ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ…! លោក​ត្រាំ​ស្រែក​ថ្ងូរ​ហើយ

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ពី Metro ឱ្យ​ដឹង​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ (Donald Trump) មាន​អារម្មណ៍​នឹក​ការ​បើករថយន្ត​ទំនើប​ដោយ​ខ្លួនឯង ។ ហើយ​លោក​ធ្លាប់តែ​គិត​ថា ជីវិត​ជា​ប្រធានាធិបតី​អា​មេ​រិ​ក មាន​ភាព​ងាយស្រួល​ជាង​ ជីវិត​ជា​អ្នក​ជំនួញ ប៉ុន្តែ​អ្វីៗ​បែរជាមិនដូចការគិតរបស់លោកទៅវិញ ។

នៅ​ពេល​សម្ភាសន៍​ជាមួយ​អ្នក​ព័ត៌មាន Reuters បាន​និយាយ​ពី​ចំណាប់អារម្មណ៍​ការ​កាន់​តំណែង​បាន​១០០​ថ្ងៃ ប្រធានាធិបតី Trump បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​ស្រឡាញ់​ចូល​ចិត្ត​ជីវិត​ខ្ញុំ​ពី​មុន ។ ឥលូវ​នេះ ខ្ញុំ​មានការ​ងារ​ជា​ច្រើន​ត្រូវធ្វើ មិន​ដូច​កាលពីមុន​ឡើយ ។ ខ្ញុំ​ធ្លាប់តែ​គិត​ថា វា​មាន​ភាព​ងាយស្រួល​ជាង​កាលពីមុន​» ។

គួរ​បញ្ជាក់​ថា លោក​ត្រាំ (Trump) បាន​ឡើង​កាន់​តំណែង​បាន​ជាង​៥​ខែ​មក​ហើយ បន្ទាប់​ពី​យកឈ្នះ​លើ​លោកស្រី​ហ៊ី​ល​ឡា​រី Hillary Clinton ។

លោក​បន្ត​ថា «​អ្នក​ពិតជា​ត្រូវ​នៅ​ក្នុង​ស្រោម​បិទ​ជិត ព្រោះ​អ្នកមាន​ការពារ​រហូត​ដល់​ថ្នាក់​ទៅ​ណា​មិនកើត ។ ខ្ញុំ​ចូល​ចិត្ត​បើករថយន្ត​តែ​ពេល​នេះ ខ្ញុំ​មិន​អាច​បើក​ដោយ​ខ្លួនឯង​បាន​ទៀត​» ។ ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​បង្ហើប​ថា លោក​ជា​និច្ច​ជា​កាល តែងតែ​ងាក​ទៅ​រក​មិត្តភក្តិ និង​មិត្ត​រួម​ជំនួញ​របស់​លោក សម្រាប់​ការ​សុំ​ជា​មតិយោបល់ ។