ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ភ្ជូ​រ​ដី​ស្រាប់តែ​មាន​អាវុធ​យុទ្ធ​ភ័​ណ​ផុស​ឡើង​យ៉ាងច្រើន

6 ឆ្នាំ មុន

ខេត្ត​កំ​ពង​ស្ពឺ ៖ អាវុធ​យុ​ទ្ឋ​ភ័​ណ​ដែល​សល់​ពី​សម័យ​សង្គ្រាម​ត្រូវ​បាន​ប្រជាពលរដ្ឋ​ភ្ជួរ​ដី​ប្រទះ​ឃើញ​ជា​ច្រើន​ប្រភេទ

ខេត្ត​កំ​ពង​ស្ពឺ ៖ អាវុធ​យុ​ទ្ធ​ភ័​ណ​ដែល​សល់​ពី​សម័យ​សង្គ្រាម​ត្រូវ​បាន​ប្រជាពលរដ្ឋ​ភ្ជួរ​ដី​ប្រទះ​ឃើញ​ជា​ច្រើន​ប្រភេទ​ហើយ​ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​យក​ទៅ​រក្សា​ទុក​ដើម្បី​ប្រគល់​ឱ្យ​ជំនាញ​ស៊ី​ម៉ាក​គ្រប់គ្រង ។ ការ​ប្រទះ​ឃើញ​នេះ​កើតឡើង​កាលពី​ល្ងាច ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​ទំនប់​អូរ​តា​អាំ ភូមិ​ត្រពាំង​ខ្លុង ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ អ្នក​ដែល​ប្រទះ​ឃើញ​មានឈ្មោះ ស៊ី​ម គា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​មាន​ជ័យ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខាងលើ​បាន​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ក្នុង​គោលបំណង​ធ្វើ​ចំការ​ពេល​ដែល​កំពុង​ភ្ជួរ​ស្រាប់តែ ឃើញ​សព្វាវុធ​ទាំងនោះ​បណ្តាល​ឱ្យ​របើក​ចេញពី​ក្នុង​ដី​មក​ជា​ច្រើន​ប្រភេទ ។ ក្រោយ​ប្រទះ​ឃើញ​បុរស​ខាងលើ​បាន​រាយការណ៍​មក​អាជ្ញាធរ​ឱ្យ​ចុះ​មក​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព ។

ប្រភព​បន្ត​ថា គ្រឿង​សព្វាវុធ​ទាំងនោះ​រួម​មាន​អាវុធ គ្រាប់ វិទ្យុ​ចាស់​ៗ​មួយ​ចំនួន​ដូច​ជា អាវុធ​OPINO ចំនួន​២​ដើម គ្រាប់​២៥៣ គ្រាប់ អាវុធ 12.7 mm ១​ដើម អាវុធ B41 ៣​ដើម អាវុធ B40 ២​ដើម អាវុធ CKC ១​ដើម អាវុធ M16 ១​ដើម វិទ្យុទាក់ទង T25 ១​គ្រឿង ក្រោយ​ចុះ​ទៅ​ដល់​កន្លែង​ដែល​ប្រទះ​ឃើញ​សមត្ថកិច្ច​បាន​នាំ​យក​គ្រឿង​សព្វាវុធ​ទាំងនោះ​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ទាក់ទង​ទៅ​ជំនាញ​ស៊ី​ម៉ាក​ឱ្យមក​ទទួលយក​ទៅ​គ្រង​គ្រង​បន្ត ។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ផង​ដែរ​ប្រសិនបើ​ប្រទះ​ឃើញ​គ្រឿង​អាវុធ និង​យុ​ទ្ឋ​ភ័​ណ​មិន​ទាន់​ផ្ទុះ​ដូច​បុរស​ខាងលើ​សូម​ប្រញាប់​រាយ​ការ​មក​សមត្ថកិច្ច​មូលដ្ឋាន​ជា​បន្ទាន់​ដើម្បី​ឱ្យ​សមត្ថកិច្ច​យើង​ចុះ​ទៅ​ប្រមូល​យក​មក​រក្សា​ទុក​ប្រគល់​ឱ្យ​ជំនាញ​គ្រប់គ្រង​ប្រយោជន៍​ការពារ​ក្រែង​កើតហេតុ​អាក្រក់​ណាមួយ​ពី​គ្រឿងផ្ទុះ​ទាំងនោះ ៕