ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​មេដឹកនាំ​អាស៊ាន​​ចូលរួម​ពិធី​បើក​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម 2023 នៅ​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ប្រសាសន៍​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​៤១ និង​កិច្ច

រាជធានី​ភ្នំពេញ ៖ មាន​ប្រសាសន៍​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ និង​ពិធី​ផ្ទេរតំណែង​ប្រធាន​អាស៊ាន​ជូន​ឥណ្ឌូ​ណេ​ស៊ី នា​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ បាន​អ​ញ្ជេ​ី​ញ​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដើម្បី​ចូលរួម​ពិធី​បើក​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ក៏​ដូច​ជា​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ដែលកម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នៅ​ឆ្នាំ​២០២៣​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សូម​យក​ឱកាស​នេះ អញ្ជើញ​ថ្នាក់ដឹកនាំ​អាស៊ាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ផ្លូវការ​លើក​ទី​៣២ នៅ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៣ និង​ពិធី​បើក​កម្មវិធី​ប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេ​ម​អាស៊ាន លើក​ទី​១២ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣ ដែល​ជា​សមិទ្ធផល​មួយទៀត​សម្រាប់​សាមគ្គីភាព កិច្ច​ខិតខំ​ប្រឹងប្រែង និង​មិត្តភាព​របស់​យើង​»​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ក៏​ដូច​ជា​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ នឹង​ទទួល​បានការ​អញ្ជើញ​ចូលរួម​ធ្វើ​ពិធី​បើក​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្ទាល់​។

កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ គ្រោង​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៥ ខែឧសភា ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ដោយ​មាន​កីឡា​ចំនួន ៣៨​ប្រភេទ បូក​កីឡា​សម្ដែង ១​ប្រភេទ ស្មើនឹង ៦០៨​វិញ្ញាសា ដាក់​ឲ្យ​ប្រកួត ។ ដោយឡែក កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ជាមួយនឹង​កីឡា​ចំនួន ១២​ប្រភេទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ