បើក​លក់​ភ្លាម លក់​បាន​10​គ្រឿង​ភ្លែត​…


រថយន្ត​ជំនាន់​ថ្មី Mazda CX-5 ឆ្នាំ​2018 ត្រូវ​បាន​នាំ​ចូល​ផ្តាច់មុខ និង​ដាក់​សម្ពោធ​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន HGB Group Co., Ltd. នៅ​កន្លែង​ដាក់​តាំង​បង្ហាញ​រថយន្ត​របស់ Mazda សាខា​ពោធិ៍​ចិន​តុង​នៅ​លើ​មហាវិថី​សហព័ន្ធ​រុ​ស្សី ដែល​មានការ​ចូលរួម​ពី​គណៈ​គ្រប់គ្រង​កិត្តិយស​របស់ HGB Group ក្នុង​និង​ក្រៅប្រទេស និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់ រួម​ទាំង​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ជា​ច្រើន​។ ហើយ​បន្ទាប់​ពី​ពិធី​សម្ពោធ​រថយន្ត​ជំនាន់​ថ្មី Mazda CX-5 ឆ្នាំ​2018 នេះ​ភ្លាម អតិថិជន​បាន​បញ្ជា​ទិញ​អស់ 10 គ្រឿង​ភ្លែត​តែ​ម្តង​។

នៅ​ក្នុង​ពិធី​សម្ពោធ​ដ៏​អស្ចារ្យ​នេះ លោក Graeme Newport អគ្គនាយករង នៃ HGB Group បាន​មាន​ប្រសាសន៍​ថា «​លោក​ពិតជា​រីករាយ ដែល HBG Group មានឱកាស​បាន​នាំ​មក​នូវ​រថយន្ត​ប្រណិត ដែល​ជា​ផលិតផល​របស់​ប្រទេស​ជប៉ុន ជា​ប្រភេទ​រថយន្ត​មានគុណ​ភាព​ខ្ពស់ និង​មាន​កេ​រិ៍្ត​ឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក​ជា​យូរ​មក​ហើយ និង​បំពាក់​ដោយ​បច្ចេកវិទ្យា Sky Activ ផ្តល់​នូវ​ថាមពល​ខ្លាំង សន្សំ​សំចៃ​ប្រេង និង​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល​ជូន​ដល់​លោក​អ្នកជា​អតិថិជន​កម្ពុជា ងាយស្រួល​ប្រើប្រាស់​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព​»​។

ជាមួយ​គ្នា​នេះ លោកស្រី អ៊ុ​ន កញ្ញា ប្រធាន​គ្រប់គ្រង​ទូទៅ របស់​ក្រុមហ៊ុន HGB Auto Co., Ltd. ក៏​បាន​មាន​ប្រសាសន៍​ថា «Mazda CX-5 ស៊េរី​ថ្មី ឆ្នាំ​2018 ដែល​ទើបនឹង​ផ្លាស់​ប្តូរ​រូបរាង​កាន់តែ​ទាន់សម័យ រួម​ជាមួយ​ការ​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​ជា​ច្រើន​ដូច​ជា G-Victoring Control ដែល​ផ្តល់​នូវ​លំនឹង​ក្នុង​ការ​បើកបរ និង​កាត់​បន្ថយ​ពុល​ឡាន និង​លក្ខណៈ​ពិសេស​ផ្សេង​ៗ​ទៀត ដែល​រចនា​ឡើង​ដោយ​ភាព​ឥត​ខ្ចោះ​ផ្តល់​នូវ​ភាព​សប្បាយ​រីករាយ ទាន់សម័យ និង​កាន់តែ​មាន​សុវត្ថិភាព​ក្នុង​ការ​បើកបរ​»​។

ពិធី​សម្ពោធ​នេះ ត្រូវ​បាន​បញ្ចប់​ដោយ​ការ​គាំទ្រ​យ៉ាង​មុតមាំ​ពី​អតិថិជន ដែល​ធ្លាប់​មានបទពិសោធន៍​ប្រើប្រាស់​រថយន្ត Mazda ពី​មុន​មក និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ដែល​បាន​ចូលរួម​កម្មវិធី​នេះ ហើយ​ក៏​នៅ​តែ​បន្ត​ទទួលយក​បទ​ពិសោធន៍​ថ្មី​របស់​រថយន្ត​ស៊េរី​ថ្មី Mazda CX-5 ឆ្នាំ​2018 ដែល​ផ្តល់​ជូន​នូវ​សេវាកម្ម​លក់​យ៉ាង​ល្អ​ប្រសើរ​អស់​រយៈពេល​4​ឆ្នាំ​មក​ហើយ​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ