ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ភ្នែក​បើកភ្នែក​តែ​មួយ​ភ្លែត​ត្រូវ​ឆេះ​ហ្មត់

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ នៅ​វេលា​ម៉ោង​៩​និង​២០​នាទី ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៧ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​មួយ​កើតឡើង

ខេត្តកំពង់ធំ ៖  នៅ​វេលា​ម៉ោង​៩​និង​២០​នាទី ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៧ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​មួយ​កើតឡើង​នៅ​ចំនុច​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​ជាប់​នឹង​មូលដ្ឋាន​អធិការ​ស្រុក​ស្ទោង​ហើយ​អត់​មាន​យក​ឡានទឹក​ទៅ​ជួយ​ប្រជា​ពលរ​ដ្ធ​សោះ​ត្រូវ​បាន​ប្រជា​ពលរ​ដ្ធ​យក​គោរ​យន្ត​កន្ត្រៃ​មក​ដឹក​ទឹក​ពន្លត់​ដោយ​ខ្លួនឯង ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មូលហេតុ​ឆេះ​ផ្ទះ​គឺ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ភ្លើងចង្ក្រាន​ក្រោយ​ពេល​ដាំ​ដុត​រួច​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​១​ខ្នង​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ​ឈើ​ប្រក់​ស័​ង្គ​សី ជញ្ជាំង​ក្តា ក្រាល​ក្តា​កកោះ ឆេះ​អស់ទាំង​ស្រុង ។

ម្ចាស់ផ្ទះ​ឈ្មោះ ខន ផ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ប្រពន្ធ​ឈ្មោះ ខន សុក ណា​ក់ អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ មានកូន​ចំនួន​៤​នាក់​ក្នុង​បន្ទុកគ្រួសារ ប្រុស​២​នាក់ ស្រី​២​នាក់ ។ សម្ភារ​ខូចខាត​មាន​ទី​១-​ស្រូវ​ចំនួន​២.០០០​គីឡូក្រាម​, ទី​២-​អង្ករ​១០០​គីឡូ​, ទី​៣-​លុយ​ខ្មែរ​១.២០០.០០០​រៀល​, ទី​៤-​ខ្សែដៃ​ប្លា​ទី​ន​១​ខ្សែ​តំលៃ​៨០០.០០០​រៀល​, ទី​៥-​ទូ​ដាក់​ខោអាវ​១ តំលៃ​២០០.០០០​រៀល​, ទី​៦-​តុ​ហូប​បាយ​១​តំលៃ​៨០០.០០០​រៀល​, ទី​៧-​គ្រែ​ដេក​១​តំលៃ​៨០០.០០០​រៀល​, ទី​៨-​កង់​មួយ​គ្រឿង និង​សម្ភារ​នៅ​លើ​ផ្ទះ​ទាំងអស់ ។ ក្រោយ​កើតហេតុ​ទើប​សមត្ថកិច្ច​ចុះ​ធ្វើ​កំណត់ហេតុ ៕