ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយ​ប៉​ព្រិច​ភ្នែក​អគ្គី​ភ័យ​លេប​ត្របាក់​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ឆេះ​ហ្មត់

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ជា​ច្រើន​គ្រឿង​ជួយ​បា.ញ់​សង្គ្រោះ​ទប់ស្កាត់​អគ្គី​ភ័យ​ដែល​បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ឆេះ​រាលដាល​លើ​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង​នៅ​ក្បែរ​នឹង​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ។

ខេត្តក្រចេះ ៖ នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ជា​ច្រើន​គ្រឿង​ជួយ​បាញ់​សង្គ្រោះ​ទប់ស្កាត់​អគ្គី​ភ័យ​ដែល​បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ឆេះ​រាលដាល​លើ​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង​នៅ​ក្បែរ​នឹង​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ។

គ្រោះ​អគ្គី​ភ័យ​បាន​ឆេះ​ឡើង​ស​ន្ឋោ​ស​ន្ឋៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ធំ​ៗ​នៅ​ទីប្រជុំជន​ក្បែរ​នោះ​កាលពី​វេលា​ម៉ោង​១១ ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៧ លើ​រោង សិប្បកម្ម​កែ​ច្នៃ​ឈើ​ធំ​មួយ​កន្លែង​នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ។ យ៉ាងណា​ជាមួយនឹង​គ្រោះ​អគ្គី​ភ័យ​នេះ​ក្រៅពី​បាន​ឆេះ​លេប​ត្របាក់​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​មាន​ទំហំ​៧​គុណ​នឹង​២០​មែ​ត្រ បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​នោះ​គឺ​មិន​មានការ​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ឈើ ឬ​ថ្ម​តូច​ធំ​នៅ​ក្បែរ​នោះ​ទៀត​នោះ​ទេ ។

នគរបាល​ឲ្យ​ដឹង​ថា ម្ចាស់​រោង​សិប្បកម្ម​រង​គ្រោះ​នេះ​ឈ្មោះ ហេង ស្រុង អាយុ​៣៨​ឆ្នាំ ហើយ​ក្នុង​ហេតុការណ៍​នោះ​ក៏​មិន​មាន​អ្នក​រងគ្រោះថ្នាក់​នោះ​ដែរ​ដោយ​គ្រាន់តែ​មាន​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ និង​សម្ភារ​ប្រើប្រាស់​ជា​ច្រើន​ត្រូវ​បាន​ខូចខាត​ទាំងស្រុង ។ ស្នងការ​រង​ទទួល​បន្ទុក​អគ្គី​ភ័យ និង​អាវុធ​ជាតិ​ផ្ទុះ​លោក​ឧត្តមសេនីយ៍ត្រី ច្រឹង ផ​ល្លី បាន​បញ្ជាក់​ថា នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន និង​ប្រើប្រាស់​ទឹក​ជាង​៣០​ឡាន ដើម្បី​បាញ់​ពន្លត់​ទប់ស្កាត់​គ្រោះ​អគ្គី​ភ័យ​នេះ ៕