ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បួង​ទៅ​បេះ​ផ្លែ​​ស្វាយ​ប៉ុន​ប៉ង​​រំលោភ​តែ​មិន​បាន​សម្រេច

15 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ នគរ​បាល​ស្រុក​សេ​សាន ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​​​​​ពី​បទ​​​​ប៉ុន​ប៉ង​​ចាប់​រំលោភ​សេព​សន្ថវៈ​លើ​កុមារី​អាយុ​​៧​ឆ្នាំ​ តែ​មិន​បាន​សម្រេច ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៧ មីនា ​ហើយ​​ជន​សង្ស័យ​ត្រូវ​​កម្លាំង​​​អធិ​ការ​​ដ្ឋាន​ស្រុក​សេសាន ចាប់​​ឃាត់​ខ្លួន​នៅ​ម៉ោង​​៧​យប់​ក្នុង​ថ្ងៃ​ដដែល​ លុះ​​ដល់​​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៨ មីនា ​​ក៏​បាន​​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​ចាត់​ការ​បន្ត ។

​ជន​សង្ស័យ​​ដែល​ត្រូវ​សមត្ថ​កិច្ច​​ចាប់ឃាត់​ខ្លួន​​ពី​បទ​ប៉ុន​ប៉ង​​ចាប់​រំលោភ​​សេព​សន្ថវៈ​នេះ ​ឈ្មោះ​បុត្រ ញ៉ុត​ អាយុ​១៧​ឆ្នាំ ជា​កសិ​ករ​រស់​នៅ​ក្នុង​ភូមិ​សេសាន ឃុំ​កំឆុន ​ស្រុក​សេសាន ​រីឯ​ក្មេង​ស្រី​រងគ្រោះ​​ទើប​មាន​អាយុ​៧​ឆ្នាំ ប៉ុណ្ណោះ ។
នៅ​​មុខ​សមត្ថ​កិច្ច​ការិយា​ល័យ​​ប្រឆាំង​​ការ​ជួញ​ដូរ និង​​ការ​​ពារ​អនីតិ​ជន​ឈ្មោះ​បុត្រ ញ៉ុត បាន​សារ​ភាព​​ថា នៅ​មុន​ពេល​កើត​ហេតុ​ខ្លួន និង​មិត្ត​​ភក្តិ​​​៤​នាក់​​ទៀត​បាន​ទៅ​​​បេះ​ផ្លែ​ស្វាយ​ក្បែរ​អូរ​ខ្លី​ចំងាយ​​ពី​ភូមិ​ជាង​២០០​​ម៉ែត្រ ​ពេល​នោះ​ក្មេង​ស្រី​រង​គ្រោះ​​ក៏​បាន​ទៅ​ជា​មួយ​​ដែរ ។ ក្រោយ​ពី​​បេះ​ផ្លែ​​ស្វាយ​​យក​​មក​ហូប​ហើយ​​ខ្លួន​បាន​ទៅ​លាង​ដៃ​នៅ​​ទឹក​អូរ​តែ​ពីរ​នាក់​ក្មេង​ស្រី​ ឯ​មិត្ត​ភក្តិ​​របស់​ខ្លួន​នៅ​ក្រោម​ដើម​ស្វាយ​ ដោយ​មិន​បាន​ដឹង​ថា ​រូប​ខ្លួន​ប៉ុ​ន​ប៉ង​ចាប់​រំលោភ​ក្មេង​​​​ស្រី​នេះ​ឡើយ។ ​ជន​​នេះ​បាន​​បន្ត​ទៀត​ថា បន្ទាប់​​ពី​​ល្បួង​ក្មេង​ស្រី​រង​គ្រោះ​ទៅ​មាត់​អូរ​ហើយ​នោះ​ខ្លួន​បាន​ចាប់​រំលោភ តែ​មិន​​ទាន់​បាន​សម្រេច​​​ទេ ដោយ​សារ​​​​ឪពុក​​ក្មេង​ស្រី​​​រូប​នោះ​មក​ទាន់​ខ្លួន​ក៏​បាន​លើក​ខោ​ឡើង​រត់​គេច​ខ្លួន​ទៅ​ផ្ទះ។ លុះ​ដល់​វេលា​ម៉ោង​៧​យប់ ខ្លួន​​ត្រូវ​បាន​នគរ​បាល​ស្រុក​ចុះ​មក​ឃាត់​ខ្លួន​តាម​បណ្តឹង​របស់​ឪពុក​ក្មេង​ស្រី​រង​គ្រោះ។

​លោក​យ៉ន ឌីន ស្នង​ការ​រង​ទទួល​បន្ទុក​ការិយា​ល័យ​​នគរ​បាល​កណ្តាល​យុត្តិ​ធម៌​បាន​ឱ្យ​ដឹង​ថា ចំពោះ​​នីតិ​វិធី​របស់​យើង​ជា​ជំហាន​ដំបូង​គឺ​ត្រូវ​ឱ្យ​ពេទ្យ​ពិនិត្យ​​ធ្វើ​កោសល្យ​វិច័យ​​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​ រួច​​ហើយ​នឹង​បញ្ជូន​​សំណុំ​រឿង​​​នេះ​ទៅ​ស្ថាប័ន​​តុលា​ការ​​ចាត់​ការ​បន្ត ។ លោក​ម៉ុត អ៊ីត អាយុ​៣៩​ឆ្នាំ ជា​កសិ​ករ និង​ត្រូវ​​ជា​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ថា ​​លោក​​ចង់​ឱ្យ​​ច្បាប់​ដាក់​ទោស​ជន​សង្ស័យ​រូប​នេះ​ឱ្យ​​ស័ក្តិ​សម​នឹង​ទង្វើ​លាមក​របស់​គេ និង​​ទាម​ទារ​សំណង​​​ជំងឺ​ចិត្ត​ចំនួន​៨​លាន​រៀល ​ព្រោះ​គេ​បាន​​​ប្រព្រឹត្ត​​អំពើ​មិន​ល្អ​​លើ​កូន​​ស្រី​របស់​​លោក​ដែល ទើប​មាន​អាយុ​៧​ឆ្នាំ ៕