ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​៧​ថ្ងៃ​រក​មិនឃើញ ស្រាប់តែ​ឃើញ​អណ្តែត​ក្នុង​លូ​ទឹក​ស្អុយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​នៅ​ក្នុង​លូ​ទឹក​ស្អុយ បន្ទាប់​ពី​បាត់​ខ្លួន​អស់​៧​ថ្ងៃ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​

រាជធានី​ភ្នំពេញ​៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​នៅ​ក្នុង​លូ​ទឹក​ស្អុយ បន្ទាប់​ពី​បាត់​ខ្លួន​អស់​៧​ថ្ងៃ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​បុរី​មហាសេដ្ឋី តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្រុម​១២ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

សព​បុរស​រូប​នោះ​ឈ្មោះ ប៉ែង ដាំង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​វៀតណាម  ជា​មនុស្ស​សរសៃប្រសាទ ស្នាក់​នៅផ្ទះ​លេខ​៤១ ផ្លូវ​បេតុង ក្រុម​៤ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សី​កែវ។

បើ​តាម​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​សព​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នោះ​ជា​មនុស្ស​មាន​ជំងឺសរសៃប្រសាទ ហើយ​ចេះ​តែ​ដើរ​ផឹក​បាត់​ពី​ផ្ទះ ។ ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​២​រសៀល ថ្ងៃ​ទី​២១ មេ​សា បុរស​រូប​នោះ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​មិនដឹង​ទៅ​ទីណា​។ បន្ទាប់​ពី​បាត់​ខ្លួន​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ដើរ​រក​គ្រប់​ច្រកល្ហក​មិនឃើញ​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា​នេះ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក អាជ្ញាធរ​សង្កាត់​ឫស្សី​កែវ និង​កម្លាំង​ប្រជា​ការពារ​បាន​ចុះ​ស្តារ​លូ​ស្ទះ​នៅ​ក្នុង​មូលដ្ឋាន ក៏​ប្រទះ​ឃើញ​សាកសព​ជនជាតិ​វៀតណាម​រូប​នោះ​តែ​ម្តង​។

នៅ​ព្រឹក​នោះ​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​សព​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ ។ សព​ត្រូវ​បាន​នគរបាល​ឱ្យ​ដឹង​ថា ស្លាប់​ដោយសារ​តែ​លង់ទឹក បន្ទាប់​មក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ ៕