍​ខាង​មុខ​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ការ​ជួប​ប្រសព្វ​គ្នា​នៃ​ជ្រលង​សម្ពាធ​ទាប ក្នុង​កម្រិត​បង្គួរ​ដែល​រុញ​ទូល​មក​ពី​សមុទ្រ​ចិន​ខាងត្បូង និង​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង​(​ចិន​) ក្នុង​កម្រិត​ខ្សោយ​។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥°C និង​សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី​៣៣-៣៥°C ។​រាជធានី​-​ខេត្ត នៅ​ភាគ​ខាងក្រោម​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ក្នុង​នោះ​ក៏​អាច​មាន​ផ្នែក​ខ្លះ​ធ្លាក់​ជា​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រ​ន្ទ​។

ចំណែកឯ​បណ្តា​ខេត្ត​នៅ​ភាគ​ខាងលើ​ក៏​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ផង​ដែរ​។ ចំណែក​តំបន់​ខ្ពង់រាប​សីតុណ្ហភាព​អប្បបរមា មាន​ពី​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤-៣៦°C ។​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។ ដោយឡែក​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥°C និង​សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី​៣២-៣៤°C ។​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ