ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ចក្រ នឹង​ជួប រឿង សោ​ភ័​ណ្ឌ ម្តងទៀត ដើម្បី​ជម្រះបញ្ជី​ចាស់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿង សោ​ភ័​ណ្ឌ នឹង​អាច​ប៉ះ ក្រុង​ចក្រ ម្ដងទៀត ដើម្បី​ជម្រះ​មន្ទិល បន្ទាប់​ពី​ប៉ះ​គ្នា​

រាជធានី​ភ្នំពេញ ៖ រឿង សោ​ភ័​ណ្ឌ នឹង​អាច​ប៉ះ ក្រុង​ចក្រ ម្ដងទៀត ដើម្បី​ជម្រះ​មន្ទិល បន្ទាប់​ពី​ប៉ះ​គ្នា​កាល​លើក​ទី​១ នៅ​សង្វៀន TVK Fighter របស់​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា​(​ទ​ទក​) កាលពី​ពេល​ថ្មី​ៗ ដោយ​រូបគេ​ឈ្នះ​ទាំង​មិន​សប្បាយចិត្ត ។

សម្រាប់​ជំនួប​របស់​អ្នក​ទាំង​ពីរ​កាលពី​ពេល​កន្លង​ទៅ ត្រូវ​បាន​គេ​មើលឃើញ​ថា បញ្ចប់​ទៅ​ដោយ​ភាព​ចម្រូងចម្រាស ពោល​គឺ​កីឡាករ ថៃ ក្រុង​ចក្រ បាន​ជ្រុល​ថែម​ជង្គង់​ទៅ​លើ​កីឡាករ រឿង សោ​ភ័​ណ្ឌ បន្ទាប់​ពី​កីឡាករ​កម្ពុជា​ដួល​អស់​ជំហរ​។

ការ​ប្រកួត​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ក្រុង​ចក្រ ហាក់​មាន​ចេតនា​ថែម​ទៅ​លើ​កីឡាករ រឿង សោ​ភ័​ណ្ឌ ដោយ​វាយ​ខុស​ពី​លក្ខន្តិកៈ នៃ​ការ​ប្រកួត ហើយ​ចៅក្រម​បាន​សម្រេច​ឲ្យ​ខាង​កីឡាករ​ដៃ​ភ្លើង​ជើង​រ​ន្ទះ ជា​អ្នក​ឈ្នះ​តែ​ម្តង​។

ទោះបី​យ៉ាងណា ក្រោយ​ការ​ប្រកួត​នោះ​បញ្ចប់​ទៅ កីឡាករ​ទាំង​ពីរ​គឺ រឿង សោ​ភ័​ណ្ឌ និង​ក្រុង​ចក្រ ហាក់​មិន​អស់ចិត្ត​ដូច​គ្នា ដោយ​ខាង​កីឡាករ​កម្ពុជា​បាន​និយាយ​ថា «​ខ្ញុំ​មិន​ចង់​ឈ្នះ​ដោយសារ​គេ​ថា​ខ្ញុំ​ស៊ី​ឡាក​គេ​ទេ អ៊ីចឹង​ខ្ញុំ​ចង់​ប៉ះ​ម្ដងទៀត​បែប​វ៉ៃ​ហ្គ​ង់​ចេញ​ម្រាម​ចឹ​ង ហើយ​វ៉ៃ​៣​ទឹក​ចឹ​ង​ខ្ញុំ​ស្វាគមន៍​២៤​ម៉ោង​»​។

ឆ្លើយ​តប​នឹង​សម្តី រឿង សោ​ភ័​ណ្ឌ ខាង​ភាគី ថៃ ក៏​បាន​លើក​ឡើង​ដែរ​ថា គេ​ក៏​មិន​អស់ចិត្ត​ជាមួយ​ការ​ប្រកួត​នោះ​ដែរ ហើយ​គេ​បាន​ស្នើ​សុំ​ប៉ះ​គ្នា​ម្ដងទៀត ដើម្បី​ជម្រះ​មន្ទិល​ផង​ដែរ ។ បន្ថែម​លើស​ពី​នេះ ខ្លា​ចាស់​របស់​ថៃ ក្រុង​ចក្រ ក៏​បាន​បន្លុយ​ពាក្យ​ដែរ​ថា «​ខ្ញុំ​ចង់​ប៉ះ រឿង សោ​ភ័​ណ្ឌ ម្ដងទៀត តាម​បែប​អំបោះឆៅ ឬ​បែប​ណា​ក៏​បាន​»​។

ជា​ការ​ជម្រះបញ្ជី​ចាស់​របស់​កីឡាករ​ទាំង​ពីរក៏​ដូច​ជា​ការ​បំពេញ​បំណង​របស់​អ្នកគាំទ្រ​ផង​នោះ
លោក ម៉ុ​ល នី អ្នក​ផ្គូផ្គង​គូប្រកួត​របស់​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា «​គូ​នេះ​នឹង​កើតឡើង​ម្ដងទៀត​នៅ​ខែមករា ព្រោះតែ​ខែធ្នូ​នេះ រឿង សោ​ភ័​ណ្ឌ ជាប់​មាន​ភារកិច្ច​ទៅ​វាយ​នៅ​ក្រៅ​ស្រុក ដូច្នេះ​ជំនួប​ប៉ះ ក្រុង​ចក្រ នឹង​ធ្វើ​ឡើង​នៅ​ខែមករា​វិញ តែ​វាយ​បែប​ហ្គ​ង់​ចេញ​ម្រាម​ដដែល ព្រោះថា​មិន​អាច​ប្រកួត​អំបោះឆៅ​បាន​ទេ »​។ លោក​បន្ត​ថា​«​អា​រឿង​មិន​អាច​វាយ​អំបោះឆៅ​ហ្នឹង ព្រោះ​កីឡាករ​ជម្រើសជាតិ សហព័ន្ធ​គុន​ខ្មែរ គេ​មិន​អនុញ្ញាត​ឲ្យ​វាយ​អំបោះឆៅ​ទេ​»​។

សម្រាប់​ការ​ជំនួប​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា នឹង​ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី​ប៉ុន្មាន​ឡើយ គ្រាន់តែ​អាច​និយាយ​បាន​ថា នៅ​ខែមករា កីឡាករ​ជើង​ចាស់​ទាំង​ពីរ​រូប​នេះ​នឹង​ប៉ះ​គ្នា​នៅ​ស្ថានីយទូរទស្សន៍​ជាតិ ទ​ទក ដដែល ដើម្បី​រក​អ្នក​ឈ្នះ​ដោយ​សមត្ថភាព​ពិតប្រាកដ ហើយ​ក៏​ឱ្យ​ពួក​គេ ក៏​ដូច​ជា​អ្នកគាំទ្រ​អស់​ការ​សង្ស័យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ