ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​​ភាពរឹងមាំ​ដល់​អ្នកជំនួញ​ខាង​វិស័យ​​​ឧស្សា​ហកម្ម​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការិយាល័យ​ជម្រុញ​កិច្ចការ​ប្រជុំ​ និង​រៀបចំ​ពិ​ព័រ​ណ៌របស់​អង្គការ​សាធារណៈ ឬ​ TCEB ​រួម​ជាមួយ ​Cambodia Association of Travel Agents (Cata)​ មានរៀបចំ​កម្មវិធី​ Roadshow​ ​ដើម្បី​បង្កើត​សាខា ​និង​ភាពរឹងមាំ​ដល់​អ្នកជំនួញ​ខាង​វិស័យ​​

រាជធានីភ្នំពេញ ៖ ការិយាល័យ​ជម្រុញ​កិច្ចការ​ប្រជុំ​ និង​រៀបចំ​ពិ​ព័រ​ណ៌របស់​អង្គការ​សាធារណៈ ឬ​ TCEB ​រួម​ជាមួយ ​Cambodia Association of Travel Agents (Cata)​ មានរៀបចំ​កម្មវិធី​ Roadshow​ ​ដើម្បី​បង្កើត​សាខា ​និង​ភាពរឹងមាំ​ដល់​អ្នកជំនួញ​ខាង​វិស័យ​​ឧស្សា​ហកម្ម​ MICE​ នៅ​ក្នុង​ប្រទេស ​CLMVT​ ពង្រីក​កិច្ច​សហប្រតិបត្តិការ​ណ៍​ ឈាន​ឆ្ពោះទៅ​កាន់​ GMS ​នា​ពេល​អនាគត​ ។

បើ​លោក​ណុ​ប ​ផះ​រ៉ាត់ មេ​ថា​វី​គុល​ឆៃ ​នាយក​ការិយាល័យ​ជម្រុញ​កិច្ចការ​ប្រជុំ​ និង​រៀបចំ​ពិ​ព័រ​ណ៌​បាន​ថ្លែង​​ ​កាលពី​ថ្ងៃ​ទី​២៧ មេ​សា ​នៅ​សណ្ឋាគារ​ ហ៊ី​ម៉ា​វ៉ា​រី-​ភ្នំពេញ ​ថា​ ការ​រៀបចំ​​​នេះ ​ជា​កា​រត​ភ្ជាប់​សាខា​នៃ​អ្នកជំនួញ​ខាង​​វិស័យ​ឧស្សា​ហកម្ម​MICE​ថៃ​ និង​កម្ពុជា ​​ថែម​ទាំង​ជា​​ការ​បង្កើត​ឡើង​នូវ​ទំនាក់​ទំនង ​និង​ការ​ត្រៀមខ្លួន​ជា​ស្រេច​ សម្រាប់​ឧស្សាហកម្ម​ MICE ​ក្នុង​តំបន់​ភូមិភាគ​CLMVT​ ​ក្នុង​នោះ​មាន​​កម្ពុជា ឡាវ ម៉​យ៉ា​ន់​ម៉ា វៀតណាម ថៃ​ ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ណ៍​ ឆ្ពោះទៅ​កាន់​អនុ​ភូមិភាគ​តំបន់​ទន្លេមេគង្គ​(Greater Merkong Subergion)​ក្នុង​ឆ្នាំ​២០១៨​។

​គួរបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​យ៉ាង​ស្ថិតស្ថេរ​ ដោយ​ក្នុង​ឆ្នាំ​២០១៦ Growth Domestic Product (GDP)​របស់​កម្ពុជា​ ដល់​ទៅ​6.9%​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ជា​ប្រទេស​មួយទៀត​ ក្នុង​បណ្តា​ប្រទេស​CLMVT ​ដែល​មាន​សក្តានុពល​ភាព​យ៉ាង​ខ្លាំង​ ក្នុង​ការ​ជម្រុញ​ឧស្សាហកម្ម​ MICE​ ​​មាន​ភាពរឹងមាំ​ដែល​ប្រទេស​ថៃ ​និង​កម្ពុជា​មាន​កិច្ចសហការ​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​MICE​ ជា​រៀង​រហូត ​ដោយ​មានការ​ដោះ​ដូរ​ទិន្នន័យ​ខាង​ទីផ្សារ​ សម្រាប់​អតិថិជន ​TCEB និង CATA ​ដើម្បី​ឲ្យ​មាន​កិច្ច​ដំណើរការ​ជា​មួយ​​គ្នា​នៃ​ក្រុមហ៊ុន ​ឬ​ស្ថាប័ន​ផ្សេង​ៗ​ទៀត ​ដែល​ត្រូវការ​រៀបចំ​សិក្ខាសាលា ​និង​ដំណើរ​ទេសចរណ៍​ ដើម្បី​ជា​រង្វាន់ ​។​