ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​មាន់​ពី​វៀតណាម​ចង់​លោត​ឆត្រ​ចូល​ស្រុក​ខ្មែរ​ចុងក្រោយមានអី​…

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​សេដ្ឋកិច្ច​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​សេដ្ឋកិច្ច​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ចុះ​ប្រ​តិ​ប​តិ្ត​ការ​បង្ក្រាប​ករណី​រថយន្ត​ដឹក​សត្វ​មាន់​ចំនួន​២​គ្រឿង​បំរុង​លោត​ឆត្រ​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា ប្រគល់​ឱ្យ​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ។

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​តាម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ស្ទឹង ឃុំ​ប្រាសាទបាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា​ឆ្នាំ​២០១៧ នេះ​ថា​ដោយ​មានការ​សហការ​គ្នា​បាន​ល្អ​ពី​កម្លាំង​មូលដ្ឋាន​ទើប​កម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រថយន្ត​កូរ៉េ​ដឹក​សត្វ​មាន់​ចំនួន​២​គ្រឿង​ពី​ប្រទេស​វៀតណាម​ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​រួច​ធ្វើការ​ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ ។

ប្រភព​បាន​បន្ត​ថា វត្ថុ​តាង​ដែល​ដកហូត​ប្រគល់​ឱ្យ​មន្ត្រី​កសិកម្ម​នោះ​មាន រថយន្ត​ចំនួន​២​គ្រឿង​ម៉ាក​Hyundai ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2W-7281 និង​កំពង់ចាម 3A-3294 សត្វ​មាន់​សរុប​ចំនួន​3.392​ក្បាល ។ បច្ចុប្បន្ន​វត្ថុ​តាង​រួម​នឹង​អ្នកបើកបរ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើការ​ប្រគល់​ជូន​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ៕