ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​សម្តេច​តេ​ជោ​ គឺ​មាន​ការ​អភិវឌ្ឍន៍ប្រទេស​​ឱ្យ​រីកចម្រើន ​និង​កាត់​​បន្ថយ​​ភាព​​ក្រីក្រ

6 ឆ្នាំ មុន

ខេត្តព្រះវិហារ​ ៖ ថ្លែង​ចេញ​ខេត្តព្រះវិហារ លោក​ហ៊ុន ម៉ា​ណែ​ត តំណាង​​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បម្រើ​ប្រជាពលរដ្ឋ ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​

ខេត្តព្រះវិហារ​ ៖ ថ្លែង​ចេញ​ខេត្តព្រះវិហារ លោក​ហ៊ុន ម៉ា​ណែ​ត តំណាង​​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បម្រើ​ប្រជាពលរដ្ឋ ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​សុខ​សន្ដិភាព ភាព​សប្បាយ​រីករាយ និង​មានឱកាស​ចូលរួម​អភិវឌ្ឍ​ប្រទេស ឆ្ពោះទៅ​កាន់ ការ​អភិវឌ្ឍន៍ រីក​ចម្រើន កាន់​បន្ថយ​ភាព​ក្រីក្រ​។

ថ្លែង​បែប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​មេសា ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ ព្រះ​វិហារ និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​សុវណ្ណ​គី​រី ​​ក្នុងភូមិ​ឆែប​លិច ឃុំ​ឆែប ស្រុក​ឆែប ខេត្តព្រះវិហារ​ ។ លោកហ៊ុន ម៉ា​ណែ​ត បាន​ឡើងជា​សំណួរ​ទៅ​កាន់​ពលរដ្ឋ​ថា តើ​ការ​កសាង​សមិទ្ធផល​នានា មក​ដល់​ពេល​នេះ កើតឡើង​ដោយសារ​អ្វី? អ្វី​ៗ​ទាំង​អស់នេះ កើតឡើង​ដោយសារ​ប្រទេស ជាតិ​ទទួល​បាន​សុខ​សន្តិភាព ជាក់ស្តែង​ខេត្តព្រះវិហារ​ធ្លាប់​ជាទី​កន្លែង​វាយ​ប្រយុទ្ធ​គ្នា ប៉ុន្តែ​ពេល​ទទួល​បាន​សុខ​សន្តិភាព នៅ​រយៈពេល​ចុង​ក្រោយ​នេះ​។

លោក​បន្ថែម​ថា ព្រះពុទ្ធ​សាសនា​បាន​ដើរតួ​នាទី​សំខាន់​ណាស់ សម្រាប់​ការ​រស់នៅ​របស់​មនុស្ស ហើយ​សាសនា​បាន​អប់រំ​ចិត្ត និង​និស្ស័យ​មនុស្ស ឲ្យ​ជឿ​លើ​បុណ្យ​បាប ធ្វើអំពើ​ល្អ បង្រៀន​អប់រំ​សីលធម៌  គុណធម៌ ពិសេស​សាសនា​បាន​បង្រៀន​មនុស្ស ដឹងគុណ ការ​ទទួលយក​ការ​ពិត ព្រោះ​ស្គាល់​ដឹងគុណ ការ​ទទួលយក​ការ​ពិត​នេះ គឺជា​គុណធម៌​របស់​មនុស្ស​។

លោកហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ជីវិត​របស់​ប្រជាពលរដ្ឋ និង​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល គឺ​ពឹងផ្អែក​លើ​ព្រះពុទ្ធ​សាសនា គឺ​ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ មិន​ដើរ​ភូត​កុហក មិន​ដើរ​សន្យា​ចោល​ជាមួយ ប្រជាពលរដ្ឋ​ធ្វើ​ច្រើន បាន​បុណ្យ​ច្រើន ធ្វើ​ឲ្យ​មនុស្ស​ស្គាល់​បុណ្យ​ស្គាល់​បាប និង​ជៀសវាង​អំពើ​អបាយមុខ​ផ្សេង​ៗ ហើយ​សាសនា​ពិតជា​បាន​ចូលរួម​អភិវឌ្ឍ​សង្គម ឲ្យ​មានការ​រីក​ចម្រើន​។