ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ធនាគារពិភពលោក​ផ្ដល់​ប្រាក់​កម្ចី​១០០​លាន​ដុល្លារ​ដល់​មី​យ៉ា​ន់​ម៉ា
ធនាគារពិភពលោក​ផ្ដល់​ប្រាក់​កម្ចី​១០០​លាន​ដុល្លារ​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់​មី​យ៉ា​ន់​ម៉ា ដើម្បី​ទ្រទ្រង់​លើ​គម្រោង​អភិវឌ្ឍន៍​ប្រទេស ។

១-​ធនាគារពិភពលោក​ផ្ដល់​ប្រាក់​កម្ចី​១០០​លាន​ដុល្លារ​ដល់​មី​យ៉ា​ន់​ម៉ា
ធនាគារពិភពលោក​ផ្ដល់​ប្រាក់​កម្ចី​១០០​លាន​ដុល្លារ​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់​មី​យ៉ា​ន់​ម៉ា ដើម្បី​ទ្រទ្រង់​លើ​គម្រោង​អភិវឌ្ឍន៍​ប្រទេស ។

២-​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​លាលែង​ពី​តំណែង
 រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​មេបញ្ជាការ​ទ័ពជើងគោក​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រកាស​លាលែង​ពី​តំណែង​ក្រោយ​ពី​ក្រុម​តា​លី​បង់​វាយប្រហារ​មូលដ្ឋានទ័ព បង្ក​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ជា​ច្រើន​នាក់ ។

៣-​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​មន្ដ្រី​សុ​ី​រី​ចំនួន​២៧១​នាក់​ពី​បទ​ប្រើ​អាវុធ​គីមី​សម្លាប់​ពលរដ្ឋ
ក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក ប្រកាស​រឹបអូស​ទ្រព្យសម្បត្ដិ​នៅ​សហរដ្ឋអាមេរិក​របស់​មន្ដ្រី​ស៊ី​រី ចំនួន​២៧១​នាក់ ព្រោះ​ចោទ​ថា មន្ដ្រី​ទាំងនេះ​ផលិត​អាវុធ​គីមី​ដែល​រដ្ឋាភិបាល​ប្រើ​សម្លាប់​ពលរដ្ឋ កាលពី​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៧ ។

៤-​នូវ​វែ​ល​សេ​ឡង់ ហាម​ពលរដ្ឋ​មជ្ឈិមប្រទេស​យក​កុំព្យូទ័រ​យួរដៃ​ឡើង​យន្ដហោះ
លោក​ប៊ី​ល អីុង​លិច នាយក​រដ្ឋមន្ដ្រី​នូ​វែ​ល​សេ​ឡង់ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​កំពុង​ពិចារណា​ពី​សុវត្ថិភាព​លើ​ការ​ហោះហើរ ដោយ​ហាម​អ្នកដំណើរ​យក​កុំព្យូទ័រ​យួរដៃ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ឡើង​យន្ដហោះ ពិសេស​គឺ​ពលរដ្ឋ​មូ​ស្ល៊ី​ម​នៅ​មជ្ឈិមប្រទេស ។

៥-​ក្រុម​ឧទ្ទាម​ម៉ៅ​សម្លាប់​ប៉ូលិស​ឥណ្ឌា​២៤​នាក់
ប៉ូលិស​២៤​នាក់​ស្លាប់​ពី​ការ​ប៉ះទង្គិច​ជាមួយ​ក្រុម​ឧទ្ទាម​ម៉ៅ ដែល​រារាំង​ការ​សាងសង់​ផ្លូវ​ក្នុង​រដ្ឋ​ឆាត​ទី​សួ ភាគ​កណ្ដាល​ប្រទេស​ឥណ្ឌា ។

៦-​យន្ដហោះ​រុ​ស្ស៊ី​ឆាប​លើ​ដែនអាកាស​អា​មេ​រិ​ក​៤​លើក​ក្នុង​មួ​យស​ប្ដា​ហ៍
ក្រសួងការពារជាតិ​អា​មេ​រិ​ក ឱ្យ​ដឹង​ថា អាច​ទប់ស្កាត់​យន្ដហោះ​ចម្បាំង​រុ​ស្ស៊ី ដែល​ហោះ​ឆាប​ដែនអាកាស​នៅ​បរិវេណ​រដ្ឋ​អា​ឡា​ស្កា​ចំនួន​៤​លើក កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៧-​ជនភៀសខ្លួន​ស្លាប់​ជា​ក្រុម​ក្នុង​សមុទ្រ «Aegean»
នាវា​ដឹក​ជនភៀសខ្លួន​ចូល​អឺរ៉ុប​លិច​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ ក្នុង​សមុទ្រ​Aegean ជា​ដែនទឹក​ផ្សារ​ភ្ជាប់​រវាង​ក្រិ​ក និង​តួ​ក​គី​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​១៦​នាក់ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់ ។

៨-​សួន​កម្សាន្ដ​រុ​ស្ស៊ីបង្ហាញ​លំនាំ​ការ​វាយប្រហារ​ទីតាំង​សំខាន់​របស់​អា​ល្លឺ​ម៉​ង់
មនុស្ស​ជិត​២.០០០​នាក់ បាន​ចូលរួម​ធ្វើ​ជា​ផ្នែក​មួ​យ​នៃ​ហេតុការណ៍​ចម្លង​ពី​ហេតុការណ៍​នៃ​កងទ័ព​ក្រហម​វាយលុក​ទីតាំង​សំខាន់​របស់​អា​ល្លឺ​ម៉​ង់ កាលពី​ឆ្នាំ​១៩៤៥ ក្នុង​សួន​សម្សា​ន្ដ​មួយ​នៅ​ជាយ​ក្រុង​មូ​ស្គូ ។

៩-​ក្រពើ​លេប​ត្របាក់​ឆ្កែ​ឆ្លាត​នៅ​អូស្ដ្រាលី
ឆ្កែ​ឆ្លាត​មួយ​ក្បាល​ឈ្មោះ «​រ៉ា​ស្ទី​» ត្រូវ​ក្រពើ​លេប​ត្របាក់​នៅ​អូស្ដ្រាលី ហើយ​បច្ចុប្បន្ន​កំពុង​ទទួល​រង​ពី​គ្រោះ​មហន្ដរាយ​ទាំង​មនុស្ស និង​សត្វ អាជ្ញាធរ​គួរ​មាន​វិធាន​ការណ៍​កាត់​បន្ថយ​ចំនួន​ក្រពើ​ទាំងនោះ ។

១០-​ពិសោធ​វ៉ាក់សាំង​ជំងឺគ្រុនចាញ់​នៅ​អាហ្វ្រិក
ប្រទេស​៣​នៅ​ទ្វីបអាហ្វ្រិក រួម​មាន ហ្គា​ណា កេ​ន​យ៉ា និង​ម៉ា​ឡា​វី បាន​ទទួល​ជម្រើស​ពី​អង្គការ​សុខភាព​ពិភពលោក ឱ្យ​សាកល្បង​វ៉ាក់សាំង​ប្រភេទ​ថ្មី​ការពារ​ជំងឺគ្រុនចាញ់​ដោយ​ចាក់​ទៅ​លើ​កុមារ​ប្រហែល​៣៦០.០០០​នាក់ ក្នុង​អំឡុង​ពី​ឆ្នាំ​២០១៨-២០២០ ៕