ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំទាវ​ទី​១ កូរ៉េ​ខាងត្បូង ជួយ​ព្យាបាល​កុមារ​កម្ពុជា​ម្នាក់​ដែល​មាន​ជំងឺ​បេះដូង

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​ទី​១ Kim Keon-hee ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដោយសារ​តែ​ទឹកចិត្ត​ដ៏​សប្បុរស​របស់​លោក​ជំទាវ ដែល​បាន​សួរសុខទុក្ខ​ផ្ទាល់ និង​ជួយ​ព្យាបាល​កុមារ​កម្ពុជា​ម្នាក់ ដែល​មាន​ជំងឺ​បេះដូង​ប្រហោង…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​ទី​១ Kim Keon-hee ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដោយសារ​តែ​ទឹកចិត្ត​ដ៏​សប្បុរស​របស់​លោក​ជំទាវ ដែល​បាន​សួរសុខទុក្ខ​ផ្ទាល់ និង​ជួយ​ព្យាបាល​កុមារ​កម្ពុជា​ម្នាក់ ដែល​មាន​ជំងឺ​បេះដូង​ប្រហោង អោយ​បានជា​ពី​ជំងឺ ។

អំឡុង​ពេល លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង Yoon Suk-yeol អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​ភ្នំពេញ លោក​ជំទាវ​ទី​១ Kim Keon-hee កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ចុះ​សួរសុខទុក្ខ​ផ្ទាល់​ដល់​គ្រួសារ​ខ្មែរ​មួយ ដែល​កូន​មាន​ជំងឺ​បេះដូង​ពី​កំណើត លោក​ជំទាវ បាន​ថ្លែង​លើកទឹកចិត្ត ហើយ​ថា នឹង​ជួយ​ព្យាបាល​ក្មេង​ប្រុស​វ័យ​១៤​ឆ្នាំ រូប​នេះ​រហូត​ដល់​ជា​សះស្បើយ ។

បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន យ៉ុ​ន​ហាប់ បាន​រាយការណ៍​ថា ជំទាវ​ទី​១ Kim Keon-hee បាន​ទៅ​លេង​ដល់​ផ្ទះ​កុមារ​កម្ពុជា ដែល​មាន​ជំងឺ​បេះដូង កាលពី​ថ្ងៃ​សៅរ៍ និង​បាន​សួរសុខទុក្ខ ហើយ​លួងលោម​លើកទឹកចិត្ត​គ្រួសារ ដោយ​ជំរុញ​ពួក​គេ​កុំ​ឲ្យ​ចុះចាញ់ ទោះ​កាលៈទេសៈ​ណា​ក៏​ដោយ ។

ក្មេង​ប្រុស អាយុ​១៤​ឆ្នាំ មាន​ជំងឺ​បេះដូង​ពី​កំណើត ធ្លាប់​បាន​ទៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Hebron ក្នុង​ទីក្រុង​ភ្នំពេញ ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៧ ដោយ​ក្រុម​គ្រូពេទ្យ​កុមារ​កូរ៉េ​ខាងត្បូង ។

ទោះជា​យ៉ាងនេះ​ក្តី ក្មេង​ប្រុស​នោះ ដោយសារ​តែ​មិនសូវ​ស្រួលខ្លួន ទើប​លោក​ជំទាវ​១ បាន​សម្រេចចិត្ត​ទៅ​លេង​ដល់​ផ្ទះ​របស់​ក្មេង​ប្រុស​នោះ​ជំនួស​វិញ ។

លោក​ជំទាវ​ទី​១ បាន​ប្រាប់​ក្មេង​ប្រុស​ដែល​មាន​ជំងឺ​បេះដូង ថា “​អ្នក​អាច​ប្រយុទ្ធ​នឹង​វា​បាន​ទេ ? ឆាប់​ជា​សះស្បើយ ។ តោះ​! ជួប​គ្នា​នៅ​កូរ៉េ​ខាងត្បូង​” ។

ថ្លែង​លើកទឹកចិត្ត​ទៅ​កាន់​គ្រួសារ​ខ្មែរ​មួយ​នេះ លោក​ជំទាវ​ទី​១ បាន​និយាយ​ទៀត​ថា “​ពិតជា​មាន​ក្តី​សង្ឃឹម​! សូមកុំ​បោះបង់ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ត្រូវ​បន្ត​ទៅ​មុខ​ទៀត​” ។

សូម​ជម្រាប​ថា ឪពុក​របស់​ក្មេង​រូប​នេះ បាន​ស្លា​.​ប់​មុន​ពេល​កូនប្រុស​កើត ហើយ​ម្តាយ និង​បងប្រុស​របស់​គាត់ មាន​បញ្ហា​សុខភាព​ទៀត ។ គ្រួសារ​មួយ​នេះ ត្រូវ​រស់​ពឹងផ្អែក​លើ​បងថ្លៃ​ស្រី ដែល​មានការ​ងារ​ជា​អ្នក​សម្អាត ។

លោក​ជំទាវ​ទី​១ Kim Keon-hee បាន​មក​ដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​សុក្រ រួម​ជាមួយនឹង​ស្វាមី គឺ​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង Yoon Suk-yeol ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០​និង​លើក​ទី​៤១ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

តើ​ជំទាវ​ទី​១ របស់​កូរ៉េ​ខាងត្បូង ជា​នរណា ? កោះសន្តិភាព​សូម​ធ្វើការ​លើ​យក​ប្រវត្តិ​សង្ខេប​ខ្លះ​ៗ​របស់​លោក​ជំទាវ​ដូច​តទៅ

លោក​ជំទាវ Kim Keon-hee កើត​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​១៩៧២ ក្នុង​តំបន់ Yangpyeong នៃ​ខេត្ត Gyeonggi របស់​កូរ៉េ​ខាងត្បូង​។ គាត់​បាន​សិក្សា​នៅ​វិទ្យាល័យ Myungil សម្រាប់​ក្មេង​ស្រី មុន​ពេល​បញ្ចប់​ការ​សិក្សា​ផ្នែក​សិល្បៈ​ពី​សកល​វិទ្យាល័យ Kyonggi​។

នៅ​ក្នុង​ឆ្នាំ​២០០៩ គាត់​បាន​បង្កើត​ក្រុមហ៊ុន​ពិព័រណ៍​សិល្បៈ Covana Contents និង​បាន​ធ្វើ​ជានា​យក​ប្រតិបត្តិ និង​ប្រធាន​ក្រុមហ៊ុន​ចាប់តាំងពី​ពេល​នោះ​មក​។

នៅ​ក្នុង​ឆ្នាំ​២០១២ គាត់​បាន​រៀប​ការ​ជាមួយនឹង​លោក Yoon Suk-yeol ដែល​ជា​រដ្ឋ​អាជ្ញា​កូរ៉េ​ខាងត្បូង​នៅ​ពេល​នោះ​។ លោកស្រី​បាន​ក្លាយទៅជា​ស្ត្រី​ទី​មួយ​របស់​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​ស្វាមី​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែមីនា ឆ្នាំ​២០២២​។

នៅ​ក្នុង​ឆ្នាំ​២០១៩ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​ថា លោកស្រី​មិន​បាន​បង់ពន្ធ និង​រង​ការ​ស៊ើបអង្កេត​ពី​បទ​ទទួលយក​ប្រាក់​លើកទឹកចិត្ត​សម្រាប់​ការ​រៀបចំ​ពិព័រណ៍​សិល្បៈ​។

នៅ​ឆ្នាំ​២០២១ មាន​សេចក្តីរាយការណ៍​ថា លោកស្រី Kim Keon-hee បាន​បំប៉ោង​ប្រវត្តិ​របស់​គាត់​ដោយ​ភ្ជាប់​ទៅ​នឹង​សាលា​ធុរៈកិច្ច​នៃ​សកល​វិទ្យាល័យ New York​។ នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន គាត់​បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ និង​បាន​សន្យា​ថា​នឹង​ផ្តោត​តែ​លើ​នាទី​ក្នុង​នាម​ជា​ភរិយា​របស់​លោក Yoon Suk-yeol​។

នៅ​បំណាច់​ឆ្នាំ ២០២១ រដ្ឋ​អាជ្ញា​បាន​ប្រកាស​ថា​ពួក​គេ​នឹង​ចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​ប្រឆាំង​នឹង​លោកស្រី Kim Keon-hee ពី​បទ​ពុក​រលួយ​ទាក់ទង​នឹង​ឧបាយកល​ទីផ្សារ​ភាគហ៊ុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ