ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​សមយុទ្ធ​យោធា​រួម​រវាង​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក

6 ឆ្នាំ មុន

យោង​តាម YONHAP ថា កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​កបាន​បញ្ចប់​នា​ថ្ងៃ​ទី​៣០ មេ​សា សមយុទ្ធ​យោធា​រួម​រយៈពេល​២​ខែ​ក្នុង​ស្ថានភាព​តានតឹង​បំផុត​នៅ​ឧបទ្វីប​កូរ៉េ ។

អ្នក​ទទួលខុសត្រូវ​យោធា​កូរ៉េ​ខាងត្បូង​ម្នាក់​ថ្លែង​ថា

យោង​តាម YONHAP ថា កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​កបាន​បញ្ចប់​នា​ថ្ងៃ​ទី​៣០ មេ​សា សមយុទ្ធ​យោធា​រួម​រយៈពេល​២​ខែ​ក្នុង​ស្ថានភាព​តានតឹង​បំផុត​នៅ​ឧបទ្វីប​កូរ៉េ ។

អ្នក​ទទួលខុសត្រូវ​យោធា​កូរ៉េ​ខាងត្បូង​ម្នាក់​ថ្លែង​ថា សមយុទ្ធ FOAL EAGLES បាន​បញ្ចប់​នា​ថ្ងៃ​ទី​៣០ មេ​សា ដូច​ការ​គ្រោងទុក ។ ទាហាន​អា​មេ​រិ​ក​ជាង​១០.០០០​នាក់ ក្នុង​នោះ​មួយ​ចំនួន​មក​ពី​បរទេស​​បាន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា FOAL EAGLE ដែល​ចាប់ផ្តើម​ពី​ដើមខែ​មីនា​មក ។ ចំណែក​ទាហាន​កូរ៉េ​ខាងត្បូង​ជា​ច្រើន​រយ​ពាន់​នាក់​ក៏​ចូលរួម​ដែរ ។ ប្រភព​នេះ​បន្ត​ថា កង​ទាហាន​មក​ពី​បរទេស​វិល​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​ពួក​គេ​វិញ​នា​ពេល​ឆាប់​ៗ ។ គ្រឿង​សព្វាវុធ​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​ជា​ច្រើន​បង្ហាញ​ពេល​សមយុទ្ធ​ដូច​ជានា​វា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ USS CARL VINSON បណ្តា​យន្តហោះ​ប្រដេញ​បំបាំងកាយ F-35 និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-1B ជាដើម ។

សមយុទ្ធ​ប្រព្រឹត្ត​ទៅ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​បំផុត​រកកល​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ខណៈ កូរ៉េ​ខាងជើង​គំរាម​កម្ទេច​សហរដ្ឋ​អា​មេ​រិ​ក និង​បណ្តា​សម្ព័ន្ធមិត្ត ហើយ​ធ្វើការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជា​ច្រើន​លើក​អំឡុង​ពេល​នៃ​សមយុទ្ធ​យោធា​រួម​នេះ ។

កង​នាវាចម្បាំង​អា​មេ​រិ​ក​នាំមុខ ដោយ​នាវា​ផ្ទុក​យន្តហោះ USS CARL VINSON ដែល​មក​ដល់​ដែនទឹក​ឧបទ្វីប​កូរ៉េ មុន​នេះ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ជើង​ទឹក​មួយ​ជាមួយ​កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង ។

សមយុទ្ធ​រួម​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ការ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ចុង​ក្រោយ​មួយ ។ សមយុទ្ធ​ជើង​ទឹក​មាន​រយៈ​ច្រើន​ថ្ងៃនេះ ខាង​កូរ៉េ​ខាងត្បូង​ចូលរួម​ដោយ​នាវា​ពិឃាត​ប្រភេទ AEGIS ២​គ្រឿង ៕