ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​តប​ការ​គំរាម​របស់​អា​មេ​រិ​ក កូរ៉េ​ខាងជើង​បា.ញ់​មី​ស៊ី​ល​ថ្មី​មួយទៀត

6 ឆ្នាំ មុន

យោង​តាម YONHAP ថា គណៈកម្មាធិការ​ប្រមុខ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​និយាយ​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៩ មេ​សា បាន​បា.ញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​មួយទៀត​ចេញពី​ខេត្ត PYONGAN ខាងត្បូង ក៏​ប៉ុន្តែ​វា

យោង​តាម YONHAP ថា គណៈកម្មាធិការ​ប្រមុខ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​និយាយ​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៩ មេ​សា បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​មួយទៀត​ចេញពី​ខេត្ត PYONGAN ខាងត្បូង ក៏​ប៉ុន្តែ​វា​បាន​ផ្ទុះ​ប៉ុន្មាន​នាទី​ក្រោយ​ការ​បាញ់​ចេញ ។

ការ​បាញ់​មី​ស៊ី​ល​ថ្មី​នេះ​ប្រហែលជា​ការ​តបត​ចំពោះ​ការ​អំពាវនាវ​ជាម​ហា​ឡា​រិ​ក​របស់​សហរដ្ឋ​អា​មេ​រិ​ក​នៅ អ​.​ស​.​ប ប្រឆាំង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង ។ នេះ​ជា​ការ​ធ្លាក់​ចុះ​ដុនដាប​ថ្មី​នៃ​ទំនាក់ទំនង​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​ព្យុ​ង​យ៉ាង ។ ប៉ុន្មាន​ម៉ោង​ក្រោយ​កិច្ចប្រជុំ​ពិសេស​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ប្រកាស​នា​ថ្ងៃ​ទី​២៩ មេ​សា ថា កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ពុំ​ដឹង​ពី​ប្រភេទ​អ្វី ។ ក្រសួង​នេះ​បញ្ជាក់​ថា យើង​សង្ស័យ​ដែល​ការ​សាកល្បង​នេះ​ទទួល​បរាជ័យ ។ មី​ស៊ី​ល​បាន​ហោះ​ប៉ុន្មាន​នាទី​ឆ្ពោះទៅ​ទិសឦសាន​ក្នុង​កម្ពស់​ត្រឹម​៧១​គីឡូម៉ែត្រ ។ ទីបញ្ជាការដ្ឋាន​កងទ័ព​អាមេ​រិ​ក​សម្រាប់​តំបន់​ប៉ា​ស៊ី​ហ្វិ​ក PACOM អះអាង​ថា មី​ស៊ី​ល​នេះ​ពុំ​រត់​ហួស​ពី​ដែនដី​កូរ៉េ​ខាងជើង​ឡើយ ។

តាម TWITTER ដូច​តាម​ទម្លាប់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់​ក្រុង​ព្យុ​ង​យ៉ាង​ភ្លាម​ៗ​ថា «​ខ្វះ​ការ​គោរព​» ចំពោះ​ចិន​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​ខ្លួន ។

ពេល​មានការ​បាញ់​មី​ស៊ី​ល​នេះ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON ដែល​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ទើប​ចាក​ចេញពី​ក្រុង​ញូ​វ​យ៉​ក​នា​យប់​ថ្ងៃ​ទី​២៨ មេ​សា ក្រោយ​ពី​លោក​ស្នើ​ដល់​បណ្តា​ដៃគូ​ឱ្យ​ប្រឆាំង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ដែល​អាច​ញ៉ាំង​ឱ្យ​មាន​ផលវិបាក​ប្រកបដោយ​គ្រោះ​មហន្តរាយ​នានា ។ លោក​ជំរុញ​ជា​ពិសេស​ដល់​ចិន​ឱ្យ​គាបសង្កត់​លើ​ក្រុង​ព្យុ​ង​យ៉ាង​តាម​រយៈ​ការ​ដាក់​ឱ្យ​នៅ​ឯកោ​ខាង​សេដ្ឋកិច្ច និង​ការទូត ។

ប្រភព​រដ្ឋាភិបាល​អា​មេ​រិ​ក​និយាយ​ថា មី​ស៊ី​ល​បាលី​ស្ទិ​ក​កូរ៉េ​ខាងជើង​នេះ​ដែល​ផ្ទុះ​ក្រោយ​ការ​បាញ់​ចេញ​ជា​មី​ស៊ី​ល​ធុន SCUD KN-17 អាច​បាញ់​បាន​ចម្ងាយ​មធ្យម ។ ប្រភព​នេះ​បញ្ជាក់​ថា មី​ស៊ី​ល​បាន​ផ្ទុះ​ពេល​កំពុង​ហោះហើរ​២​នាទី​ក្រោយ​ការ​បាញ់​ចេញ ហើយ​បំណែក​របស់​វា​ធ្លាក់​ក្នុង​សមុទ្រ​ខាងកើត ។ ពួក​អ្នកជំនាញ​ការ​អា​មេ​រិ​ក​ក៏​វាយតម្លៃ​ដែរ​ថា មី​ស៊ី​លបាញ់​សាក​កាលពី​ថ្ងៃ​ទី​១៦ មេ​សា ជា​មី​ស៊ី​ល​ធុន​ដូច​គ្នា​នេះ​ដែល​មានឈ្មោះ​ថា DONGFENG-21 អាច​បាញ់​បាន​ចម្ងាយ​ពី​៩០០​ទៅ​១.៥០០​គីឡូម៉ែត្រ ដែល​មី​ស៊ី​ល​នេះ​មាន​រហស្សនាម​ថា «​អ្នក​ពិឃាត​នាវា​ផ្ទុក​យន្តហោះ​» ។

នេះ​ជា​ការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​លើក​ទី​៣ នា​ខែមេសា បន្ទាប់​ពី​ការ​បាញ់​មី​ស៊ី​ល​នា​ថ្ងៃ​ទី​៥ និង​១៦ មេ​សា ។ ការ​បាញ់​មី​ស៊ី​ល​ថ្មី​នេះ​កើត​មាន​៤​ថ្ងៃក្រោយ​ពី​ក្រុង​ព្យុ​ង​យ៉ាង​ធ្វើ​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក នា​ឱកាស​ខួប​លើក​ទី​៨៥​នៃ​ថ្ងៃ​បង្កើត​កងទ័ព​ប្រជាជន​កូរ៉េ ៕