ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បក្ស​សង្គ្រោះ​ជាតិ​ស្វែងរក​20​ម៉ឺន​ដុល្លារ​ចំណាយពេល​បោះ​ឆ្នោត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចំណាយ​ថវិការ​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​ទៅ​លើ​អ្នក​សង្កេតការណ៍​ក្នុង​ការ​ចុះ​សង្កេតការណ៍​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ខាង មុខ​នេះ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

យោង​តាម​វី​ឌី​អូ​ឃ្លី​ប​មួយ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​លោក កឹ​ម សុខា បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​ខ្លួន​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៧ នា​សហរដ្ឋអាមេរិក​បញ្ជាក់​ថា «​យើង​បាន​កំណត់​ថា ជូន​តែ​ថ្លៃ​សាំង​ពេល​គាត់​ជិះ​ម៉ូតូ​មក និង​ថ្លៃ​បាយ​ដើម្បី​កុំ​ឲ្យ​គាត់​ចេញពី​កន្លែង ព្រោះ​ខាត​ដោយ​ថា ពេល​យើង​កំពុង​ហូប​បាយ​គេ​មក​បោះ​ឆ្នោ​យ​សម្រុក ។ អ​ញ្ចឹ​ង​ហើយ​ជូន​គាត់​ជា​មធ្យម​មួយ​នាក់​៥​ដុល្លារ​ដោយ​ក្នុង​កា​រិ​យាយ​ល័យ​មាន​ពី​នាក់​នោះ​១០​ដុល្លារ ។ ខ្ញុំ​គិត​រួច​ហើយ​ថា សរុប​ទាំងអស់​ប្រហែល​ជាង​២០​ម៉ឺន​ដុល្លារ​សម្រាប់​អ្នក​សង្កេតការណ៍​» ៕