ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឮក៏ខ្ពើម​រអើមដែរ តែបែរជួយឱ្យ​មានសុខភាពល្អទៅវិញ​?

6 ឆ្នាំ មុន

តាម​ប្រភព​ពី​Metro​ឱ្យ​ដឹង​ថា ការ​ឆ្កឹះ​អាចម៍ច្រមុះ យ​កម​កលិត​ជា​ទ​ង្វើ​មួយ ដែល​អាច​ជួយ​ដល់​សុខភាព​រាង​កាយ​។ យោង​តាម​ការ​សិក្សា​មួយ ដែល​បាន​ធ្វើ​កន្លង​មក​ថា នៅ​ក្នុង​អាចម៍ច្រមុះ​មាន​ផ្ទុក​ទៅ​ដោយ​បាក់តេរី ដែល​អាច​ជួយ​ការពារ​ធ្មេញ​របស់​យើង​។

តាម​ប្រភព​ពី​Metro​ឱ្យ​ដឹង​ថា ការ​ឆ្កឹះ​អាចម៍ច្រមុះ យ​កម​កលិត​ជា​ទ​ង្វើ​មួយ ដែល​អាច​ជួយ​ដល់​សុខភាព​រាង​កាយ​។ យោង​តាម​ការ​សិក្សា​មួយ ដែល​បាន​ធ្វើ​កន្លង​មក​ថា នៅ​ក្នុង​អាចម៍ច្រមុះ​មាន​ផ្ទុក​ទៅ​ដោយ​បាក់តេរី ដែល​អាច​ជួយ​ការពារ​ធ្មេញ​របស់​យើង​។ទោះ​បីជា​យ៉ាងណា​ក៏​ដោយ ការ​ឆ្កឹះ​អាចម៍ច្រមុះ​អាច​បង្ក​ឱ្យ​មាន​កត្តា​គ្រោះថ្នាក់​មួយ​ចំនួន ដូច​ជា​ការ​រលាក​ប្រហោង​ឆ្អឹង​នៅ​ក្នុង​មុខ និង​អាច​បង្ក​ជា​ឈាម​ច្រមុះ​។

តែបើ​តាម​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​ជំនួយ​មក​ពី​ដេ​ប៉ា​តេ​ម៉​ង់​វិស្វកម្ម​ជីវសាស្ត្រ​នៅ MIT លោក Katharina Ribbeck បាន​ឲ្យ​ដឹង​ថា អាចម៍ច្រមុះ​អាច​ការពារ​រាង​កាយ​ពី​ការ​បង្ក​រោគ​។ ជាង​នេះ​ទៅ​ទៀត គេ​ក៏​មាន​អំណះអំណាង​មួយ​ចំនួន​បង្ហាញ​ថា វា​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​ផ្លូវដង្ហើម និង​ជំងឺ​ដំបៅ​ក្រពះ​ទៀត​ផង​។ បន្ថែម​ពីលើ​គុណប្រយោជន៍​ខាងលើ​របស់​អាចម៍ច្រមុះ លោក​វេជ្ជ​បណ្ឌិត​ឯកទេស​ខាង​ផ្លូវដង្ហើម Friedrich Bischinger មាន​ប្រសាសន៍​ថា អ្នក​ដែ​លលិត​អាចម៍ច្រមុះ​មើលទៅ ហាក់បីដូចជា​មាន​សុខភាព​ល្អ​និង​សប្បាយចិត្ត​ជាង​អ្នក​ដែល​មិន​យក​អាចម៍ច្រមុះ​ម​កលិត​។

លោក​និយាយ​ថា «​ការ​ទទួលទាន​អាចម៍ច្រមុះ គឺជា​វិធី​មួយ​ដ៏​ល្អ សម្រាប់​ការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាង​កាយ ។ នៅ​ក្នុង​ច្រមុះ​មាន​ស្រទាប់​ការពារ​ប្រឆាំង​នឹង​បាក់តេរី ដែល​នៅ​ពេល​យើង​ទទួលទាន​អាចម៍ច្រមុះ វា​នឹង​អាច​ទៅ​ជួយ​ដល់​ពោះវៀន​ថែម​ទៀត
ផង​» ។