ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​!​ ក្រុម​បាល់បោះ​ជិះរទេះ​នារី​ពិការ​កម្ពុជា​ឈ្នះ​ពាន​ជើងឯក​ICRC​នៅ​ឥណ្ឌា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រឿង​គួរ​ឱ្យ​រីករាយខ្លាំង​ណាស់​នៅ​ពេល​ទទួល​ដំណឹង​ថា ក្រុមបាល់បោះ​ជិះរទេះ​នារី​

រាជធានី​ភ្នំពេញ ៖ ជា​រឿង​គួរ​ឱ្យ​រីករាយខ្លាំង​ណាស់​នៅ​ពេល​ទទួល​ដំណឹង​ថា ក្រុមបាល់បោះ​ជិះរទេះ​នារី​ពិការ​កម្ពុជា បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់ ICRC International Wheelchair Basketball Tournament លើក​ទី​៣ បន្ទាប់​ពី​បាន​ប្រកួត​ឈ្នះ​ក្រុមកីឡា​ការិនី​ម្ចាស់ផ្ទះ​ឥណ្ឌា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល​ដាច់​ឆ្ងាយ ៥៥​ទល់​១៤​។

ការ​ឈ្នះ​ពាន គឺជា​ការ​កម្តៅ​សាច់ដុំ​មួយ​យ៉ាង​ល្អ ដោយសារ​ឆ្លងកាត់​៥​ប្រកួត ក្រុមកីឡា​ការិនី​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ទាំងអស់ រហូត​ឈ្នះ​ពានរង្វាន់​។ ជើងឯក​នេះ​បន្ថែម​លើ​មេដាយមាស​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ ឆ្នាំ​២២០២២​នេះ​ដែល​ក្រុមកីឡា​ការិនី​បាល់បោះ​ជិះរទេះ​កម្ពុជា​ទើប​ឈ្នះ​កាលពី​ប៉ុន្មាន​ខែ​មុន​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

ព្រឹត្តិការណ៍​អន្តរជាតិ ICRC International Wheelchair Basketball Tournament នេះ​មាន​៨​ប្រទេស​ចូលរួម​ប្រកួត​គឺ នេ​ប៉ា​ល់ បង់​ក្លា​ដែ​ស កម្ពុជា លី​ប៊ី អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ី​រី ហ្គា​ណា និង​ឥណ្ឌា ប៉ុន្តែ​កម្ពុជា​បញ្ជូន​តែ​ក្រុម​នារី​ប៉ុណ្ណោះ​ដែល​វិញ្ញាសា​សម្រាប់​នារី​នេះ​មាន​៣​ប្រទេស​ចូលរួម​ប្រកួត​មាន កម្ពុជា នេ​ប៉ា​ល់ និង​ម្ចាស់ផ្ទះឥណ្ឌា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ