ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អបអរសាទរ​! កម្ពុជា ឈ្នះ​មេដាយមាស​២ និង​ប្រាក់១ ពី​ការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​អា​ស៊ី​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​ប៉េតង់​ជម្រើសជាតិ​កម្ពុជា ដណ្ដើម​បាន​មេដាយមាស ២​គ្រឿង និង​

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​ប៉េតង់​ជម្រើសជាតិ​កម្ពុជា ដណ្ដើម​បាន​មេដាយមាស ២​គ្រឿង និង​មេដាយ​ប្រាក់​១​គ្រឿង​ពី​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​៤ ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ។

សម្រាប់​មេដាយមាស​ទី​១ របស់​កម្ពុជា គឺ​ដណ្ដើម​បាន​ដោយ​កីឡាករ អ៊ុ​ក ដួងខែ លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​យុវជន បន្ទាប់​ពី​ប្រកួត​ឈ្នះ​កីឡាករ​វៀតណាម Tran Hoang Phuc ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ពិន្ទុ ៥០-៤៥​ពិន្ទុ ។ រីឯ​មេដាយមាស​ទី​២ របស់​កម្ពុជា ដណ្ដើម​បាន​ដោយ​កីឡាករ ថោ​ង ឈឿ​ន លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​បុរស ក្រោយ​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​ថៃ Sarawut Srisoonpeng ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ៥៧-៥៣​ពិន្ទុ ។

ចំណែក​កីឡាការិនី អ៊ុ​ន ស្រី​យ៉ា ទទួល​បានត្រឹម​មេដាយ​ប្រាក់​លើ​វិ​ញ្ញា​វាយ​យក​ពិន្ទុ​ផ្នែក​នារី
បន្ទាប់​ពី​ប្រកួត​ចាញ់​កីឡាការិនី​វៀតណាម Thach Thianglan ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ២៦-១៥​ពិន្ទុ ។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា បេសកកម្ម​ខាងលើ កម្ពុជាបាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប​ចំនួន​២៧​នាក់​ចូលរួម​ប្រកួត ខណៈ​ព្រឹត្តិការណ៍​ប្រកួត​ប៉េតង់​ជើងឯក​អាស៊ី លើក​ទី​៤ ដែល​ថៃ​ធ្វើ​ម្ចាស់ផ្ទះ​នេះ ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១០-១៤ ខែវិច្ឆិកា ដោយ​មាន​បណ្ដា​ប្រទេស​ក្នុង​ទ្វីបអាស៊ី​ជា​ច្រើន​ចូលរួម​ប្រកួតប្រជែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ