ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គំនុំ​អ្វីម៉្លេះទេ! ​បាន​ធាក់​នាងធ្លាក់​ពី​កាំជណ្តើរ

6 ឆ្នាំ មុន

AP ​ពី​ទីក្រុង​ប៊ែ​រ​ឡាំង​ កាលពី​ថ្ងៃ​២៦ មេ​សា ២០១៧​ផ្សាយ​ថា បុរស​ម្នាក់​ឈ្មោះ​ Swetoslaw.S ជា​ជនភៀសខ្លួន​ប៊ុល​ហ្គា​រី អាច​ជាប់គុក​រយៈពេល​១០​ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ថា

AP ​ពី​ទីក្រុង​ប៊ែ​រ​ឡាំង​ កាលពី​ថ្ងៃ​២៦ មេ​សា ២០១៧​ផ្សាយ​ថា បុរស​ម្នាក់​ឈ្មោះ​ Swetoslaw.S ជា​ជនភៀសខ្លួន​ប៊ុល​ហ្គា​រី អាច​ជាប់គុក​រយៈពេល​១០​ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ថា មាន​កំហុស​យក​ជើង​ធាក់​ស្ត្រី​ម្នាក់​ឱ្យ​រមៀល​ធ្លាក់​ពីលើ​ជណ្តើរ ។

ប៉ូលិស​អា​ល្លឺ​ម៉​ង់​បញ្ជាក់​ថា ជនល្មើស​បាន​បង្កហេតុ​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ក្នុង​ក្រុង​ប៊ែ​រ​ឡាំង កាលពី​ខែតុលា ២០១៦ ។ តាម​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ឱ្យ​ឃើញ ​Swetoslaw.S​ រួម​ជាមួយ​មិត្តភក្តិ​៣​នាក់​ដើរ​តាម​នារី​អាយុ​២៦​ឆ្នាំ​ម្នាក់ ក្រោយមក​បាន​យក​ជើង​ធាក់​នាង​ពី​ខាងក្រោយ​ បណ្តាល​ឱ្យ​ធ្លាក់​ពី​កាំជណ្តើរ ។

តាម​ការ​ត្រួតពិនិត្យ​របស់​គ្រូពេទ្យ​ឃើញ​ថា នារី​នោះ​រង​របួស​បាក់ដៃ​ស្តាំ និង​ជាំ​ជា​ច្រើន​កន្លែង ។

ក្រោយ​ពេល​កើតហេតុ​ Swetoslaw.S​ បាន​ឆ្លង​ដែន​ទៅ​រស់នៅ​ជាមួយ​បងប្អូន​នៅ​ទីក្រុង​នី​ស ភាគ​ខាងត្បូង​ប្រទេស​បារាំង ប៉ុន្តែ​គេ​ត្រឡប់​ទៅ​អា​ល្លឺ​ម៉​ង់​វិញ​មុន​ពេល​បុណ្យ​គ្រី​ស្មាស ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅ​ស្ថានីយ​រថយន្តក្រុង​ក្នុង​ក្រុង​ប៊ែ​រ​ឡាំង ។

កាសែត​«The Guardian»​របស់​អង់គ្លេស​ផ្សាយ​ថា លោក​ Swetoslaw.S​ ជា​អ្នកស្រុក​នៅ​ក្រុង​វ៉ា​ណា ប្រទេស​ប៊ុល​ហ្គា​រី រៀប​ការ​មានកូន​៣​នាក់ ធ្លាប់​មាន​ប្រវត្តិ​បង្ក​ឧក្រិដ្ឋកម្ម​លួច​ទ្រព្យ និង​ជា​ជន​អន្ធពាល ធ្លាប់​បម្រើ​ការ​នៅ​ភោជនីយដ្ឋាន និង​ការងារ​សំណង់​នៅ​ក្រុង​ប៊ែ​រ​ឡាំង ។

ចំពោះ​ហេតុការណ៍​ដែល​កើតឡើង ធ្វើ​ឱ្យ​មានការ​រិះគន់​តាម​ប្រព័ន្ធ​អន​ឡាញ​ថា អា​ល្លឺ​ម៉​ង់​ជា​ប្រទេស​មាន​សុវត្ថិភាព​តិចតួច ចាប់តាំងពី​អនុញ្ញាត​ឱ្យ​ជន​ចំណាកស្រុក និង​ជនភៀសខ្លួន​ប្រហែល​១​លាន​នាក់ ចូល​ក្នុង​ប្រទេស​នៅ​ឆ្នាំ​២០១៥ ៕