ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​១រូប​ទទួល​បាន​រង្វាន់ ១០០​លាន​ដុល្លារ​ពី​លោក Jeff Bezos

1 ឆ្នាំ មុន

អាមេរិក ៖ តារាចម្រៀង​ស្រុក​ស្រែក និង​ជា​សប្បុរសជន​អា​មេ​រិ​ក​គឺ​លោកស្រី Dolly Parton ទទួល​បាន​

អាមេរិក ៖ តារាចម្រៀង​ស្រុក​ស្រែ និង​ជា​សប្បុរសជន​អា​មេ​រិ​ក​ គឺ​លោកស្រី Dolly Parton ទទួល​បាន​ប្រាក់​រង្វាន់ ១០០​លាន​ដុល្លារ​ពី​លោក Jeff Bezos​។

លោក Jeff Bezos ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Amazon បាន​ប្រកាស​ពី​ការ​ផ្តល់​ប្រាក់​រង្វាន់​នេះ​ជាមួយនឹង​ដៃគូ​របស់​លោក​ឈ្មោះ Lauren Sanchez​។

លោកស្រី Sanchez បាន​ចាត់​ទុក​តារាចម្រៀង​អា​មេ​រិ​ក Dolly Parton រូប​នេះ​ថា​ជា​ស្ត្រី​ដែល​បាន​ផ្តល់ និង​ដឹកនាំ​ដោយ​បេះដូង និង​ក្តី​មេត្តា​ក្នុង​គ្រប់​ផ្នែក​នៃ​ការងារ​របស់​គាត់​។

រង្វាន់ ១០០​លាន​ដុល្លារ​នោះ​ត្រូវ​បាន​ផ្តល់​តាម​រយៈ​កម្មវិធី​ពានរង្វាន់ Bezos Courage & Civility ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទទួលស្គាល់​មេដឹកនាំ​ណា​ដែល​ស្វែងរក​ដំណោះស្រាយ​ដោយ​ភាព​ក្លាហាន និង​គួរ​ឱ្យ​គោរព​។

សូម​បញ្ជាក់​ថា ពានរង្វាន់ Bezos Courage & Civility ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ ២០០១ ដោយ​រង្វាន់​បាន​ទៅ​លើ​សកម្មជន​ឈ្មោះ Van Jones និង​មេ​ចុងភៅ និង​ជាស​ប្បរ​សជន Jose Andres ដែល​បាន​បង្កើត​កម្មវិធី​ផ្ទះបាយ​ពិភពលោក (World Central Kitchen) ដែល​កម្មវិធី​នេះ​បាន​ផ្តល់​អាហារ​ដល់​តំបន់​រង​គ្រោះ​មហន្តរាយ​នៅ​ជុំវិញ​ពិភពលោក​។

លោកស្រី Dolly Parton ជា​តារាចម្រៀង អ្នកនិពន្ធ តារា​សម្បែង អ្នកជំនួញ និង​ជា​សប្បុរសជន​ដ៏​ល្បីឈ្មោះ ដែល​ត្រូវ​បាន​ដាក់​ប​ញ្ជូ​ល​នៅ​ក្នុង​សារៈមន្ទីរ Rock & Roll Hall of Fame កាលពី​ដើមខែ​វិ​ច្ឆិកា​នេះ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ