ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​វ​ណ្ណា វ​ត្តី ក្រោម​ក្រសែភ្នែក​ថៅកែ​ថៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​វ​ណ្ណា វ​ត្ដី ដោយ​បាត់​មុខ​ពី​ពិភព​សិល្បៈ​យូរ ដូច្នេះ​ហើយ​ប្រឹង​សាង​ស្នាដៃ​ឱ្យ​លេចធ្លោ ។ ទើបតែ​វិល​ចូល​ប្រឡូក​អាជីព​សិល្បៈ​ជា​ថ្មី​កញ្ញា​វ​ណ្ណា វ​ត្ដី ទទួល​បាន​ឱកាស​សម្ដែង​ភាពយន្ដ​ជា​បន្ដបន្ទាប់ ព្រមទាំង

រាជធានី​ភ្នំពេញ ៖ កញ្ញា​វ​ណ្ណា វ​ត្ដី ដោយ​បាត់​មុខ​ពី​ពិភព​សិល្បៈ​យូរ ដូច្នេះ​ហើយ​ប្រឹង​សាង​ស្នាដៃ​ឱ្យ​លេចធ្លោ ។ ទើបតែ​វិល​ចូល​ប្រឡូក​អាជីព​សិល្បៈ​ជា​ថ្មី​កញ្ញា​វ​ណ្ណា វ​ត្ដី ទទួល​បាន​ឱកាស​សម្ដែង​ភាពយន្ដ​ជា​បន្ដបន្ទាប់ ព្រមទាំង​ក្លាយជា​តារាចម្រៀង​នៅ​ផលិតកម្ម​BM​ផង ។

កញ្ញា​វ​ណ្ណា វ​ត្ដី បោះ​ជំហាន​ចូល​ប្រឡូក​អាជីព​សិល្បៈ​តាំងពី​អំឡុង​ឆ្នាំ​២០០៩ ដោយ​មហាជន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​ភាពយន្ដ​មួយ​ចំនួន ។ ខណៈ​កេរ្ដិ៍ឈ្មោះ​កំពុង​តែ​ស្ទុះ​ឡើង​ស្រាប់តែ​នាង​ដកថយ​មួយ​រយៈពេល​វែង ។ នាង​ទើបតែ​វិល​មក​វិញ​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ខណៈ​កំពុង​តែ​លេចមុខ​ទាំង​ការ​សម្ដែង​ភាពយន្ដ និង​ច្រៀង​នៅ​ផលិតកម្ម​BN ស្រាប់តែ​មាន​ដំណឹង​ថា កញ្ញា​វ​ណ្ណា វ​ត្ដី បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ថៅកែ​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ថៃ ។

ប្រវត្ដិ​របស់​កញ្ញា​វ​ណ្ណា វ​ត្ដី គឺ​បាន​ចូលរួម​សម្ដែង​ភាពយន្ដ​ជិត​១០​រឿង​មក​ហើយ ។ ចំពោះ​ការ​បាត់​មុខ​មួយ​រយៈ​ដោយសារ​តែ​ស្រី​ស្អាត​រូប​នេះ​ជាប់រវល់​ពង្រឹង​មុខ​ជំនួញ ។ វិល​ត្រឡប់​ចូល​ប្រឡូក​អាជីព​សិល្បៈ​ជា​ថ្មី​វិញ​នេះ វ​ត្ដី​តាំងចិត្ដ​មិន​ឃ្លាត​ឆ្លា​យ​ទៀត​ទេ ដ្បិត​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​ថត​ភាពយន្ដ​ជា​ហូរហែ និង​ចេញ​បទ​ចម្រៀង​ថ្មី​នៅ​ផលិតកម្ម​BN ជា​បន្ដបន្ទាប់ ។
ស្រី​ស្អាត​វ​ណ្ណា វ​ត្ដី និយាយ​ថា «​ខ្ញុំ​រំពឹង​ថា នឹង​ដណ្ដើម​បាន​ភាព​លេចធ្លោ​នៅ​ក្នុង​ពិភព​សិល្បៈ​ទាំង​ផ្នែក​សម្ដែង និង​ចម្រៀង​» ។

ចំពោះ​ថៅកែ​ខុន​ដូ​ជនជាតិ​ថៃ នៅ​ខាងក្រោយ​វត្ដ​សន្សំ​កុសល នៃ​រាជធានី​ភ្នំពេញ​នោះ កញ្ញា​វ​ណ្ណា វ​ត្ដី និយាយ​ថា «​ទំនាក់ទំនង​រវាង​នាង​ខ្ញុំ​ជាមួយ​ថៅកែ​ថៃ​នោះ​មិន​ទាន់​ក្លាយជា​ដៃគូ​ស្នេហា​ពិតប្រាកដ​ទេ គឺ​ពុំ​ស្ថិត​ក្នុង​ដំណាក់កាល​ពិចារណា​សំណើ​ស្នេហ៍​» ៕